លោក ជុំ សុភមករា អគ្គនាយករង និងអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា ស្លាប់យ៉ាងអណោចអធ័មក្នុងគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នៅខេត្តកំពង់ធំ ដោយរថយន្តសណ្តោងធន់ធំរេចង្កូតមកបុក
(កំពង់ធំ)៖ លោក ជុំ សុភមករា អគ្គនាយករង និងជាអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានទទួលមរណភាពក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏គួរឱ្យរន្ធត់នៅតាមបណ្តាយផ្លូវជាតិលេខ៦អា ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ យោងតាមរបាយការណ៍របស់សមត្ថកិច្ច បានឱ្យដឹងថា នៅម៉ោង ១១៖៤០នាទីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ នៅលើផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ183-184 ចំណុចភូមិព្រៃប្រស់ ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ របាយការណ៍បានបញ្ជាក់ថា រថយន្តបង្កម៉ាកហ៊ីយ៉ាន់ដាយ V1 ពណ៌ប្រផេះ ពាក់ផ្លាកលេខកំពង់ចាម 3A-7674 សណ្ដោងរឺមីរឺម៉កព្រះសីហនុ 4A-3890 អ្នកបើកបរមិនស្គាល់…
