Wed. Jun 24th, 2026

Category: ព័ត៍មានជាតិ

ដីព្រៃឈើបម្រុងទុករបស់រដ្ឋចំនួន ៤ ហិកតា ដែលរងការកាប់ទន្ទ្រានថ្មី នៅតំបន់អូរចម្លងតៃ ឃុំមានរិទ្ធ ស្រុកសណ្ដាន់ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមនីតិវិធីច្បាប់។

ដីព្រៃឈើបម្រុងទុករបស់រដ្ឋចំនួន ៤ ហិកតា ដែលរងការកាប់ទន្ទ្រានថ្មី នៅតំបន់អូរចម្លងតៃ ឃុំមានរិទ្ធ ស្រុកសណ្ដាន់ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមនីតិវិធីច្បាប់។ ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២៦ ដោយទទួល​បាន​បទបញ្ជាពីឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ បានដឹកនាំសហការី រួមជាមួយសមត្ថកច្ចជំនាញ​រដ្ឋបាលព្រៃឈេី​បាន​ចុះទៅពិនិត្យស្ថានភាពកាប់ទន្ទ្រានព្រៃឈើយកដីរបស់រដ្ឋ ធ្វើជាកម្មសិទ្ធិ…

សម្តេចធិបតី ហ៊ុន ម៉ាណែត លើកឡើង៤ចំណុច ក្នុងជំនួបក្រៅផ្លូវការជាមួយលោក នាយករដ្ឋមន្ត្រីថៃ

សម្តេចធិបតី ហ៊ុន ម៉ាណែត លើកឡើងចំនួន៤ចំណុច ក្នុងជំនួបក្រៅផ្លូវការជាមួយលោក Anutin Charnvirakul នាយករដ្ឋមន្ត្រីថៃ នៅទីក្រុងកាហ្សាន, សហព័ន្ធរុស្សី។ តាមរយៈទំព័រហ្វេសបុករបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី១៩ ខែមិថុនា បានអោយដឹងថា ខ្ញុំបានឆ្លៀតជជែកគ្នាក្រៅផ្លូវការជាមួយ ឯកឧត្តម Anutin Charnvirakul នាយករដ្ឋមន្ត្រីថៃ នៅទីក្រុងកាហ្សាន, សហព័ន្ធរុស្សី។ ខ្ញុំបានលើកឡើងនូវចំណុចមួយចំនួនពាក់ព័ន្ធនឹងជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ៖ ១. កម្ពុជាប្រកាន់ជំហរដោះស្រាយបញ្ហាព្រំដែនជាមួយថៃ ដោយសន្តិវិធី និងស្របតាមច្បាប់អន្តរជាតិ។…

ប្រមុខការពារជាតិកម្ពុជា ច្រានចោលការផ្សព្វផ្សាយព័ត៌មានមិនពិតរបស់ថៃ ចោទប្រកាន់កម្ពុជាថាចង់បង្កសង្គ្រាម ខណៈជំហរកម្ពុជាប្ដេជ្ញាគោរពកិច្ចព្រមព្រៀងសន្តិភាព និងកិច្ចព្រមព្រៀងឈប់បាញ់

ភ្នំពេញ៖ ឯកឧត្តម ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦នេះ បានចេញសារច្រានចោលការផ្សព្វផ្សាយព័ត៌មានមិនពិតរបស់ថៃ ដែលបន្តចោទប្រកាន់កម្ពុជាថា ចង់បង្កសង្គ្រាម ខណៈជំហររបស់កម្ពុជា គឺប្ដេជ្ញាគោរពកិច្ចព្រមព្រៀងសន្តិភាព និងកិច្ចព្រមព្រៀងឈប់បាញ់រវាងកម្ពុជានឹងថៃ។ ឯកឧត្តម ទៀ សីហា បានថ្លែងថា មួយរយៈនេះ ឯកឧត្តមបានកត់សម្គាល់ថាមានសារព័ត៌មាន និងបុគ្គលមួយចំនួននៅក្នុងប្រទេសថៃកំពុងតែព្យាយាមបញ្ចេញសារមួយដែរថា៖ «រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា បដិសេធការប្រើប្រាស់យន្តការទ្វេភាគី ព្រមទាំងកំពុងបង្កើនទ័ព និងសព្វាវុធ ដើម្បីបង្កសង្គ្រាមក្នុងពេលឆាប់ៗនេះ»។ ប្រមុខការពារជាតិកម្ពុជាបញ្ជាក់ថា៖«ខ្ញុំសូមបញ្ជាក់អំពីចំណុចខាងលើថា កម្ពុជានៅតែប្រកាន់ខ្ជាប់ជំហរដោះស្រាយបញ្ហាដោយសន្តិវិធី ដោយគោរពតាមសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាព…

សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា មន្ត្រីនៃមន្ទីរអង្គភាពនានាជុំវិញខេត្តកណ្តាល

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៦នេះ អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តកណ្តាល ប្រមាណជា១ពាន់នាក់ នៅមន្ទីរគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកណ្តាល។ ដំណើរអញ្ជើញចុះមូលដ្ឋានរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានចាប់ផ្តើមកាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ ពីខេត្តកំពង់ចាម និងបន្តមកខេត្តជាបន្តបន្ទាប់ ហើយរហូតមកដល់ពេលនេះ ជាជំនួបលើកទី១២ហើយ និងខេត្តកណ្តាលជាខេត្តទី១៣…

សម្តេចតេជោ ហ៊ុន សែន៖ ពេលនេះ យើងបានប្រែក្លាយវិបត្តិទៅជាកាលានុវត្តភាពមួយ ទំនិញកម្ពុជាបានចូលទីផ្សារជំនួសអោយទំនិញថៃ ដោយសារប្រជាជនធ្វើពហិការទំនិញថៃ ។

សម្តេចតេជោ ហ៊ុន សែន៖ ពេលនេះ យើងបានប្រែក្លាយវិបត្តិទៅជាកាលានុវត្តភាពមួយ ទំនិញកម្ពុជាបានចូលទីផ្សារជំនួសអោយទំនិញថៃ ដោយសារប្រជាជនធ្វើពហិការទំនិញថៃ ។ ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសសំណេះសំណាលជាមួយក្រុមប្រឹក្សា និងមន្ត្រីនៃមន្ទីរអង្គភាពនានាជុំវិញខេត្តកំពង់ធំ នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៦។

ប្រមុខការទូតកម្ពុជា និងព័រទុយហ្គាល់ ចុះអនុស្សរណៈនៃការយោគយល់គ្នាជំរុញបង្កើនកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធជាពិសេសលើបញ្ហាតំបន់ និងសកលលោក

ប្រមុខការទូតកម្ពុជា និងព័រទុយហ្គាល់ ចុះអនុស្សរណៈនៃការយោគយល់គ្នាជំរុញបង្កើនកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធជាពិសេសលើបញ្ហាតំបន់ និងសកលលោក ភ្នំពេញ៖ ប្រមុខការទូតកម្ពុជា និងព័រទុយហ្គាល់ ចុះហត្ថលេខាលើ អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចពិគ្រោះយោបល់ទ្វេភាគី រវាងកម្ពុជា និងព័រទុយហ្គាល់ ដែលបង្កើតជាក្របខ័ណ្ឌផ្លូវការមួយសម្រាប់ការផ្លាស់ប្តូរកិច្ចការងារការទូតជាទៀងទាត់ និងបង្កើនកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធលើបញ្ហាតំបន់ និងសកលលោក។ ការចុះអនុស្សរណៈនេះ ក្នុងឱកាស ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម Paulo Rangel រដ្ឋមន្ត្រីការបរទេសព័រទុយហ្គាល់ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦។…

ក្រុម AOT ចុះសង្កេតការណ៍ផ្ទាល់នៅតំបន់បឹងត្រកួន ទីតាំងត្រូវបានទទួលរងការវាយប្រហារ រាយបន្លាលួស និងដាក់ពង្រាយទូកុងតឺន័រកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានឱ្យដឹងថា នៅថ្ងៃអង្គារ៍ ទី២៦ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ៩:៣០នាទីព្រឹក ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា ដែល​ដឹក​នាំដោយឧត្តមសេនីយ៍ឯក ផាត វិបុលសុភ័ក្រ្ត អគ្គនាយករង អគ្គនាយកដ្ឋាននយោបាយ និង​កិច្ចការបរទេស និងជានាយក នាយកដ្ឋានទាក់ទងអន្តរជាតិ បានសម្រប​សម្រួលជូនក្រុមអ្នក​សង្កេត​ការណ៍អាស៊ាន (AOT) ដឹកនាំដោយប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (HOM AOT) ហ្វីលីពីន ដើម្បីចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍​អំពី​ស្ថានភាព​ព្រំដែន​នៅ​តំបន់បឹងត្រកួន ស្ថិតក្នុងឃុំគោករមៀត ស្រុកថ្មពួក…

កម្ពុជា-វៀតណាម ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបតិ្តការលើវិស័យវប្បធម៌ និងសិល្បៈ ក្នុងក្របខណ្ឌអន្តរជាតិធំៗ

កម្ពុជា-វៀតណាម ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបតិ្តការលើវិស័យវប្បធម៌ និងសិល្បៈ ក្នុងក្របខណ្ឌអន្តរជាតិធំៗ កម្ពុជា-វៀតណាម ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបតិ្តការលើវិស័យវប្បធម៌ និងសិល្បៈ​ ក្នុងក្របខណ្ឌអន្តរជាតិធំៗចំនួន០៣ គឺក្នុងក្របខណ្ឌអង្គការយូណេស្កូ(UNESCO), អាស៊ាន(ASEAN) និងមេគង្គ-ឡាងឆាង (MLC)។ កាលពីល្ងាចថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ នាទីសី្តការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រី្តក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានទទួលជួបលោកជំទាវ ជិញ ធី ធុយ (TRINH THI THUY) អនុរដ្ឋមន្រី្តក្រសួងវប្បធម៌…

សម្ដេចតេជោ ហ៊ុន សែន៖ កម្ពុជាជាប្រទេសរងគ្រោះពិតប្រាកដពីក្រុមឆបោកតាមប្រព័ន្ធអនឡាញ

សម្ដេចតេជោ ហ៊ុន សែន៖ កម្ពុជាជាប្រទេសរងគ្រោះពិតប្រាកដពីក្រុមឆបោកតាមប្រព័ន្ធអនឡាញ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីកម្ពុជា និងជា​ប្រធាន​គណបក្ស​ប្រជាជន​បានអះអាងថា កម្ពុជាគឺជាប្រទេសដែលរងគ្រោះយ៉ាងពិតប្រាកដ ពីក្រុមឆបោក​តាម​ប្រព័ន្ធ​អនឡាញ (Online Scam)។ សម្ដេចតេជោ បានបញ្ជាក់បែបនេះក្នុងឱកាសជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ក្រសួង និងក្រុមប្រឹក្សារាជធានី ខណ្ឌ សង្កាត់ និងប្រធានមន្ទីរ អង្គភាព​នា​​នា​ជាង ៤ពាន់នាក់ នាព្រឹកថ្ងៃអាទិត្យ ទី២៤ ខែឧសភា ឆ្នាំ២០២៦នេះ។ ក្នុងឱកាស​នោះ​សម្ដេចបានស្នើដល់រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ…

BREAKING NEWS| ព្រឹទ្ធសភាកម្ពុជាសម្រេចអនុម័តសេចក្តីព្រាងច្បាប់ស្ដីពីកាតព្វកិច្ចយោធាដោយសំឡេង៥៨លើ៥៨សំឡេងនៃអង្គប្រជុំទាំងមូល

ភ្នំពេញ៖ កិច្ចប្រជុំ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា បានសម្រេចអនុម័តសេចក្តីព្រាងច្បាប់ស្ដីពីកាតព្វកិច្ចយោធាដោយសំឡេង៥៨លើ៥៨សំឡេងនៃអង្គប្រជុំទាំងមូល។ សូមជម្រាបថាការ​​សម្រេច​​អនុម័តសេចក្តីព្រាងច្បាប់ស្ដីពីកាតព្វកិច្ចយោធានៅថ្ងៃនេះរបស់ព្រឹទ្ធសភានៃកម្ពុជា បន្ទាប់ពី រដ្ឋសភានៃ កម្ពុជា កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦នេះ បានសម្រេច​អនុម័តជាឯកច្ឆន្ទដោយ សំឡេង ១១៤ លើ ១១៤ នៃអង្គប្រជុំរដ្ឋសភាទាំងមូលក្រោមអធីបតីភាពសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា។ សេចក្តីព្រាងច្បាប់ទី១ គឺ…

You missed

error: Content is protected !!