Sat. Jun 27th, 2026

Category: ព័ត៌មាន សង្គម

រដ្ឋមន្រ្តីក្រសួងការងារ អញ្ជើញជាអធិបតីអបអរសាទរខួបលើកទី៧៨ នៃទិវាបុណ្យឯករាជ្យជាតិរបស់រដ្ឋអ៉ីស្រាអែល

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជាបានអញ្ជើញជាអធិបតីក្នុងទិវាបុណ្យឯករាជ្យជាតិរដ្ឋអ៉ីស្រាអែល ដែលប្រារព្ធឡើងនាថ្ងៃពុធ ទី២៤ ខែមិថុនា ឆ្នាំ២០២៦ នៅសណ្ឋាគារ Raffles Le Royal។ ក្នុងឱកាសដ៏វិសេសវិសាលនោះ ឯកឧត្តមបានគូសបញ្ជាក់ថា ការប្រារព្ធទិវានេះ មិនត្រឹមតែជាការគោរពដល់ប្រវត្តិសាស្ត្រដ៏សម្បូរបែប បេតិកភណ្ឌវប្បធម៌ដ៏ស្ថិតស្ថេរយូរអង្វែង និងវឌ្ឍនភាព ព្រមទាំងសមិទ្ធផលដ៏អស្ចារ្យដែលរដ្ឋអ៉ីស្រាអែល សម្រេចបានក្នុងរយៈពេល ៧៨ ឆ្នាំនៃការកសាង និងអភិវឌ្ឍជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការអបអរសាទរចំណងសហប្រតិបត្តិការដ៏រឹងមាំ និងកំពុងរីកចម្រើន ដែលបានភ្ជាប់ប្រទេសកម្ពុជា-អ៉ីស្រាអែល ឱ្យកាន់តែជិតស្និទ្ធផងដែរ។ ឯកឧត្តមរដ្ឋមន្រ្តីមានប្រសាសន៍ថា…

សល់តែ៦ថ្ងៃទៀតប៉ុណ្ណោះ សម្រាប់ «យុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់ ឆ្នាំ២០២៦» របស់មូលនិធិគន្ធបុប្ផាកម្ពុជា, សូមចូលរួមបរិច្ចាគ ដើម្បីមន្ទីរពេទ្យគន្ធបុប្ផា អាចបន្តបេសកកម្មសង្រ្គោះជីវិតទារក និងកុមារនៅកម្ពុជា

ភ្នំពេញ៖ យុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់ របស់មូលនិធិគន្ធបុប្ផាកម្ពុជា បានត្រឡប់មកសារជាថ្មីពេញមួយខែមិថុនា ឆ្នាំ២០២៦ ដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានផ្ដល់កិត្តិយសដ៏ខ្ពង់ខ្ពស់អញ្ជើញដឹកនាំ និងបើកយុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់ ឆ្នាំ២០២៦នេះ នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦។ «យុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់» ជាយុទ្ធនាការប្រចាំឆ្នាំដ៏ធំ និងសំខាន់មួយរបស់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលត្រូវបានរៀបចំឡើង ដើម្បីចូលរួមអបអរសាទរ ទិវាកុមារអន្តរជាតិ ១ មិថុនា…

រដ្ឋបាលខេត្តកំពង់ស្ពឺ ដាក់កម្រងផ្ការំឭកគោរពខួបលើកទី៤៨ នៃទិវាចងចាំដំណើរឆ្ពោះទៅផ្ដួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត

កំពង់ស្ពឺ៖ រដ្ឋបាលខេត្តកំពង់ស្ពឺ មន្ត្រីរាជការនៃមន្ទីរ អង្គភាពចំណុះ កងកម្លាំងទាំងបីប្រភេទ រួមទាំងយុវជន ស.ស.យ.ក បានដាក់កម្រងផ្កា គោរពដឹងគុណដល់វិញ្ញាណក្ខន្ធវីរជន វីរនារី ដែលបានពលីក្នុងបុព្វហេតុជាតិ មាតុភូមិនិងចូលរួមមីទ្ទិញរំឭកខួបលើកទី៤៩ នៃទិវាចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពួជសាសន៍ ប៉ុលពត ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នៅតំបន់ប្រវត្តិសាស្រ្តយោធាតេជោ-កោះថ្មX16 ស្ថិតក្នុងភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។ ក្នុងកម្មវិធី ដែលប្រារព្ធធ្វើនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិតអភិបាលខេត្ត មានប្រសាសន៍ថា ខួបលើកទី៤៩ ទិវានៃការចងចាំដំណើរឆ្ពោះ…

មន្រ្តីជាន់ខ្ពស់ក្រសួងការងារ និងក្រសួងមុខងារសាធារណៈ បើកកិច្ចប្រជុំត្រៀមរៀបចំការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿន

(ភ្នំពេញ)៖ នាព្រឹកទី១៧ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ឯកឧត្តម ហួត ស៊ីនាដ រដ្ឋលេខាធិការ និងជាប្រធានក្រុមកាងារធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធនិងជំរឿនមន្រ្តីរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ រួមជាមួយឯកឧត្តម សុខ សង្វារ រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារចុះជំរឿនក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាសហអធិបតីក្នុងកិច្ចប្រជុំត្រៀមរៀបចំការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្រ្តីនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវជាថ្នាក់ដឹកនាំក្រសួង ថ្នាក់ដឹកនាំអង្គភាព មន្ត្រីជំនាញ និងក្រុមការងារបច្ចេកទេសនៃក្រសួងមុខងារសាធារណៈ។ បន្ទាប់ពីបានស្តាប់របាយការណ៍ស្តីពីការធ្វើបច្ចុប្បន្នភាពទិន្នន័យរចនាសម្ព័ន្ធនិងមន្រ្តី និងបទបង្ហាញអំពីផែនការចុះធ្វើជំរឿននៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អង្គប្រជុំបានពិភាក្សាអំពីបញ្ហាប្រឈមក្នុងការធ្វើបច្ចុប្បន្នភាពទិន្នន័យរចនាសម្ព័ន្ធនិងមន្រ្តី ដែលក្រុមការងារនៃក្រសួងទាំងពីរនឹងបន្តខិតខំដោះស្រាយបញ្ចប់ឱ្យបានឆាប់ដើម្បីឈានទៅកំណត់ពេលវេលា…

ជប៉ុនផ្តល់ថវិកា ១,៣លានដុល្លារបន្ថែម ដើម្បីគាំទ្រគម្រោង «ការឆ្លើយតបទៅនឹងតម្រូវការបន្ទាន់របស់ជនទេសន្តរប្រវេសន៍ និងជនភៀសសឹកដែលងាយរងគ្រោះដោយសារវិបត្តិព្រំដែនកម្ពុជា-ថៃ និងការកសាងភាពធន់នឹងវិបត្តិនាពេលអនាគត»

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវ គម្រោងដ៏មានសារៈសំខាន់នេះ នារសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ នៅសណ្ឋាគារ Hyatt Regency Phnom Penh ដែលជាសមិទ្ធផលដ៏មានអត្ថន័យមួយ ក្នុងការប្តេជ្ញាចិត្តរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា រាជរដ្ឋាភិបាលជប៉ុន និងអង្គការសហប្រជាជាតិ (UN) ដើម្បីជួយដល់ប្រជាជនកម្ពុជាដែលងាយរងគ្រោះ និងរងផលប៉ះពាល់ពីវិបត្តិតាមព្រំដែនកម្ពុជា-ថៃនាពេលថ្មីៗនេះ តាមរយៈការឆ្លើយតបប្រកបដោយបរិយាបន្ន គណនេយ្យភាព និងពហុវិស័យ ក្នុងទិសដៅគាំទ្រពួកគាត់ក្នុងដំណាក់កាលស្តារឡើងវិញដ៏លំបាកនេះ។ នាឱកាសនោះ ឯកឧត្ដមរដ្ឋមន្ត្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល និងប្រជាជនជប៉ុនដែលគាំទ្រថវិកាសប្បុរសធម៌បន្ថែមនេះ ដោយឯកឧត្តមគូសបញ្ជាក់ថា គោលបំណងស្នូលនៃគម្រោងដែលអនុវត្តដោយ…

ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងចុះសួរសុខទុក្ខដល់ជនភៀសសឹក នៅភូមិរង់ចាំ ខេត្តបន្ទាយមានជ័យ ដែលមិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅដ្ឋានវិញបាន

សេចក្តីប្រកាសព័ត៌មាន អ្នកនាំពាក្យក្រសួងការពារជាតិ កម្ពុជា បានឲ្យដឹងថានៅថ្ងៃអង្គារ ទី១៦ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ០៩:១៥នាទីព្រឹក ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដឹកនាំដោយប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (HOM AOT) ហ្វីលីពីន ដើម្បីចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងចុះសួរសុខទុក្ខដល់ជនភៀសសឹក ភូមិរង់ចាំ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ដែលមិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅដ្ឋានរបស់ពួកគាត់វិញបាននៅឡើយ ដោយសារការចូលកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ពីសំណាក់កងកម្លាំងយោធាថៃនៅតំបន់មួយចំនួនតាមរយៈការរាយបន្លាលួស ទូកុងតឺន័រ រួមទាំងផ្ទះសម្បែងក៏ត្រូវបានបំផ្លិចបំផ្លាញផងដែរ។ ការចុះសង្កេតការណ៍…

មន្ទីរសុខាភិបាលខេត្តកំពង់ធំ បញ្ជាក់ថាមិនបានបិទកន្លែងព្យាបាលជំងឺបែបបុរាណរបស់លោកគ្រូ ជឿ នៅកំពង់ថ្ម ស្រុកសន្ទុកនោះឡើយ។

មន្ទីរសុខាភិបាលខេត្តកំពង់ធំ បញ្ជាក់ថាមិនបានបិទកន្លែងព្យាបាលជំងឺបែបបុរាណរបស់លោកគ្រូ ជឿ នៅកំពង់ថ្ម ស្រុកសន្ទុកនោះឡើយ។ មន្ទីរសុខាភិបាលគ្រាន់តែចុះទៅណែនាំ និងតម្រង់ទិសបន្ថែម ដើម្បីការពារសុខភាពរបស់បងប្អូនតែប៉ុណ្ណោះ ពោលអ្នកជំងឺនៅតែអាចទៅពិនិត្យ និងទទួលការព្យាបាលពីលោកគ្រូ ជឿន បន្តទៀត។ បើតាមប្រជាពលរដ្ឋ ពួកគាត់ខ្លះបានព្យាបាលតាមមន្ទីរពេទ្យមួយចំនួន តែមិនទាន់ធូរស្រាល ហើយពេលទៅព្យាបាលនៅកន្លែងលោកគ្រូ ជឿន ដោយដាក់លុយទ្រនឹបត្រឹម៥ពាន់រៀល ១ម៉ឺនរៀល ក៏រៀងរាងធូរ ហើយខ្លះរហូតជាសះស្បើយទៀតផង។ ពលរដ្ឋកម្ពុជាជាច្រើននៅតែមានជំនឿលើការព្យាបាលបែបបុរាណ ទោះបីវិទ្យាសាស្រ្ត និងបច្ចេកទេសសម័យនេះកាន់តែជឿនលឿនក៏ដោយ តែជំនឿមួយ យើងមិនអាច និងទប់ស្កាត់ពួកគាត់ណាស់។

កម្ពុជាប្រារព្ធពិធីអបអរសាទរទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា ឆ្នាំ២០២៦ ក្រោមប្រធានបទ “សំណល់សូន្យ”

ក្រសួងបរិស្ថាន បានរៀបចំប្រារព្ធ “ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក” ៥ មិថុនា ឆ្នាំ២០២៦ ក្រោមប្រធានបទ “សំណល់សូន្យ” នារសៀលថ្ងៃទី ៥ ខែមិថុនា ឆ្នាំ២០២៦ នាទីស្តីការក្រសួងបរិស្ថាន ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងមានការចូលរួម ពីថ្នាក់ដឹកនាំ មន្រ្តីរាជការ ក្រសួង ស្ថាប័នពាក់ព័ន្ធ អង្គទូត តំណាងរដ្ឋបាលថ្នាក់ក្រោមជាតិ អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ កងកម្លាំងប្រដាប់អាវុធ យុវជន…

អគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម រៀបចំសិក្ខាសាលា «ផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងអំពីច្បាប់និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងកិច្ចការពារអ្នកប្រើប្រាស់ សុវត្ថិភាពម្ហូបអាហារ និងការប្រកួតប្រជែង»

អគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម រៀបចំសិក្ខាសាលា «ផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងអំពីច្បាប់និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងកិច្ចការពារអ្នកប្រើប្រាស់ សុវត្ថិភាពម្ហូបអាហារ និងការប្រកួតប្រជែង» (រាជធានីភ្នំពេញ)៖ នាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ អគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម បានសហការជាមួយសាកលវិទ្យាល័យកម្ពុជា រៀបចំនូវសិក្ខាសាលា «ផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងអំពីច្បាប់និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងកិច្ចការពារអ្នកប្រើប្រាស់ សុវត្ថិភាពម្ហូបអាហារ និងការប្រកួតប្រជែង» ជូនដល់និស្សិតសាកលវិទ្យាល័យកម្ពុជា ក្រោមការដឹកនាំសម្របសម្រួលដោយ លោក ង៉ែត ចេក អគ្គនាយករង តំណាង…

ក្រសួងព័ត៌មាន ប្រគល់ថវិកា ១០៦លានរៀល ប្រមូលបានពីព្រឹត្តិការណ៍រត់ដើម្បីមនុស្សធម៌ «ដើម្បីកុមារ ដើម្បីអនាគតយើង» ជូនមូលនិធិគន្ធបុប្ផាកម្ពុជា សម្រាប់គាំទ្រការព្យាបាល និងថែទាំសុខភាពកុមារដោយឥតគិតថ្លៃ

(ភ្នំពេញ)៖ លោកស្រី ទុយ សិរីរតនៈ នេត្រ ភក្ត្រា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រសួងព័ត៌មាន តំណាងលោក នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី០១ មិថុនា ឆ្នាំ២០២៦នេះ បាននាំយកថវិកាសប្បុរសធម៌ចំនួន ១០៦លានរៀល ដែលប្រមូលបានពីព្រឹត្តិការណ៍ រត់ដើម្បីមនុស្សធម៌ «ដើម្បីកុមារ ដើម្បីអនាគតយើង» ជូនដល់មូលនិធិគន្ធបុប្ផាកម្ពុជា សម្រាប់គាំទ្រដល់ការព្យាបាល និងថែទាំសុខភាពកុមារកម្ពុជាដោយឥតគិតថ្លៃ នៅមន្ទីរពេទ្យកុមារគន្ធបុប្ផា។ នាឱកាសកនោះដែរ លោកស្រី ទុយ សិរីរតនៈ…

You missed

error: Content is protected !!