Featured News
Posts List
Posts Slider
Posts Carousel
Latest News
រដ្ឋមន្រ្តីក្រសួងការងារ អញ្ជើញជាអធិបតីអបអរសាទរខួបលើកទី៧៨ នៃទិវាបុណ្យឯករាជ្យជាតិរបស់រដ្ឋអ៉ីស្រាអែល
(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជាបានអញ្ជើញជាអធិបតីក្នុងទិវាបុណ្យឯករាជ្យជាតិរដ្ឋអ៉ីស្រាអែល ដែលប្រារព្ធឡើងនាថ្ងៃពុធ ទី២៤ ខែមិថុនា ឆ្នាំ២០២៦ នៅសណ្ឋាគារ Raffles Le Royal។ ក្នុងឱកាសដ៏វិសេសវិសាលនោះ ឯកឧត្តមបានគូសបញ្ជាក់ថា ការប្រារព្ធទិវានេះ មិនត្រឹមតែជាការគោរពដល់ប្រវត្តិសាស្ត្រដ៏សម្បូរបែប បេតិកភណ្ឌវប្បធម៌ដ៏ស្ថិតស្ថេរយូរអង្វែង និងវឌ្ឍនភាព ព្រមទាំងសមិទ្ធផលដ៏អស្ចារ្យដែលរដ្ឋអ៉ីស្រាអែល សម្រេចបានក្នុងរយៈពេល ៧៨ ឆ្នាំនៃការកសាង និងអភិវឌ្ឍជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការអបអរសាទរចំណងសហប្រតិបត្តិការដ៏រឹងមាំ និងកំពុងរីកចម្រើន ដែលបានភ្ជាប់ប្រទេសកម្ពុជា-អ៉ីស្រាអែល ឱ្យកាន់តែជិតស្និទ្ធផងដែរ។ ឯកឧត្តមរដ្ឋមន្រ្តីមានប្រសាសន៍ថា…
តំណាងអយ្យការចោទប្រកាន់ជនសង្ស័យម្នាក់យករូបថ្នាក់ដឹកនាំធ្វើជាប្រូហ្វាល់ ជាមធ្យោបាយគំរាមជនរងគ្រោះជំរិតទារប្រាក់
តំណាងអយ្យការចោទប្រកាន់ជនសង្ស័យម្នាក់យករូបថ្នាក់ដឹកនាំធ្វើជាប្រូហ្វាល់ ជាមធ្យោបាយគំរាមជនរងគ្រោះជំរិតទារប្រាក់ អ្នកនាំពាក្យតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានបញ្ជាក់នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦នេះថា ៖ តំណាងអយ្យការសម្រេចបើកការស៊ើបសួរលើជនសង្ស័យពីបទឆបោក (ការមិនរាងចាលក្នុងបទមជ្ឈិមបន្ទាប់ពីផ្តន្ទាទោសបទមជ្ឈិម) បទល្មើសដែលត្រូវផ្តន្ទាទោសតាមមាត្រា ៨៨ មាត្រា៣៧៧ និងមាត្រា៣៧៨ នៃក្រមព្រហ្មទណ្ឌ។ ជនសង្ស័យដែលតំណាងអយ្យការចោទប្រកាន់ឈ្មោះ ហាក់ តុងហេង ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦ ដោយនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សហការជាមួយនាយកដ្ឋានសន្តិសុខផ្ទៃក្នុង និងស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ពាក់ព័ន្ធនឹងករណីប្រើប្រាស់គណនីតេឡេក្រាមក្លែងក្លាយ ដោយយករូបថ្នាក់ដឹកនាំធ្វើជាប្រូហ្វាស់ ជាមធ្យោបាយគំរាមជនរងគ្រោះជំរិតទារប្រាក់។ តាមរយ:ការស្រាវជ្រាវ និងសាកសួរជនសង្ស័យ ជំនាញកំណត់បានថា ជនសង្ស័យខាងលើបានប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះប្រមាណ៥០លើករួចមកហើយ និងទទួលបានផលពីបទល្មើសបានប្រមាណជាង…
ដីព្រៃឈើបម្រុងទុករបស់រដ្ឋចំនួន ៤ ហិកតា ដែលរងការកាប់ទន្ទ្រានថ្មី នៅតំបន់អូរចម្លងតៃ ឃុំមានរិទ្ធ ស្រុកសណ្ដាន់ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមនីតិវិធីច្បាប់។
ដីព្រៃឈើបម្រុងទុករបស់រដ្ឋចំនួន ៤ ហិកតា ដែលរងការកាប់ទន្ទ្រានថ្មី នៅតំបន់អូរចម្លងតៃ ឃុំមានរិទ្ធ ស្រុកសណ្ដាន់ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមនីតិវិធីច្បាប់។ ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២៦ ដោយទទួលបានបទបញ្ជាពីឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ បានដឹកនាំសហការី រួមជាមួយសមត្ថកច្ចជំនាញរដ្ឋបាលព្រៃឈេីបានចុះទៅពិនិត្យស្ថានភាពកាប់ទន្ទ្រានព្រៃឈើយកដីរបស់រដ្ឋ ធ្វើជាកម្មសិទ្ធិ…
សល់តែ៦ថ្ងៃទៀតប៉ុណ្ណោះ សម្រាប់ «យុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់ ឆ្នាំ២០២៦» របស់មូលនិធិគន្ធបុប្ផាកម្ពុជា, សូមចូលរួមបរិច្ចាគ ដើម្បីមន្ទីរពេទ្យគន្ធបុប្ផា អាចបន្តបេសកកម្មសង្រ្គោះជីវិតទារក និងកុមារនៅកម្ពុជា
ភ្នំពេញ៖ យុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់ របស់មូលនិធិគន្ធបុប្ផាកម្ពុជា បានត្រឡប់មកសារជាថ្មីពេញមួយខែមិថុនា ឆ្នាំ២០២៦ ដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានផ្ដល់កិត្តិយសដ៏ខ្ពង់ខ្ពស់អញ្ជើញដឹកនាំ និងបើកយុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់ ឆ្នាំ២០២៦នេះ នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦។ «យុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់» ជាយុទ្ធនាការប្រចាំឆ្នាំដ៏ធំ និងសំខាន់មួយរបស់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលត្រូវបានរៀបចំឡើង ដើម្បីចូលរួមអបអរសាទរ ទិវាកុមារអន្តរជាតិ ១ មិថុនា…
រដ្ឋមន្រ្តីក្រសួងបរិស្ថានគាំទ្រយ៉ាងពេញទំហឹង ចំពោះគម្រោងវិនិយោគ ដែលជួយដល់នរន្តរភាពបរិស្ថាននៅកម្ពុជា
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានទទួលជួបពិភាក្សា ជាមួយថ្នាក់ដឹកនាំវិទ្យាស្ថាន The Haikou Silk Road Academy of Social Sciences របស់ប្រទេសចិន ដឹកនាំដោយ លោក Qiu Wenxu (Marx) អនុប្រធានប្រតិបត្តិ នៃស្ថាប័ន រួមជាមួយប្រតិភូក្រុមហ៊ុនចិនធំៗមួយចំនួន នៅរសៀលថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០២៦ នាទីស្តីការក្រសួងបរិស្ថាន។ លោក Qiu…
