Thu. Jun 25th, 2026

Category: ព័ត៍មានអន្តរជាតិ

កិច្ចព្រមព្រមព្រៀងទាំង ១៤ ចំណុចដែលអាមេរិក និងអ៊ីរ៉ង់ នឹងចុះហត្ថលេខានាថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ ៖

កិច្ចព្រមព្រមព្រៀងទាំង ១៤ ចំណុចដែលអាមេរិក និងអ៊ីរ៉ង់ នឹងចុះហត្ថលេខានាថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ ៖ ១. បញ្ចប់សង្គ្រាមទាំងអស់ រួមទាំងការវាយប្រហារលីបង់២. អាមេរិកប្តេជ្ញាមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់អ៊ីរ៉ង់ ហើយនឹងគោរពអធិបតេយ្យភាពរបស់ប្រទេសឥស្លាមមួយនេះ៣. ដកការបិទផ្លូវសមុទ្រទាំងស្រុងរយៈពេល ៣០ ថ្ងៃ៤. អាមេរិកប្តេជ្ញាដកកងកម្លាំងរបស់ខ្លួនចេញពីតំបន់ជុំវិញអ៊ីរ៉ង់៥. ច្រកសមុទ្រហ័រមូសនឹងត្រូវបើកឡើងវិញក្នុងរយៈពេល ៣០ ថ្ងៃ ក្រោមយន្តការរៀបចំដោយអ៊ីរ៉ង់៦. ផ្អាកទណ្ឌកម្មលើប្រេង ផលិតផលគីមីឥន្ធនៈ និងទំនិញពាក់ព័ន្ធរបស់អ៊ីរ៉ង់ ។ ក្នុងពេលជាមួយគ្នានេះ អ៊ីរ៉ង់មានសិទ្ធិចូលប្រើប្រាស់ប្រាក់ចំណូលពេញលេញពីផលិតផលទាំងនេះ៧. អាមេរិក និងសម្ព័ន្ធមិត្តត្រូវតែបង្ហាញផែនការដើម្បីកសាងអ៊ីរ៉ង់ឡើងវិញដែលមានតម្លៃសរុបយ៉ាងតិច ៣០០…

ចិនល្បាតដែនទឹកភាគខាងកើតកោះតៃវ៉ាន់ ដើម្បីឆ្លើយតបទៅនឹងការចរចាព្រំដែនសមុទ្រជប៉ុន និងហ្វីលីពីន

នៅថ្ងៃចន្ទ១មិថុនានេះ ឆ្មាំល្បាតឆ្នេរចិនបាននិយាយថា ខ្លួនបានធ្វើការល្បាតជាការ “អនុវត្តច្បាប់” នៅក្នុងដែនទឹកភាគខាងកើតនៃកោះតៃវ៉ាន់ ដើម្បីឆ្លើយតបទៅនឹងផែនការរបស់ជប៉ុន និងហ្វីលីពីន ក្នុងការបើកកិច្ចចរចាកំណត់ព្រំដែនសមុទ្រ ត្រួតស៊ីគ្នាជាមួយតំបន់ដែលត្រូវបានអះអាងសិទ្ធិដោយប្រទេសចិន ។ជប៉ុន និងហ្វីលីពីន បាននិយាយកាលពីសប្តាហ៍មុនថា ពួកគេនឹងចាប់ផ្តើមកិច្ចចរចាជាផ្លូវការលើការកំណត់ព្រំដែនសមុទ្រនៃតំបន់សេដ្ឋកិច្ចផ្តាច់មុខ និងខ្ពង់រាបបាតសមុទ្ររវាងប្រទេសទាំងពីរ “ស្របតាមច្បាប់អន្តរជាតិ”។ការកំណត់ព្រំដែននេះ ពាក់ព័ន្ធនឹងដំណើរការផ្លូវច្បាប់ និងផែនទីនៃការកំណត់ព្រំដែនរវាងតំបន់ ឬប្រទេសពីរ។ខណៈពួកគេពុំបានផ្តល់ព័ត៌មានលម្អិត ក្រសួងការបរទេសចិនកាលពីថ្ងៃសុក្របាននិយាយថា តំបន់នោះគ្របដណ្តប់លើដែនទឹកភាគខាងកើតនៃកោះតៃវ៉ាន់ ដែលទីក្រុងប៉េកាំងចាត់ទុកថាជាទឹកដីរបស់ខ្លួន ដោយបន្ថែមថា ការចរចាបែបនេះ “ខុសច្បាប់ទាំងស្រុង ទុកជាមោឃៈ និងគ្មានសុពលភាព”។ ក្នុងសេចក្តីថ្លែងការណ៍មួយ អង្គភាពឆ្មាំល្បាតឆ្នេរចិននិយាយថា កងនាវាមួយបានអនុវត្តការល្បាតស្របតាមច្បាប់នៅភាគខាងកើតនៃកោះតៃវ៉ាន់ ទោះពុំបានបញ្ជាក់ពីកន្លែងណាពិតប្រាកដក៏ដោយ។សេចក្តីថ្លែងការណ៍នោះបាននិយាយថា…

UN៖ ការប៉ះទង្គិចគ្នារវាងអ៊ីស្រាអែល-ក្រុមហេសបូឡា ធ្វើឲ្យប៉ះពាល់ការចូលដល់ជំនួយនៅភាគខាងត្បូងលីបង់

អង្គការសហប្រជាជាតិ(UN)និយាយថា ក្រុមបេសកកម្មថែរក្សាសន្តិភាព(UNIFIL)នៅតំបន់ភាគខាងត្បូងលីបង់ បន្តមើលឃើញសកម្មភាពវាយប្រហារតាមច្រកអាកាស និងតាមជើងគោករបស់យោធាអ៊ីស្រាអែល នៅទូទាំងតំបន់ប្រតិបត្តិការរបស់កងកម្លាំងស្តីទី UN រួមទាំងសកម្មភាពយោធានៅតំបន់ភាគខាងជើងទន្លេ Litani ។លោក Stephane Dujarric គឺជាអ្នកនាំពាក្យរបស់ UN និយាយថា ក្រុម UNIFIL បានរកឃើញឧបទ្ទេហេតុបាញ់ប្រហារ ៣៥០លើករបស់កងកម្លាំងការពារអ៊ីស្រាអែល និងឧបទ្ទេហេតុបាញ់ប្រហារ ២៥លើករបស់ក្រុមហេសបូឡា ។ ខណៈពេលនោះដែរ ក្រសួងសុខាភិបាលសាធារណៈលីបង់និយាយថា ចំនួនអ្នកស្លាប់ដោយសារការវាយប្រហាររបស់អ៊ីស្រាអែលលើលីបង់ បានកើនឡើងដល់ ៣.៣២៤ នាក់ ចាប់តាំងពីថ្ងៃទី ២ ខែមីនា…

ជប៉ុនបើកទ្វារចូលទីផ្សារលក់អាវុធទៅកាន់ពិភពលោក ក្រោយកែច្បាប់នាំចេញឧបករណ៍ការពារជាតិ

ជប៉ុនប្រកាសបើកទ្វារចូលក្នុងទីផ្សារលក់អាវុធរបស់ពិភពលោក ក្រោយពីការកែប្រែច្បាប់នាំចេញ​ឧបករណ៍ដែលផ្គត់ផ្គង់​លើវិស័យការពារជាតិ ដោយលុបចោលលើការរឹតបន្តឹងលើការលក់អាវុធ​ទៅក្រៅប្រទេស និងធ្វើការបើកផ្លូវសម្រាប់ការនាំចេញនាវាចម្បាំង មីស៊ីល និងអាវុធផ្សេងៗទៀតបាន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានរ៉យទ័រ ជំហាននេះមានគោលបំណងពង្រឹងឧស្សាហកម្មការពារជាតិរបស់ជប៉ុន ហើយក៏បង្ហាញថា ជប៉ុនកំពុងផ្លាស់ប្តូរចេញពីគោលនយោបាយសន្តិភាព បន្ទាប់ពីជប៉ុនបានចាញ់សង្គ្រាម ហើយត្រូវបានកំណត់នូវការប្រើប្រាស់កម្លាំងយោធារបស់ខ្លួន។

ក្រុមហ៊ូទីបើកការវាយប្រហារលើកទីពីរលើអ៊ីស្រាអែលក្នុងពេល២៤ ម៉ោង ខណៈជម្លោះនៅអាស៊ីខាងលិចកាន់តែតានតឹង ក្រុមហ៊ូទីដែលមានសម្ព័ន្ធភាពជាមួយអ៊ីរ៉ង់នៅយេម៉ែនកាលពីថ្ងៃអាទិត្យបាននិយាយថា ពួក​គេ​បាន​វាយប្រហារលើកទីពីរលើអ៊ីស្រាអែលក្នុងរយៈពេល២៤ ម៉ោង ដោយប្រើមីស៊ីល និង​យាន​ដ្រូន​រួម​គ្នា ដែលជាសញ្ញានៃការពង្រីកជម្លោះនៅអាស៊ីខាងលិច។ ក្រុមនេះបានព្រមានថា ខ្លួន​នឹង​បន្ត​ប្រតិបត្តិការយោធានៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ។ ក្រុមហ៊ូធី​បានវាយប្រហារលើកដំបូងនៅថ្ងៃទី២៨ ខែមីនា ដោយបាញ់​មីស៊ីល​មួយ​ថ្ងៃ​បន្ទាប់​ពី​ព្រមាន​ថា​ពួកគេនឹងធ្វើអន្តរាគមន៍ ប្រសិនបើការវាយប្រហារលើអ៊ីរ៉ង់នៅតែបន្ត។ អ៊ីស្រាអែល​បាន​និយាយ​ថា គ្រាប់មីស៊ីលត្រូវបានស្ទាក់ចាប់ដោយជោគជ័យ។ ក្រុមនេះ​បានអះអាងថា ខ្លួនបានបាញ់មីស៊ីលផ្លោងជាច្រើនគ្រាប់ដែលកំណត់គោលដៅលើ ទី​តាំង​យោធា​អ៊ីស្រាអែលដើម្បីឆ្លើយតបទៅនឹងការវាយប្រហារលើអ៊ីរ៉ង់ លីបង់ អ៊ីរ៉ាក់ និងទឹកដី​ប៉ាឡេស្ទី​ន​ ដោយបន្ថែមថា ប្រតិបត្តិការនឹងបន្តរហូតដល់អ្វីដែលខ្លួនហៅថា “ការឈ្លានពាន” នៅទូទាំង​ជួរ​មុខ​ទាំង​នេះ​បញ្ចប់។ យោធាអ៊ីស្រាអែលបានបញ្ជាក់ថា ខ្លួនបានរកឃើញការបាញ់មីស៊ីលពីប្រទេសយេម៉ែន ហើយបានធ្វើឱ្យប្រព័ន្ធការពារដែនអាកាសកាន់តែសកម្មដើម្បីស្ទាក់ចាប់មីស៊ីល…

លោក ថាក់ស៊ីន ស្ថិតក្នុងចំណោមអ្នកទោស ៥០០នាក់ ត្រូវពិចារណាដោះលែង អ្នកទោស គឺលោក ថាក់ស៊ីន ស៊ីណាវ៉ាត់ (Thaksin Shinawatra) ស្ថិតក្នុងចំណោមអ្នកទោសប្រហែល ៥០០នាក់ផ្សេងទៀត ដែលកំពុងត្រូវបានពិនិត្យ សម្រាប់ដំណើរការលើកលែងទោស ដោយមានកាលបរិច្ឆេទដោះលែង នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦។ កូនប្រុសរបស់លោក លោក ផាន់ថងតេ ស៊ីណាវ៉ាត់ (Panthongtae Shinawatra) បាននិយាយថា លោក ថាក់ស៊ីន នៅតែមានសុខភាពល្អធម្មតា ហើយក្រុមគ្រួសារ…

អីយាស.!អ៊ីស្រាអែលនិយាយថា អ៊ីរ៉ង់បាញ់មីស៊ីលរយៈចម្ងាយ ៤ពាន់គ.ម ជាលើកដំបូងក្នុងសង្រ្គាម

អីយាស.!អ៊ីស្រាអែលនិយាយថា អ៊ីរ៉ង់បាញ់មីស៊ីលរយៈចម្ងាយ ៤ពាន់គ.ម ជាលើកដំបូងក្នុងសង្រ្គាម មេបញ្ជាការកងទ័ពអ៊ីស្រាអែលោក Eyal Zamir និយាយកាលពីថ្ងៃសៅរ៍ថា អ៊ីរ៉ង់បានបាញ់មីស៊ីលអន្តរទ្វីបរយៈចម្ងាយ ៤ពាន់គ.មឆ្ពោះទៅកាន់គោលដៅសហរដ្ឋអាមេរិក ហើយលោកបានព្រមានថា រដ្ឋធានីអឺរ៉ុបស្ថិតក្នុងរយៈចម្ងាយនៃមីស៊ីលរយៈចម្ងាយឆ្ងាយរបស់ទីក្រុងតេអេរ៉ង់ ហើយរាល់ការគំរាមកំហែងណាមួយត្រូវតែទប់ទល់ ។លោក Zamir និយាយថា រយៈចម្ងាយរបស់ពួកគេ អាចបាញ់ទៅរដ្ឋធានីអឺរ៉ុប ហើយទីក្រុងប៊ែរឡាំង របស់អាល្លឺម៉ង់ និងទីក្រុងរ៉ួម របស់អ៊ីតាលី ស្ថិតក្នុងរយៈចម្ងាយគំរាមកំហែងដោយផ្ទាល់ ។ អ៊ីស្រាអែល និងអ៊ីរ៉ង់ បានវាយប្រហារគ្នាទៅវិញទៅមកកាលពីថ្ងៃសៅរ៍ ស្របពេលដែលសហរដ្ឋអាមេរិកបញ្ជូនកងម៉ារីនរាប់ពាន់នាក់បន្ថែមទៀត ទៅកាន់តំបន់មជ្ឈិមបូព៌ា ហើយប្រធានាធិបតីសហរដ្ឋអាមេរិកលោក…

រដ្ឋឈូងសមុទ្រ ជំរុញឱ្យអាមេរិក កម្ចាត់សមត្ថភាពគំរាមកំហែង របស់ អ៊ីរ៉ង់ឱ្យអស់ ខណៈវិបត្តិហ័រមូស កាន់តែជ្រៅ

រដ្ឋឈូងសមុទ្រ ជំរុញឱ្យអាមេរិក កម្ចាត់សមត្ថភាពគំរាមកំហែង របស់ អ៊ីរ៉ង់ឱ្យអស់ ខណៈវិបត្តិហ័រមូស កាន់តែជ្រៅ ប្រភពព័ត៌មានពីតំបន់ឈូងសមុទ្របានសារព័ត៌មានរ៉យទ័រថា ដើមឡើយ បណ្តារដ្ឋឈូងសមុទ្រអារ៉ាប់ មិនបានស្នើសុំឱ្ យសហរដ្ឋអាមេរិក ធ្វើសង្គ្រាមជាមួយអ៊ីរ៉ង់នោះទេ ប៉ុន្តែបច្ចុប្បន្ន រដ្ឋជាច្រើនកំពុងជំរុញឱ្យអាមេរិក កុំបញ្ឈប់សកម្មភាពពាក់ កណ្តាលទី ដោយទុកឱ្យសាធារណរដ្ឋ អ៊ិស្លាមមួយនេះ នៅតែមានសមត្ថភាពគំរាមកំហែងដល់ខ្សែជីវិតប្រេងរបស់តំបន់ឈូងសមុទ្រ និងសេដ្ឋកិច្ចដែលពឹងផ្អែកលើធនធានធម្មជាតិ ទាំងនោះឱ្យសោះ។

ចំនួនទាហានអាមេរិក ដែលរងរបួសក្នុងសង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់ កើនឡើងដល់ប្រហែល ២០០នាក់

ចំនួនទាហានអាមេរិក ដែលរងរបួសក្នុងសង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់ កើនឡើងដល់ប្រហែល ២០០នាក់ យោធាសហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃចន្ទ (១៦ មីនា) ថា ចំនួនទាហានអាមេរិក ដែលបានរងរបួសនៅក្នុង សង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់ បានកើនឡើងដល់ប្រហែល ២០០នាក់ហើយ ខណៈដែលជម្លោះដ៏តានតឹងនេះ បានចូលដល់សប្តាហ៍ទីបីរបស់ខ្លួន។ ទីបញ្ជាការកណ្តាលរបស់យោធាសហរដ្ឋអាមេរិក បាននិយាយថា ភាគច្រើននៃតួលេខទាំងនោះគឺបានរងរបួសស្រាល ហើយទាហានចំនួន ១៨០ នាក់បានវិលត្រឡប់ទៅបំពេញ កាតព្វកិច្ចវិញហើយ ចំណែកមនុស្ស ១០នាក់ គឺរបួសធ្ងន់ធ្ងរ។

ប្រធាននគរបាល៖ អ៊ីរ៉ង់ ចាប់ខ្លួនមនុស្ស ៥០០នាក់ ដែលត្រូវបានចោទប្រកាន់ថាធ្វើចារកម្មឱ្យសត្រូវ

ប្រធាននគរបាល៖ អ៊ីរ៉ង់ ចាប់ខ្លួនមនុស្ស ៥០០នាក់ ដែលត្រូវបានចោទប្រកាន់ថាធ្វើចារកម្មឱ្យសត្រូវ ប្រមុខនគរបាលរបស់ប្រទេសអ៊ីរ៉ង់ បាននិយាយកាលពីថ្ងៃអាទិត្យ (១៥ មីនា) ថា សាធារណរដ្ឋអ៊ិស្លាមមួយនេះ បានចាប់ខ្លួនមនុស្សចំនួន ៥០០ នាក់ ដែលត្រូវបានចោទប្រកាន់ពីបទចែករំលែកព័ត៌មានទៅកាន់សត្រូវរបស់អ៊ីរ៉ង់ ខណៈយន្តហោះចម្បាំងរបស់អ៊ីស្រាអែល និងសហរដ្ឋអាមេរិក នៅតែបន្តវាយប្រហារលើគោលដៅថ្មីៗនៅក្នុងប្រទេសនេះ។ លោក Ahmadreza Radan ប្រធាននគរបាលអ៊ីរ៉ង់ បានលើកឡើងដោយមិនបានបញ្ជាក់លម្អិតអំពីពេលវេលានៃការចាប់ខ្លួននោះថា៖ ក្នុងចំណោមករណីចាប់ខ្លួនទាំងនោះ មានចំនួនពាក់កណ្តាលគឺជាករណីធ្ងន់ធ្ងរ «រួមទាំងបុគ្គលដែលបានផ្តល់ព័ត៌មានសម្រាប់កំណត់គោលដៅវាយប្រហារ និងបុគ្គលដែលបានថតរូបភាពទីតាំងដែលរងការវាយប្រហារ រួចផ្ញើចេញទៅក្រៅ»។

You missed

error: Content is protected !!