Fri. Jun 26th, 2026

Category: ព័ត៌មានផ្សេងៗ

ជនជាតិថៃ ៤៩នាក់ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានបណ្ដេញចេញពីកម្ពុជា

នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ អនុវត្តតាម អនុសាសន៍ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និង អនុវត្ត នីតិវិធី បានសហកាជាមួយភាគីថៃ បានធ្វើការ បណ្តេញជនជាតិថៃសរុបចំនួន ៤៩នាក់ ស្រី១៨នាក់ ពាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញ ពីព្រះរាជាណាចក្រកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត (ខេត្តបន្ទាយមានជ័យ)។ បើតាម…

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ត្រូវបានតែងតាំងជា ប្រធានថ្នាក់ជាតិនៃសហគមន៍ OB-PS ប្រចាំកម្ពុជា និងទទួលបាន “ពានសមាជិកភាពកិត្តិយសព្រះអង្គម្ចាស់ក្សត្រី បេណេឌិកតេ” ពីសហគមន៍ The Olave Baden-Powell Society

នេះជាកិត្តិយសដ៏មានអត្ថន័យសម្រាប់កម្ពុជា និងសមាគមកាយឫទ្ធិនារីកម្ពុជា ខណៈដែល លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ត្រូវបានតែងតាំងជា ប្រធានថ្នាក់ជាតិនៃសហគមន៍ The Olave Baden-Powell Society (OB-PS) ប្រចាំកម្ពុជា និងទទួលបាន “ពានសមាជិកភាពនៃព្រះអង្គម្ចាស់ក្សត្រី បេណេឌិកតេ” ពីសហគមន៍ OB-PS។ តាមលិខិតអបអរសាទររបស់ លោកស្រី Kaela Sáenz Oriti ប្រធានសហគមន៍ OB-PS ចុះថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦…

អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ និងកិច្ចការប្រកួតប្រជែង (ក.ប.ប.) បានរកឃើញទំនិញមានប្រភពដើមពីប្រទេសថៃ ចំនួន ៣១ទីតាំង ខ័ណ្ឌចំនួន៧ ក្នុងរាជធានីភ្នំ ។(ក.ប.ប) បានរកឃើញទំនិញមានប្រភពដើមពីប្រទេសថៃ ចំនួន ៣១ទីតាំង ក្នុងខ័ណ្ឌចំនួន៧ ក្នុងរាជធានីភ្នំពេញ និងរកឃើញផលិតផល ចំនួន ១១២មុខ ស្មើរនឹង ២៣,២៤៥.០៥ គីឡូក្រាម  និងផ្លែឈើខូចគុណភាព ២០៤ កេស ស្មើរនឹង ៣,២៦៤ គីឡូក្រាម

កាលពីថ្ងៃសុក្រ-សៅរ៍-អាទិត្យ ទីទី១២-១៣-១៤ ខែមិថុនា ឆ្នាំ២០២៦ មន្រ្តីសាខា ក.ប.ប. រាជធានីភ្នំពេញ បានសហការ ជាមួយសមត្ថកិច្ចចម្រុះ ស្ថាប័នពាក់ព័ន្ធ និងមន្រ្តីនៃអាជ្ញាធរខណ្ឌទាំង៨ ចុះត្រួតពិនិត្យទីតាំងស្ដុក និងចែកចាយសាច់បង្កក និងផលិតផលផ្សេងទៀតចំនួន៣១ ស្ថិតនៅក្នុងមូលដ្ឋាន ខណ្ឌទួលគោក ខណ្ឌមានជ័យ ខណ្ឌសែនសុខ ខណ្ឌពោធិសែនជ័យ ខណ្ឌច្បារអំពៅ ខណ្ឌព្រែកព្នៅ ខណ្ឌដង្កោ ខណ្ឌកំបូល។• ការត្រួតពិនិត្យផ្ដោតសំខាន់លើការស្វែងរកសារធាតុគីមីហាមឃាត់ និងអនុលោមភាពលើផលិតផលទំនិញ•ជាលទ្ធផលឆ្លងកាត់ការត្រួតពិនិត្យមន្រ្តីជំនាញបានរកឃើញទំនិញមានប្រភពដើមពីប្រទេសថៃ ចំនួន ១១២មុខ ស្មើរនឹង ២៣,២៤៥.០៥ គីឡូក្រាម…

កម្លាំងចម្រុះរាជធានីភ្នំពេញ បន្តរកឃើញឃ្លាំងស្តុកទំនិញមួយកន្លែងទៀត ក្នុងខណ្ឌច្បារអំពៅ ដែលនាំទំនិញចូលពីប្រទេសថៃ និងមានទំនិញខ្លះហួសកាលបរិច្ឆេទប្រើប្រាស់

ភ្នំពេញ៖ លោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងនាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ថា ក្រោមការដឹកនាំ និងបញ្ជាផ្ទាល់របស់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ ម្សិលម៉ិញនេះ រដ្ឋបាលខណ្ឌទាំង១៤ សហការជាមួយកម្លាំងចម្រុះមកពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អគ្គនាយកដ្ឋាន ក.ប.ប ដោយមានការសម្របសម្រួលផ្លូវច្បាប់ពីព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យទីតាំងឃ្លាំងតូច ធំ ក្នុងមូលដ្ឋានសរុបចំនួន ១២កន្លែង ដែលសង្ស័យមាននាំចូល ស្តុកទុក…

ឃ្លាំងស្តុកសាច់បង្កកចំនួន៥ ទីតាំង ត្រូវបានអាជ្ញាធរ និងមន្ដ្រីជំនាញបន្ដពិនិត្យនិងរកឃើញ នៅខណ្ឌមានជ័យ និងរកឃើញមួយទីតាំងសង្ស័យនាំមកពីប្រទេសថៃ និងឃាត់ខ្លួនមនុស្សម្នាក់

អាជ្ញាធរ និងមន្ដ្រីជំនាញបន្ដពិនិត្យទីតាំងឃ្លាំងស្ដុកសាច់បង្កកចំនួន៥កន្លែង នៅខណ្ឌមានជ័យ រកឃើញមួយទីតាំងសង្ស័យនាំមកពីប្រទេសថៃ និងឃាត់ខ្លួនម្នាក់ (ភ្នំពេញ)៖ ក្រោមការចង្អុលបង្ហាញពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦នេះកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌមានជ័យ ដឹកនាំដោយលោក សេង គន្ធ អភិបាលខណ្ឌមានជ័យ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ និងលោក ងន ចាន់ធារៈ អនុប្រធានកបប រាជធានីភ្នំពេញ ដោយមានការសម្របសម្រួលពីលោក លី គឹមស៊ាន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចែកចាយទំនិញគ្រប់ប្រភេទ និងស្ដុកសាច់បង្កកក្នុងមូលដ្ឋានខណ្ឌមានជ័យ…

បុត្រីស្ដេចថៃ សោយទិវង្គត ក្នុងព្រះជន្ម ៤៧ព្រះវស្សា ក្រោយសន្លប់លែងដឹងខ្លួនជាង៣ឆ្នាំ

បុត្រីស្ដេចថៃ សោយទិវង្គត ក្នុងព្រះជន្ម ៤៧ព្រះវស្សា ក្រោយសន្លប់លែងដឹងខ្លួនជាង៣ឆ្នាំ (បាងកក)៖ ព្រះនាងម្ចាស់ Bajrakitiyabha Mahidol ដែលជាបុត្រីច្បងរបស់ព្រះមហាក្សត្រថៃ Maha ⁠Vajiralongkorn បានសោយទិវង្គតហើយ ក្នុងព្រះជន្ម ៤៧ព្រះវស្សា ៣ឆ្នាំបន្ទាប់ពី ព្រះនាងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ក្រោយដួលសន្លប់ភ្លាមៗ។ នេះបើតាមការប្រកាសរបស់ព្រះបរមរាជវាំងថៃ ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ ក្នុងសេចក្ដីថ្លែងការណ៍មួយនៅថ្ងៃសុក្រ ទី១២ ខែមិថុនា ឆ្នាំ២០២៦ ព្រះបរមរាជវាំងថៃបានឱ្យដឹងទៀតថាព្រះនាងម្ចាស់ Bajrakitiyabha បានឆ្លងមេរោគក្នុងពោះវៀន ហើយស្ថានភាពសុខភាពកាន់តែធ្លាក់ចុះដុនដាបរហូតដល់សោយទិវង្គតកាលពីល្ងាចថ្ងៃព្រហស្បតិ៍ម្សិលមិញ។ ព្រះនាងម្ចាស់…

សមត្ថកិច្ចចម្រុះចុះត្រួតពិនិត្យឃ្លាំងស្តុកសាច់បង្កករាប់រយតោនមួយកន្លែងស្ថិតនៅខណ្ឌសែនសុខ ក្រោយសង្ស័យនាំចូលពីប្រទេសថៃ នារសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦នេះ សមត្ថកិច្ចចម្រុះបានចុះប្រតិបត្តិការឆែកឆេរ និងត្រួតពិនិត្យឃ្លាំងមួយកន្លែង ស្ថិតនៅភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញខណៈឃ្លាំងដ៏ធំមួយនេះបានស្តុកសាច់បង្កករាប់រយតោន ដោយសង្ស័យថាបាននាំចូលពីប្រទេសថៃ។យោងតាមព័ត៌មានបឋមនៃក្រុមប្រតិបត្តិការចុះឆែកឆេរ បានឲ្យដឹងថា ឃ្លាំងខាងលើនេះត្រូវបានប្រើប្រាស់ជាកន្លែងស្តុកសាច់បង្កកក្នុងបរិមាណច្រើនរហូតដល់រាប់រយតោនក្នុងមួយថ្ងៃ ដោយមានម្ចាស់អាជីវកម្មជាច្រើននាក់រួមគ្នាជួលកន្លែងនេះ សម្រាប់រក្សាទុកទំនិញរបស់ខ្លួន ត្រូវបានគេសង្ស័យថានាំចូលពីប្រទេសថៃមុនយកមករក្សាទុកនៅក្នុងឃ្លាំងត្រជាក់ ហើយបន្តចែកចាយទៅកាន់ទីផ្សារនានាក្នុងរាជធានីភ្នំពេញ និងបណ្តាខេត្តមួយចំនួនទៀតជាដើម។ក្រោយចុះប្រតិបត្តិការឆែកឆេរ រហូតមកដល់រសៀលថ្ងៃដដែលនេះមន្ត្រីជំនាញនៅមិនទាន់បញ្ជាក់ជាផ្លូវការនៅឡើយទេថា សាច់បង្កកដែលស្តុកទុកនៅក្នុងឃ្លាំងខាងលើ ពិតជាត្រូវបាននាំចូលពីប្រទេសថៃ ឬពីប្រភពណានោះទេ។ ជាមួយគ្នានេះក៏មិនទាន់មានការបញ្ជាក់ថា ការនាំចូល និងការស្តុកទុកសាច់បង្កកទាំងនោះមានឯកសារច្បាប់ត្រឹមត្រូវ ឬមានភាពមិនប្រក្រតីណាមួយដែរ ខណៈការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ឯកសារកំពុងបន្តធ្វើឡើងដោយអាជ្ញាធរមានសមត្ថកិច្ច៕

លោក ឆន ប៊ុនធឿនបានលើកឡើងថា÷ បងប្អូនបង្កើត៤នាក់ ប្អូនស្រីទី៣ ថាបានរំលោភយកដី កេរ្តិ៍ ឪពុកម្ដាយតែម្នាក់ឯងដោយដាក់ពាក្យបណ្ដឹងមកតុលាការសុំសិទ្ធិគ្រប់គ្រងដីកេរ្ត៍ បែជាឥឡូវត្រូវតុលាការកំពូលចេញសាក្រមទទួលស្គាល់តាមពាក្យបណ្ដឹងដោយអយុត្តិធម៌ ។

រឿងទំនាស់ដីកេរ្តិ៍មួយកន្លែងដោយសារតែចាស់បុរាណមិនបានផ្ទេមរតក ទុក្ខឱ្យកូនចៅជំនាន់ក្រោយ ត្រូវបាន លោក ឆន ប៊ុនធឿនកូនរបស់ឈ្មោះ អឿន យឿន បានប្តឹងទាស់ទាមទាដីកេរ្តិ៍ ទំហំ ៤០ម៉ែត្រ x ៥៨ម៉ែត្រ មានទីតាំង ស្ថិតនៅភូមិស្ទឹងជ័យ ឃុំគងជ័យ ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ដែលបានប្តឹងតាំងពីសាលាដំបូងខេត្តត្បូងឃ្មុំ រហូតដល់តុលាកាកំពូល នៅតែមិនទាន់បានទទួលយុទ្ធតិធម៌ បើយោងតាមពាក់បណ្តឹងមួយច្បាប់កន្លងទៅ របស់លោក ឆន ប៊ុនធឿនត្រូវជាកូនរបស់ឈ្មោះ អឿន យឿន បានដាក់ ពាក្យបណ្តឹងទៅសាលាឧទ្ធរណ៍ កាលពីថ្ងៃទី១៦…

ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្តស្វាយរៀង និងអភិបាលក្រុងបាវិត…

នាព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៦នេះ ឯកឧត្តម ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង និងឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀងបានអញ្ជើញចូករួមក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង និងអភិបាល នៃគណៈអភិបាលក្រុងបាវិត ក្រោមអធិបតីភាពឯកឧត្តម ផាន់ ចាន់ធុល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបានប្រព្រឹត្តទៅនៅសាលប្រជុំអាគារ ឃ សាលាខេត្ត។ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមលោកជំទាវប្រតិភូក្រសួងមហាផ្ទៃ ឯកឧត្តម លោកជំទាវ…

ស្នងការនគរបាលរាជធានីភ្នំពេញ៖ គ្មានការឃាត់ខ្លួនមន្រ្តីផ្កាយ២នោះឡើយ គ្រាន់តែអញ្ជើញប្រពន្ធរបស់លោកមកសួរនាំ ក្រោយអាជ្ញាធររកឃើញសម្ភារមួយចំនួនសង្ស័យពាក់ព័ន្ធ Online Scams នៅបុរីកំពុងសាងសង់ ដែលគាត់ជាម្ចាស់

ស្នងការនគរបាលរាជធានីភ្នំពេញ៖ គ្មានការឃាត់ខ្លួនមន្រ្តីផ្កាយ២នោះឡើយ គ្រាន់តែអញ្ជើញប្រពន្ធរបស់លោកមកសួរនាំ ក្រោយអាជ្ញាធររកឃើញសម្ភារមួយចំនួនសង្ស័យពាក់ព័ន្ធ Online Scams នៅបុរីកំពុងសាងសង់ ដែលគាត់ជាម្ចាស់ (ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦នេះ មានការចែកចាយព័ត៌មានថា កម្លាំងនគរបាលបានឃាត់ខ្លួនមន្រ្តីនគរបាលពាក់ផ្តាយ២ម្នាក់ ដែលសង្ស័យជាប់ពាក់ព័ន្ធផ្តល់ទីតាំងដល់ក្រុមជនល្មើសចង់ប្រព្រឹត្តបទល្មើស Online Scams ក្នុងបុរីកំពុងសាងសង់មួយកន្លែង នៅសង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ កាលពីម្សិលមិញ។ ជាមួយព័ត៌មាននេះ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា មិនមានការឃាត់ខ្លួនមន្រ្តីនគរបាលដូចការផ្សព្វផ្សាយនោះឡើយ ពោលសមត្ថកិច្ចរបស់លោកគ្រាន់តែអញ្ជើញភរិយាគាត់…

You missed

error: Content is protected !!