Fri. Dec 27th, 2024
{"remix_data":[],"remix_entry_point":"challenges","source_tags":["local"],"origin":"unknown","total_draw_time":0,"total_draw_actions":0,"layers_used":0,"brushes_used":0,"photos_added":0,"total_editor_actions":{},"tools_used":{"addons":1},"is_sticker":false,"edited_since_last_sticker_save":true,"containsFTESticker":false}

តុលាការខេត្តកំពង់ធំ នៅថ្ងៃច័ន្ទ ទី ៦ ខែឧសភា ឆ្នាំ ២០២៤ បានសម្រេចផ្តន្ទាទោសជនល្មើសកាប់រានទន្ទ្រានព្រៃឈើមួយរូប ឈ្មោះ សួត សែត ភេទប្រុស អាយុ ២៩ឆ្នាំ រស់នៅភូមិស្មោញ ឃុំស្មោញ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ជាមួយនឹងរណាយន្តត្រង់សឺន័រចំនួន ១គ្រឿង ក្រោយកម្លាំងការិយាល័យដែនជម្រកសត្វព្រៃបឹងពែរចាប់បាន និងចោទប្រកាន់ ។

សួត សែត ចាប់បាននៅថ្ងៃទី ៥ ឧសភា ក្នុងពេលក្រុមឧទ្យានុរក្សចុះល្បាតនៅចំណុច UTM484321-1463786 ក្បាលអីរល្អក់ 486807-1465170 សូមសាង486814-1463374 ក្បាលពើង (486244-1462384)(484895-1461722) ពើក483646-1460618 ខាងត្បូងជាំក្របី (482007-1462538)(481457-1462071) ដែលជននេះបម្រុងដាំដើមដំឡូង ៥.០០០ ដើមក្នុងចម្ការដែលបានកាប់រានទន្ទ្រានព្រៃធ្វើជាកម្មសិទ្ធិ ។

បច្ចុប្បន្ន ក្រឡេកឃើញវាលព្រៃគួរឲ្យក្តុកក្តួលសង្រេងចិត្ត ក្នុងពេលទំហំព្រៃឈើការពារធម្មជាតិនៅក្បែរនៅមូលដ្ឋានពលរដ្ឋរស់នៅ ត្រូវបានកាប់គាស់ទន្ទ្រានដុតព្រៃយកដីធ្វើកម្មសិទ្ធិអស់មួយផ្នែកធំ នៅសេសសល់តែព្រៃឈើមិនទាន់គ្រប់អាយុតិចតួច ក៏គេលួចអារធ្វើអាជីវកម្មបែបអនាធិបតេយ្យ ដែលអ្នកខ្លះស៊ីឈ្នួលកាប់អាររំលំ អ្នកខ្លះទៀតកាប់គាស់យកដីធ្វើចម្ការជាកម្មសិទ្ធិផ្ទាល់តែម្តង និងខ្លះទៀតប្រើឥទ្ធិពលអ្នកធំនៅពីក្រោយ ជាដើម ដែលបង្កប៉ះពាល់ដល់ផ្លូវចិត្តពលរដ្ឋ និងជីវភាពរស់នៅរបស់ពលរដ្ឋសហគមន៍ធ្ងន់ធ្ងរ ។

វិធីម្យ៉ាង គឹប្រជាសហគមន៍ រួមសហការជាមួយកម្លាំងការពារធម្មជាតិ អាជ្ញាធរមូលដ្ឋាន និងត្រូវហ៊ានរាយការណ៍មកសមត្ថកិច្ចជាបន្ទាន់ក្នុងពេលឃើញបទល្មើសបំផ្លាញផ្សេងៗ ។ ការធ្វើបែបនេះគឺដើម្បីផលប្រយោជន៍សហគមន៍ផង ដើម្បីរក្សាព្រៃជម្របសត្វ និងជីវចម្រុះរបស់យើងផង ៕

You missed