កាលពីល្ងាចថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខ ដឹកនាំដោយ លោក សាំង សុភៈវិចិត្រ អភិបាលរង បានដឹកនាំកម្លាំងចុះបង្រ្កាបទីតាំងបង្កប់ល្បែងឡូតូ (អនឡាញ) បានចំនួន០២ទីតាំងដូចខាងក្រោម៖
១-ផ្ទះមួយកន្លែង ស្ថិតក្នុងដីឡូតិ៍លេខ៣៥៧ ផ្លូវលំ ភូមិវិមានទ្រង់ សង្កាត់ក្រាំងធ្នង់ (ឡូតូ ហ្វាយឌី)។
២-ផ្ទះមួយកន្លែង ស្ថិតនៅផ្ទះលេខ២៧ ផ្លូវលំ ភូមិវិមានទ្រង់ សង្កាត់ក្រាំងធ្នង់ (ឡូតូ ៩៩៩៩)។
ជាលទ្ធផលបានធ្វើការដកហូតវត្ថុតាងរួមមាន៖
-Laptop ចំនួន ១គ្រឿង
-កុំព្យូរទ័រ ចំនួន ១គ្រឿង
-Keyboad ចំនួន ១
-Mouse ចំនួន ១
-ក្រដាសកត់ឆ្នោត ចំនួន ២ដុំធំ
-ម៉ាស៊ីនកត់ឆ្នោត ចំនួន ២គ្រឿង។
បច្ចុប្បន្នបានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីរក្សាទុក និងធ្វើការស្រាវជ្រាវបន្ត ។
You must be logged in to post a comment.