កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវបង្ក្រាបក្រុមកាប់ប្លន់យកម៉ូតូ នៅរាជធានីភ្នំពេញ, ជនដៃដល់២នាក់ ត្រូវចាប់ខ្លួនបាននៅខេត្តកំពង់ធំ
រាជធានីភ្នំពេញ៖កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង១៧៖១០នាទី មានករណីកាប់ប្លន់យកម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២២ ផ្លាកលេខភ្នំពេញ1JR-9590 ពីជនរងគ្រោះឈ្មោះ ឆាយ សំណាប់ ភេទប្រុស អាយុ២០ឆ្នាំ បណ្ដាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុ បង្កឡើងដោយជនសង្ស័យមួយក្រុមមានចំនួន៤នាក់ ជិះម៉ូតូចំនួន២គ្រឿង ម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ កាំបន្ទះមុខក្រោយពណ៌ខ្មៅ ផលិតឆ្នាំ២០១៥ និងម៉ាកស្កុបពី ពណ៌ខ្មៅ ផលិតឆ្នាំ២០១៩។ ក្រោយពីទទួលបានព័ត៌មាន ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ…