Tue. Jun 18th, 2024

ខេត្តកណ្តាល ៖ មន្ត្រីការិយាល័យស្រាវជ្រាវនិងបង្ក្រាបអំពើរត់ពន្ធតំបន់២ នៃនាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើស សហការជាមួយមន្ត្រីការិយាល័យគយនិងរដ្ឋាករជ្រៃធំ មន្ត្រីអគ្គនាយកដ្ឋាន ក.ប.ប. និងមន្ត្រីរាជអាវុធហត្ថលើផ្ទៃប្រទេស បានធ្វើការដុតកម្ទេចទំនិញហាមឃាត់នាំចូល ជាបំណែកសាច់បង្កកចំនួន ៨៧៧ គីឡូក្រាម ដែលត្រូវបានបង្ក្រាបនាពេលដឹកជញ្ជូនតាមរថយន្ត ១គ្រឿង លាក់បង្កប់ក្នុងបន្លែ នាំចូលតាមមាត់ច្រកជ្រៃធំ ខេត្តកណ្តាល៕

You missed