កំពង់ស្ពឺ.លោកវីរៈសេនីយ៍ឯក ឃុត សុផល អធិការដ្ឋាននគរបាលស្រុកសំរោងទង នៅថ្ងៃទី ១៥ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង១០:១៥នាទី កម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌស្រុក សហការជាមួយកម្លាំងប៉ុស្ដិ៍ទំព័រមាស បានធ្វើការស្រាវជ្រាវនិងឃាត់ខ្លួនមនុស្សចំនួន ២ក្រុម ដែលបានធ្វើសកម្មភាពបង្កភាពអុកឡុក ដេញវ៉ៃ និងគប់គ្នាទៅវិញទៅមក នៅក្នុងពិធីបង្គលការ និងឃាត់ខ្លួនមនុស្សចំនួន ៧នាក់ ខាងកូនក្រមុំចំនួន ៣នាក់ និងខាងកូនកំលោះចំនួន ៤នាក់។
លោកវីរៈសេនីយ៍ឯក ឃុត សុផល អធិការនគរបាលស្រុកសំរោងទង បានឲ្យដឹងថាកាលពីថ្ងៃទី ១៣ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ២១ និង ០០នាទី មានមនុស្សចំនួនពីរក្រុមធ្វើសកម្មភាពបង្កអុកឡុក ដេញវ៉ៃ គប់គ្នាទៅវិញទៅមក នៅក្នុងពិធីមង្គលការកូនរបស់ឈ្មោះ ថន ធន ភេទ អាយុ ៣៨ឆ្នាំប្រពន្ធឈ្មោះ ឆឹង គីន អាយុ ៤៤ឆ្នាំ ស្ថិតនៅភូមិប្រជៀវបាត ឃុំទំព័រមាស ស្រុកសំរោងទង ខេត្តកំពង់ស្ពឹ។
You must be logged in to post a comment.