Mon. Jun 15th, 2026

Author: admin

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានជំរុញឱ្យកម្ពុជា និងថៃគោរពយ៉ាងពេញលេញតាមការប្ដេជ្ញាចិត្តចំពោះបទឈប់បាញ់

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានជំរុញឱ្យកម្ពុជា និងថៃគោរពយ៉ាងពេញលេញតាមការប្ដេជ្ញាចិត្តចំពោះបទឈប់បាញ់ វ៉ាស៊ីនតោន៖ បន្ទាប់ពីជម្លោះនៅតាមបណ្ដោយព្រំដែន រវាងប្រទេស ទាំង២បានផ្ទុះឡើងសាជាថ្មី ប្រធានាធិបតីអាមេរិក លោក ដូណាល់​ ត្រាំ បានជំរុញឱ្យកម្ពុជា និងថៃគោរពយ៉ាងពេញលេញតាមការប្ដេជ្ញាចិត្តចំពោះបទឈប់បាញ់ ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ យោធាថៃ កាលពីថ្ងៃចន្ទម្សិលមិញបានបើកការវាយប្រហារតាមផ្លូវអាកាសលើកម្ពុជា ដែលនេះជាទង្វើបំពានលើបទឈប់បាញ់ និងកំពុងគំរាមកំហែងដល់សេចក្ដីថ្លែងការណ៍រួមស្ដីពីសន្តិភាពដែល ប្រទេសទាំង២បានចុះហត្ថលេខាកាលពីខែតុលាកន្លងទៅក្នុងទីក្រុងគូឡាឡាំពួប្រទេសម៉ាឡេស៊ី ដោយមានប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក…

ឯកឧត្តម គន់ គីម ជំរុញឱ្យថ្នាក់ដឹកនាំសមាគមខេត្តថ្មីត្រូវធ្វើបច្ចុប្បន្នភាពសមាជិក

ឯកឧត្តម គន់ គីម ជំរុញឱ្យថ្នាក់ដឹកនាំសមាគមខេត្តថ្មីត្រូវធ្វើបច្ចុប្បន្នភាពសមាជិក ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម ជំរុញឱ្យថ្នាក់ដឹកនាំសមាគមខេត្តថ្មីត្រូវធ្វើបច្ចុប្បន្នភាពសមាជិកទាំងអតីតយុទ្ធជន និងនិវត្តជន។ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា (អ.ន.ក) នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ បានអញ្ជេីញជាអធិបតីភាពក្នុងពិធីប្រកាសសមាសភាពថ្នាក់ដឹកនាំគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជន ខេត្តកែប។ ពិធីនេះ មានការចូលរួមពី ឯកឧត្ដម-លោកជំទាវ ប្រតិភូអមរបស់សមាគម, ឯកឧត្តម អ៊ុក…

សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ ថ្នាក់ដឹកនាំថៃធ្លាប់ប្រកាសនៅតាមបណ្តាញសារព័ត៌មាន និងនៅតាមវេទិការអន្តរជាតិជាប្រចាំថា ប្រទេសថៃជាប្រទេសស្រលាញ់សន្តិភាព និងគោរពច្បាប់អន្តរជាតិ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ ថ្នាក់ដឹកនាំថៃធ្លាប់ប្រកាសនៅតាមបណ្តាញសារព័ត៌មាន និងនៅតាមវេទិការអន្តរជាតិជាប្រចាំថា ប្រទេសថៃជាប្រទេសស្រលាញ់សន្តិភាព និងគោរពច្បាប់អន្តរជាតិ។ហេតុដូច្នេះ គឺជាការភ្ញាក់ផ្អើលមួយនៅពេលដែលឃើញព័ត៌មានចុះផ្សាយនៅថ្ងៃទី ៨ ធ្នូ ២០២៥ ថាកងទ័ពភូមិភាគទី១ របស់ថៃបានប្រកាសថានឹងប្រើប្រាស់កម្លាំងដើម្បីដណ្ដើមដែនអធិបតេយ្យរបស់ថៃមកវិញ រួមទាំងការបាញ់កាំភ្លើងផ្លោង និងចល័តកម្លាំងយោធា ចូលក្នុងភូមិព្រៃចាន់ ភូមិជោគជ័យ និងគោលដៅមួយចំនួនទៀតនៅខេត្តបន្ទាយមានជ័យ។បើថៃពិតជាស្រលាញ់សន្តិភាព និងស្រលាញ់ទឹកដីដូចកម្ពុជា គួររាជរដ្ឋាភិបាលនិងកងទ័ពថៃ ប្រកាន់យកការដោះស្រាយបញ្ហាព្រំដែនតាមសន្តិវិធី ដោយប្រើប្រាស់យន្តការដែលបានឯកភាពគ្នានិងបានកំពុងអនុវត្តជាមួយគ្នា។បើថៃពិតជាគោរពច្បាប់អន្តរជាតិមែន គឺមិនត្រូវប្រើប្រាស់កម្លាំងយោធាធ្វើការវាយប្រហារលើភូមិប្រជាជនស៊ីវីលទេ ក្រោមហេតុផលដណ្ដើមយកដែនអធិបតេយ្យរបស់ខ្លួនមកវិញនោះទេ។ កម្ពុជាបានប្រកាន់ខ្ជាប់ជាប្រចាំនូវគោលការណ៍គោរពអធិបតេយ្យ និងបូរណភាពទឹកដីរបស់ប្រទេសជិតខាង ប៉ុន្តែក៏មិនអនុញ្ញាតអោយប្រទេសណារំលោភលើដែនអធិបតេយ្យ និងបូរណភាពទឹកដីរបស់ខ្លួនដែរ។ ខ្ញុំក៏បានលឺថ្នាក់ដឹកនាំថៃប្រកាសដូចគ្នា។មូលហេតុនេះហើយ…

សម្តេចធិបតី៖ ច្រកព្រំដែនអន្តរជាតិម៉ឺនជ័យនឹងប្រែក្លាយតំបន់ព្រំដែនកម្ពុជា និងវៀតណាមទៅជាព្រំដែនសន្តិភាព និងលំហូរពាណិជ្ជកម្ម

សម្តេចធិបតី៖ ច្រកព្រំដែនអន្តរជាតិម៉ឺនជ័យនឹងប្រែក្លាយតំបន់ព្រំដែនកម្ពុជា និងវៀតណាមទៅជាព្រំដែនសន្តិភាព និងលំហូរពាណិជ្ជកម្ម សម្តេចមហាបវ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា ការ​សម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​នូវច្រកព្រំ ដែនអន្តរជាតិម៉ឺនជ័យ ខេត្តព្រៃវែង ជាប់នឹងខេត្ត​តៃនិញ​របស់​វៀត​ណាម​នាពេ​ល​នេះ គឺបង្ហាញពីទំនាក់ទំនាក់ដ៏ល្អរវាងកម្ពុជា និងវៀតណាម ក្នុងការប្រែក្លាយ​តំបន់​ព្រំដែន​ប្រទេស​ទាំង​ពីរ ទៅជាព្រំដែនសន្តិភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ ជាពិសេស​ជំរុញ​ទៅ​លើ​វិ​ស័យពាណិជ្ជកម្មរវាងប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។ ថ្លែងនៅក្នុងឱកាសសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ ក្នុង​ខេត្ត​ព្រៃវែង​ នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា គូស​បញ្ជាក់ថា…

សេចក្តីប្រកាសព័ត៌មាន លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖

សេចក្តីប្រកាសព័ត៌មាន លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖ នៅរសៀល ថ្ងៃសុក្រ ទី៥ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង ១៤:៥៤នាទី ក្រុមសម្របសម្រួលកម្ពុជា (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះពិនិត្យ និងសង្កេតការណ៍ នៅចំណុចបង្គោលព្រំដែនលេខ ៥២-៥៣ នៅឃុំកំរៀង និងឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង…

រដ្ឋមន្រ្តីក្រសួងធម្មការ៖ «រាជរដ្ឋាភិបាលកម្ពុជា ផ្តល់សិទ្ធិសេរីភាពពេញលេញ ក្នុងការគោរពប្រណិប័តន៍ជំនឿសាសនានានា ដោយគ្មានការរើសអើង ឈរលើមូលដ្ឋាននៃការពង្រឹងសុខដុមនីយកម្មគ្រប់សាសនា»

រដ្ឋមន្រ្តីក្រសួងធម្មការ៖ «រាជរដ្ឋាភិបាលកម្ពុជា ផ្តល់សិទ្ធិសេរីភាពពេញលេញ ក្នុងការគោរពប្រណិប័តន៍ជំនឿសាសនានានា ដោយគ្មានការរើសអើង ឈរលើមូលដ្ឋាននៃការពង្រឹងសុខដុមនីយកម្មគ្រប់សាសនា» ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា អៈអាងថា រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់សិទ្ធិសេរីភាពពេញលេញ ក្នុងការគោរពប្រណិប័តន៍ជំនឿសាសនានានា ដោយគ្មានការរើសអើង ឈរលើមូលដ្ឋាននៃការពង្រឹងសុខដុមនីយកម្មគ្រប់សាសនា។ ការថ្លែងរបស់ឯកឧត្តមបណ្ឌិត ចាយ បូរិន យ៉ាងដូច្នេះក្នុងពិធីបើកសិក្ខាសាលាស្តីពី កិច្ចសន្ទនាអន្តរជំនឿសាសនា ដើម្បីសុខដុមនីយកម្មសាសនានៅកម្ពុជា ឆ្នាំ២០២៥ ក្រោមប្រធានបទ «សាសនិករួមគ្នារក្សា និងពង្រឹងសាមគ្គីភាពជាតិ» ដោយបានសង្កត់ធ្ងន់លើការពង្រឹងសាមគ្គីភាពជាតិ និងជំរុញដល់ការរីកចម្រើនរួមគ្នា អភិវឌ្ឍន៍រួមគ្នា…

អ្នកឧកញ៉ា គិត ម៉េង កោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង របស់អគ្គនាយកដ្ឋានពន្ធដារ តាមរយៈការសន្ទនាបើកចំហ និងកិច្ចសហការយ៉ាងស្អិតរមួតជាមួយវិស័យឯកជន លើកកម្ពស់បរិយាកាសធុរកិច្ចនៅកម្ពុជា

(ភ្នំពេញ)៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ដែលបានចូលរួមចំណែកយ៉ាងសំខាន់ តាមរយៈយន្តការនៃភាពជាដៃគូរវាងអគ្គនាយកដ្ឋានពន្ធដារ និងវិស័យឯកជន ក្នុងការកែទម្រង់ និងដោះស្រាយបញ្ហាប្រឈមផ្សេងៗរបស់អ្នកធុរកិច្ច ពាក់ព័ន្ធវិស័យពន្ធដារ។ លោករដ្ឋមន្ត្រី គង់ វិបុល ក៏បានលើកឡើងអំពីដំណើរដ៏វែងឆ្ងាយនៃកិច្ចខិតខំប្រឹងកែទម្រង់របស់អគ្គនាយដ្ឋានពន្ធដារ ចាប់តាំងពីការប្រកាសពន្ធ និងការបង់ពន្ធទាំងអស់ត្រូវធ្វើនៅលើក្រដាស ឥឡូវបានផ្លាស់ប្តូរមកប្រើប្រព័ន្ធឌីជីថលដែលសន្សំសំចៃពេលវេលា កាត់បន្ថយភាពស្មុគស្មាញ និងកសាងទំនុកចិត្តសម្រាប់អ្នកវិនិយោគ។ ទន្ទឹមនឹងនេះ លោកក៏បានបញ្ជាក់អំពីការបើកចំហរបស់អគ្គនាយកដ្ឋានពន្ធដារ ក្នុងការបន្តសហការយ៉ាងជិតស្និតជាមួយវិស័យឯកជន ក៏ដូចជាសភាពាណិជ្ជកម្មកម្ពុជា សំដៅធ្វើយ៉ាងណាបន្តការកែទម្រង់ និងការធ្វើទំនើបកម្មប្រព័ន្ធពន្ធដារឲ្យកាន់តែល្អប្រសើរ ក្នុងគោលបំណងធានាការផ្តល់សេវាពន្ធដារមានភាពងាយស្រួល មានតម្លាភាព និងប្រកបដោយទំនុកចិត្តខ្ពស់ ។…

ស្នងការនគរបាលរាជធានី បទបញ្ជាឲ្យសមត្ថកិច្ចពាក់ព័ន្ធចុះបង្ក្រាបឲ្យអស់នូវ មុខសញ្ញា ក្រុម ក្មេង ទំនើង

ស្នងការនគរបាលរាជធានី បទបញ្ជាឲ្យសមត្ថកិច្ចពាក់ព័ន្ធចុះបង្ក្រាបឲ្យអស់នូវ មុខសញ្ញា ក្រុម ក្មេង ទំនើង ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និង ជា ស្នង ការ នគរបាល រាជ ធានី ភ្នំពេញនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានចេញបទបញ្ជា បន្ទាន់ មួយ ឲ្យ កម្លាំង សមត្ថកិច្ច ជំនាញ ពាក់ព័ន្ធទាំងអស់សហការជាមួយលោកអធិការទាំង១៤ខណ្ឌ…

ផ្លូវជាតិលេខ១០ ជាប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធមួយខ្សែដ៏មានសារសំខាន់ តភ្ជាប់ពីស្រុកសំឡូត ខេត្តបាត់ដំបង ឆ្លងកាត់ខេត្តពោធិ៍សាត់ ក្នុងភូមិសាស្ត្រឃុំប្រមោយ និងឃុំអូរសោម ស្រុកវាលវែង រហូតដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង មាន ប្រវែងជាង ១៩៧គីឡូម៉ែត្រ។

ផ្លូវជាតិលេខ១០ ជាប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធមួយខ្សែដ៏មានសារសំខាន់ តភ្ជាប់ពីស្រុកសំឡូត ខេត្តបាត់ដំបង ឆ្លងកាត់ខេត្តពោធិ៍សាត់ ក្នុងភូមិសាស្ត្រឃុំប្រមោយ និងឃុំអូរសោម ស្រុកវាលវែង រហូតដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង មាន ប្រវែងជាង ១៩៧គីឡូម៉ែត្រ។ ផ្លូវជាតិមួយខ្សែនេះ​ នឹងក្លាយជាចរន្តបម្រេីដល់សេដ្ឋកិច្ចខេត្តទាំងពីរផង​ និងជាប្រភពនៃការតភ្ជាប់តាមបណ្តាទិសទេសចរណ៍ផង​ ដែលនឹងក្លាយជាជម្រេីសបន្ថែមសម្រាប់អ្នកទេសចរណ៍ក្នុងការធ្វេីដំណេីរកំសាន្តនៃខេត្តព្រៃភ្នំ​ និងខេត្តសមុទ្រ។ នេះជាការបំពេញយ៉ាងសំខាន់នៃយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋភិបាលនីតិកាលទី៧​ សំដៅពង្រឹងសរសៃឈាមសេដ្ឋកិច្ច​បង្កេីនចរន្តដឹកជញ្ជូន​ បង្កេីតឱកាសសម្រាប់អ្នកវិនិយោគ​ និងប្រជាជន។ ផ្លូវជាតិតភ្ជាប់ខេត្តពាយ័ព្យ ទៅកាន់ខេត្តភាគនិរតីនៃប្រទេសកម្ពុជាមួយខ្សែនេះ បានឆ្លងកាត់តំបន់ភ្នំខ្ពស់ទៀបជ្រោះជ្រងជ្រលងដងអូរស្ទឹង ព្រៃប្រឹក្សាខ្ពស់ទៀបដ៏ខៀវស្រងាត់។ ព្រមជាមួយគ្នានេះ ក៏មានស្ពានដែលខ្ពស់ជាងគេ ភ្ជាប់កំពូលភ្នំពីម្ខាងទៅម្ខាង បង្កេីតបានផ្ទាំងទស្សនីយភាពធម្មជាតិកាន់តែទាក់ទាញ។

លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន និងអ្នកឧកញ៉ា លាង ម៉េង ប្រកាសឧបត្ថម្ភថវិកា ១២០លានរៀល ដើម្បីគាំទ្រដល់ការសម្តែងចាប៉ីដងវែងទូទាំងប្រទេស

លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិត ម៉េង ប្រធានសមាគមសិល្បករខ្មែរ បានឧបត្ថម្ភ ២០លានរៀលនិងអ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងជាប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស (Khmer Beverages) និងលោកជំទាវ គឹម ចាន់ណា ដែលបានឧបត្ថម្ភថវិកា ១០០លានរៀលក្នុងមួយឆ្នាំ ដើម្បីគាំទ្រដល់ការសម្តែងចាប៉ីដងវែងនៅទូទាំងប្រទេសកម្ពុជា។ ការប្រកាសឧបត្ថម្ភគាំទ្របែបនេះរបស់អ្នកឧកញ៉ា លាង ម៉េង និងលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិត ម៉េង…

error: Content is protected !!