វិស័យឯកជនគាំទ្រការកែសម្រួលគោលនយោបាយអភិវឌ្ឍន៍លំនៅឋានតម្លៃសមរម្យ ដែលនឹងជួយឱ្យអ្នកមានប្រាក់ចំណូលកម្រិតទាបនិងមធ្យម មានផ្ទះរស់នៅសមរម្យ
វិស័យឯកជនគាំទ្រការកែសម្រួលគោលនយោបាយអភិវឌ្ឍន៍លំនៅឋានតម្លៃសមរម្យ ដែលនឹងជួយឱ្យអ្នកមានប្រាក់ចំណូលកម្រិតទាបនិងមធ្យម មានផ្ទះរស់នៅសមរម្យ រាជរដ្ឋាភិបាល តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កំពុងរៀបចំនិងកែសម្រួលសេចក្តីព្រាង«គោលនយោបាយអភិវឌ្ឍន៍ លំនៅឋានសង្គម និង លំនៅឋានតម្លៃសមរម្យ» ដែលជាគោលនយោបាយថ្មីមួយ ត្រូវបានធ្វើឡើងក្នុងគោលបំណងដើម្បីផ្តល់លទ្ធភាពដល់អ្នកមានប្រាក់ចំណូលកម្រិតទាប និងមធ្យម មានផ្ទះរស់នៅសមរម្យ។ អ្នកនៅក្នុងវិស័យសំណង់ និងអចលនទ្រព្យ បានគាំទ្រការកែសម្រួលគោលនយោបាយថ្មីនេះ ដែលនឹងជំរុញឱ្យមានការអភិវឌ្ឍគម្រោងលំនៅឋានតម្លៃសមរម្យកាន់តែច្រើន ហើយអ្នកមានប្រាក់ចំណូលទាប់កាន់តែច្រើនអាចមានលំនៅឋានផ្ទាល់ខ្លួនរស់នៅសមរម្យ។ ឯកឧត្តមអគ្គ-បណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងជា ប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ.)…
