ក្រសួងបរិស្ថានបានចុះពិនិត្យនិងអនុវត្តវិធានការច្បាប់ទប់ស្កាត់ការបំពុលបរិស្ថានចំនួន៣០ ករណីនៅក្នុងឆមាសទី១ ឆ្នាំ២០២៥
ក្រសួងបរិស្ថានបានចុះពិនិត្យនិងអនុវត្តវិធានការច្បាប់ទប់ស្កាត់ការបំពុលបរិស្ថានចំនួន៣០ ករណីនៅក្នុងឆមាសទី១ ឆ្នាំ២០២៥ ក្រសួងបរិស្ថានបាននិងកំពុងធ្វើទំនើបកម្មនិងការតាមដានត្រួតពិនិត្យ និងទប់ស្កាត់ការបំពុលបរិស្ថាន ដោយសារការបញ្ចេញសំណល់ ដែលបង្កហានិភ័យខ្ពស់ដល់បរិស្ថាន សំដៅលើកកម្ពស់ប្រសិទ្ធភាពការអនុវត្តច្បាប់ កាត់បន្ថយការបំពុលបរិស្ថាន (ទឹក ដី ខ្យល់) ពីក្រុមហ៊ុននិងរោងចក្រ សហគ្រាស នៅកម្ពុជា។ អ្នកនាំពាក្យក្រសួងបរិស្ថាន ឯកឧត្តម ខ្វៃ អាទិត្យា បានឱ្យដឹងថា ក្នុងឆមាសទី១ ឆ្នាំ២០២៥ ក្រសួងបរិស្ថាន តាមរយៈក្រុមការងារជំនាញ នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន សហការជាមួយ ក្រសួងស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ…