Tue. Jun 18th, 2024

ភ្នំពេញ៖ ទីតាំងបនល្បែងសុីសងឡូតូមួយកន្លែងកំពុងតែលួចបើកលេងយ៉ាងរលូននៅទល់មុខវិទ្យាល័យជាស៊ីមសាមគ្គីស្ថិតនៅភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

យោងតាមសេចក្តីរាយការណ៍ពីពលរដ្ឋល្អនៅក្បែរនោះបានផ្តល់ព័ត៌មានមកអង្គភាពសារព័ត៌មានយើងកាលពីព្រឹកថ្ងៃទី៣១ ខែឧសភាឆ្នាំ២០២៤មកថាមានគេបើកល្បែងឡូតូខាងលើ។

បន្ទាប់ពីបានទទួលព័ត៌មាននេះហើយក្រុមការងារយើងក៏បានចុះទៅពិនិត្យផ្ទាល់ឃើញថាមានល្បែងសុីសងឡូតូដូចប្រជាពលរដ្ឋរាយការណ៍មកមែន។

ខណៈនោះក្រុមការងារយើងក៏បានផ្តិតនៅរូបភាពជាក់ស្តែងប្រយោជន៍ផ្សព្វផ្សាយព័ត៌មានទៅអាជ្ញាធរនិងសមត្ថកិច្ចព្រមទាំង លោក សេងគន្ធ អភិបាលខណ្ឌមានជ័យឲ្យបានជ្រាបជាព័ត៌មានដើម្បីមានវិធានការ។

ព្រោះទីណាមានបនល្បែងសុីសងគឺទីនោះតែងតែមានអំពើហិង្សាក្នុងគ្រួសារនិងអំពើចោរលួចឆក់ប្លន់គ្រប់ប្រភេទគឺប្រភពកើតចេញពីល្បែងសុីសងទាំងនោះឯង។

ដូច្នេះបើសិនជាអាជ្ញាធរនិងសមត្ថកិច្ចនៅតំបន់បានអនុញ្ញាតឲ្យបនល្បែងឡូតូBL2222 បើកមែននោះជាការអនុវត្តផ្ទុយហើយផ្គើននិងប្រឆាំងទៅបទបញ្ជាសម្តេច បវរធិបតីហ៊ុនម៉ាណែតផងដែរ។

គួររលឹកថា៖ កាលពីពេលថ្មីៗកន្លងទៅសម្តេច បវរធិបតីហ៊ុនម៉ាណេត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថាពេលវេលានេះមិនមែនជាពេលវេលាយកចិត្តទុកដាក់ពង្រាយនៅទីតាំងល្បែងនោះទេទោះបីជាមានច្បាប់អនុញ្ញាតិក៏ដោយ កាលពីបីសប្ដាហ៍មុនសម្តេចបានឲ្យផ្អាករាល់ការចេញអាជ្ញាប័ណ្ណផ្តល់សិទ្ទ្កការបើកល្បែងផ្សងសំណាង បន្ថែមនៅតាមមូលដ្ឋាន។

ជាមួយគ្នានោះសម្ដេចក៏បានឲ្យគណ:កម្មការគ្រប់គ្រងល្បែងពានិច្ចកម្មកម្ពុជាចំណុះឲ្យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្តុត្រូវនិងត្រូវដឹកនាំប្រជុំជាបន្ទាន់ជាមួយសមត្ថកិច្ចអាជ្ញាធរពាក់ព័ន្ធពិនិត្យដើម្បីរៀបចំនិងមានវិធានការគ្រប់គ្រងល្បែងផ្សងសំណាង

នានានៅទូទាំងប្រទេស។

សម្តេចបានដាក់បទបញ្ជាឲ្យអាជ្ញាធរនិងសមត្ថកិច្ចគ្រប់បណ្តាខេត្តក្រុងនិងរាជធានីត្រូវមានវិធានការជាបន្ទាន់ដើម្បីត្រួតពិនិត្យទីតាំងល្បែងផ្សងសំណាងនៅតាមមូលដ្ឋានដែលមាននៅដែនសមត្ថកិច្ចរបស់ខ្លួន។

ក្នុងករណីនៅមានបើកល្បែងសុីសងបន្តទៀតសូមចុះចាត់វិធានការជាបន្ទាន់ហើយរាយការណ៍មកសម្តេចផ្ទាល់ដើម្បីឈានទៅដល់ការដកអាជ្ញាប័ណ្ណនៅក្នុងបណ្តាខេត្តនៅក្នុងទូទាំងប្រទេសតែម្តង។

សម្តេចបានបន្តថាពេលវេលានេះនិងជាពេលវេលាទៅមុខត្រូវចូលរួមទាំងអស់គ្នាអនុវត្តនៅគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពទាំង៧ចំណុចរបស់រាជរដ្ឋាភិបាលឲ្យមានប្រសិទ្ធភាព។

អង្គភាពយើងខ្ញុំគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំង និងព្រាបនាំសារ ជូនថ្នាក់ដឹកនាំ និងរាជរដ្ឋាភិបាលតែប៉ុណ្ណោះ អង្គភាពយើងខ្ញុំរង់ចាំការបកស្រាយបំភ្លឺជុំវិញភាគីពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ តាមច្បាប់របបអ្នកសារព័ត៌មាននៅកម្ពុជា។ សូមអរគុណ.!

You missed