Wed. Nov 26th, 2025

ផ្លូវជាតិលេខ១០ ជាប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធមួយខ្សែដ៏មានសារសំខាន់ តភ្ជាប់ពីស្រុកសំឡូត ខេត្តបាត់ដំបង ឆ្លងកាត់ខេត្តពោធិ៍សាត់ ក្នុងភូមិសាស្ត្រឃុំប្រមោយ និងឃុំអូរសោម ស្រុកវាលវែង រហូតដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង មាន ប្រវែងជាង ១៩៧គីឡូម៉ែត្រ។

ផ្លូវជាតិមួយខ្សែនេះ​ នឹងក្លាយជាចរន្តបម្រេីដល់សេដ្ឋកិច្ចខេត្តទាំងពីរផង​ និងជាប្រភពនៃការតភ្ជាប់តាមបណ្តាទិសទេសចរណ៍ផង​ ដែលនឹងក្លាយជាជម្រេីសបន្ថែមសម្រាប់អ្នកទេសចរណ៍ក្នុងការធ្វេីដំណេីរកំសាន្តនៃខេត្តព្រៃភ្នំ​ និងខេត្តសមុទ្រ។

នេះជាការបំពេញយ៉ាងសំខាន់នៃយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋភិបាលនីតិកាលទី៧​ សំដៅពង្រឹងសរសៃឈាមសេដ្ឋកិច្ច​បង្កេីនចរន្តដឹកជញ្ជូន​ បង្កេីតឱកាសសម្រាប់អ្នកវិនិយោគ​ និងប្រជាជន។

ផ្លូវជាតិតភ្ជាប់ខេត្តពាយ័ព្យ ទៅកាន់ខេត្តភាគនិរតីនៃប្រទេសកម្ពុជាមួយខ្សែនេះ បានឆ្លងកាត់តំបន់ភ្នំខ្ពស់ទៀបជ្រោះជ្រងជ្រលងដងអូរស្ទឹង ព្រៃប្រឹក្សាខ្ពស់ទៀបដ៏ខៀវស្រងាត់។ ព្រមជាមួយគ្នានេះ ក៏មានស្ពានដែលខ្ពស់ជាងគេ ភ្ជាប់កំពូលភ្នំពីម្ខាងទៅម្ខាង បង្កេីតបានផ្ទាំងទស្សនីយភាពធម្មជាតិកាន់តែទាក់ទាញ។

You missed

error: Content is protected !!