
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានជំរុញឱ្យកម្ពុជា និងថៃគោរពយ៉ាងពេញលេញតាមការប្ដេជ្ញាចិត្តចំពោះបទឈប់បាញ់
វ៉ាស៊ីនតោន៖ បន្ទាប់ពីជម្លោះនៅតាមបណ្ដោយព្រំដែន រវាងប្រទេស ទាំង២បានផ្ទុះឡើងសាជាថ្មី ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានជំរុញឱ្យកម្ពុជា និងថៃគោរពយ៉ាងពេញលេញតាមការប្ដេជ្ញាចិត្តចំពោះបទឈប់បាញ់ ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
យោធាថៃ កាលពីថ្ងៃចន្ទម្សិលមិញបានបើកការវាយប្រហារតាមផ្លូវអាកាសលើកម្ពុជា ដែលនេះជាទង្វើបំពានលើបទឈប់បាញ់ និងកំពុងគំរាមកំហែងដល់សេចក្ដីថ្លែងការណ៍រួមស្ដីពីសន្តិភាពដែល ប្រទេសទាំង២បានចុះហត្ថលេខាកាលពីខែតុលាកន្លងទៅក្នុងទីក្រុងគូឡាឡាំពួប្រទេសម៉ាឡេស៊ី ដោយមានប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៉ីប្រាហ៊ីមធ្វើជាសាក្សី។
មន្ត្រីជាន់ខ្ពស់ម្នាក់នៃរដ្ឋបាលលោក ត្រាំ បានគូសបញ្ជាក់កាលពីថ្ងៃចន្ទ ទី៨ ខែធ្នូ ដូច្នេះថា «លោកប្រធានាធិបតី ត្រាំ មានការប្ដេជ្ញាចិត្តបន្តការបញ្ឈប់ អំពើហិង្សា និងសង្ឃឹមថា រដ្ឋាភិបាលកម្ពុជា និងថៃ គោរពយ៉ាងពេញតាមការប្ដេជ្ញាចិត្តរបស់ពួកគេចំពោះការបិទបញ្ចប់ជម្លោះនេះ»៕

You must be logged in to post a comment.