បន្ទាយមានជ័យ៖អភិបាលក្រុងសិរីសោភ័ណដឹកនាំកម្លាំងចុះបង្ក្រាបក្លឹបកំសាន្តយីហោTNL(ចំការខ្នុរ)ឃាត់ខ្លួនចំនួន២៤នាក់ក្នុងនោះមានភ្ញៀវចំនួន១៧នាក់ស្រី២នាក់និងអ្នកបម្រើសេវ៉ាក្នុងក្លឹបចំនួន៧នាក់និងរឹបអូសគ្រឿងញៀនមួយចំនួន នៅយប់រំលងអាទ្រាធចូលថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤ស្ថិតភូមិចំការខ្នុរ សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ។
មនុស្សប្រុសស្រីដែលឃាត់ខ្លួនបាននិងយកមកធ្វើតេស្តរកសាធាតុញៀនបើរកឃើញនិងអនុវត្តតាមច្បាប់ត្រូវបញ្ជូនទៅតុលាការចំណែកអ្នកដែលរកមិនឃើញធ្វើការអប់រំនិងកិច្ចសន្យាអោយបញ្ឈប់សកម្មភាព។

លោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណបានបញ្ជាក់ថាការចុះបង្រ្កាបនេះដើម្បីលុបបំបាតបទល្មើសគ្រឿងញៀន និងក្រុមបងតូចបងធំ ក្លឹបកំសាន្តនិងហាងខារ៉ាអូខេដែលមានលួចលាក់បង្កប់ជួញដូរគ្រឿងញៀននិងបទល្មើសផ្សេងៗ៕



You must be logged in to post a comment.