សមត្ថកិច្ចជំនាញចាប់ខ្លួនឧក្រិដ្ឋជនជួញដូរគ្រឿងញៀនឆ្លងដែន៣នាក់និងរឹបអូសថ្នាំញៀនជាង១០០គីឡូ
កម្លាំងជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបង្ក្រាបក្រុមឧក្រិដ្ឋជនជួញដូរគ្រឿងញៀនជនជាតិថៃ-ឡាវសរុបចំនួន ៣នាក់ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ ប្រតិបត្តិការចុះបង្ក្រាបនេះ ដោយអនុវត្តន៍តាមបទបញ្ជារបស់ លោក ស ថេត អគ្គស្នងការនគរបាលជាតិ ដឹកនាំបញ្ជាដោយ លោក ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងគ្រឿងញៀន។ នេះបើតាមការបញ្ជាក់របស់មន្ទីរប្រឆាំងគ្រឿងញៀន។ ប្រតិបត្តិការបង្ក្រាបឧក្រិដ្ឋជនគ្រឿងញៀនឆ្លងដែននេះ ធ្វើឡើងនៅថ្ងៃទី០៩ ខែ វិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង១៤៖៣០នាទី ដោយមានការសម្របសម្រួលពីលោក វង្ស សាវ៉ាត ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន (ក៧) (ក៤)និង(ក១) និងការចូលរួមសហការពីកម្លាំងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ…