ភ្នំពេញ÷អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សំ វិច្ឆិកា បានឲ្យដឹងថា សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អនុវត្តឃាត់ខ្លួនបុគ្គលឈ្មោះ ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ គឺអនុវត្តទៅតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤។ ហើយនាព្រឹកថ្ងៃទី៩ ខែឧសភា សមត្ថកិច្ចបានឃាត់ខ្លួនឈ្មោះ ស៊ុន ចន្ធី មកសាកសួរនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តអនុវត្តតាមនីតិវិធី។
អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបញ្ជាក់ថា បុគ្គលឈ្មោះ ស៊ុន ចន្ធី រងការចោទប្រកាន់ពីបទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមរយៈការបង្ហោះផ្សព្វផ្សាយព័ត៌មានលើបណ្តាញសង្គមក្នុងចេតនាញុះញង់បំភ្លៃព័ត៌មានមិនពិតនាំឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំបង្កឲ្យកើតមានភាពវឹកវរក្នុងសង្គម៕
You must be logged in to post a comment.