(កំពង់ស្ពឺ)៖ ជនសង្ស័យចំនួន៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ។
បន្ទាប់ពីពួកគេក្លែងខ្លួនជាអាចារ្យ បើករ៉ឺម៉កកង់៣ ដើររៃអង្គាសបច្ច័យតាមភូមិ។
ការឃាត់ខ្លួននេះបានធ្វើឡើង នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៤។
ជនសង្ស័យទាំង៣នាក់៖
ទី៖១-ឈ្មោះ លី ឃុន ភេទប្រុស អាយុ៥២ឆ្នាំ រស់នៅភូមិក្របៅ ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង។
២-ឈ្មោះ ហេង រតន: ភេទប្រុស អាយុ ៤២ឆ្នាំ។
៣-ឈ្មោះ ម៉ាប់ ប៉ោង ភេទប្រុស ៣១ឆ្នាំ (ម្ចាស់កងបី)អ្នកទាំង២នាក់ រស់នៅភូមិចំការបី ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប បានដើររៃអង្គាសបច្ច័យ នៅភូមិគោកព្នៅ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
ដកហូតវត្ថុតាង ម៉ូតូកង់បី ១គ្រឿង មេក្រូ ១ អាំភ្លីកាធុនជ័រចំនួន២។
យោងតាមការណែនាំកន្លងមករបស់ក្រសួងធម្មការសាសនា បានហាមឃាត់ការចល័ត ដើរបិណ្ឌបាតនិងការរៃអង្គាសបច្ច័យ តាមបណ្ដារាជធានីខេត្ដ ពិសេសរាជធានីភ្នំពេញ ។
ជាក់ស្ដែ បុគ្គលមួយចំនួន តែងតែបំពានលើការណែនាំ ហើយបានប្រព្រឹត្ដផ្ទុយពីគន្លងសាសនា ល្មើសនិងការណែនាំហ៊ានបន្ដធ្វើសកម្មភាពដើរភូតកុហក់ មិនខ្លាចបាបបុណ្យ នរក រហូតត្រូវឃាត់ខ្លួន៕ ប្រភព: ដើមរាំង
You must be logged in to post a comment.