Mon. Jun 15th, 2026

Author: admin

រដ្ឋបាលខណ្ឌ៧មករា ពិនិត្យផ្ទៀងផ្ទាត់ និងវាយតម្លៃការងារចលនាប្រឡងប្រណាំងទីក្រុងស្អាតលើកទី៤

រដ្ឋបាលខណ្ឌ៧មករា ពិនិត្យផ្ទៀងផ្ទាត់ និងវាយតម្លៃការងារចលនាប្រឡងប្រណាំងទីក្រុងស្អាតលើកទី៤ ភ្នំពេញ៖ រដ្ឋបាលខណ្ឌ៧មករា រួមជាមួយគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាតក្រសួងទេសចរណ៍ បានប្រជុំត្រួតពិនិត្យផ្ទៀងផ្ទាត់និងវាយតម្លៃការងារចលនាប្រឡងប្រណាំងទីក្រុងស្អាតលើកទី៤ សម្រាប់សុពលភាពឆ្នាំ២០២៦ដល់ឆ្នាំ២០២៩របស់បេក្ខភាពខណ្ឌ៧មករា។ កិច្ចប្រជុំវាយតម្លៃនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ ក្រោមវត្តមាន ឯកឧត្តម ឈុន មករា អគ្គនាយក គ្រប់គ្រងឧស្សាហកម្មទេសចរណ៍ និងជាប្រធានគណៈប្រតិភូ និងក្រុមការងារទាំងអស់ នៃ នាយកដ្ឋានវាយតម្លៃទីក្រុងស្អាតថ្នាក់ជាតិ ក្រសួងទេសចរណ៍ លោក កេត ឧត្តម អភិបាលរង តំណាងលោក ថេង សុថុល…

បេសកជនពិសេសចិន ភារកិច្ចបន្ទាន់ គឺត្រូវបញ្ឈប់ការបាញ់ប្រហារគ្នាឱ្យបានឆាប់រវាងកម្ពុជា-ថៃ ដោយចាប់ផ្តើមសន្ទនាឡើងវិញ និងដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី

បេសកជនពិសេសចិន ភារកិច្ចបន្ទាន់ គឺត្រូវបញ្ឈប់ការបាញ់ប្រហារគ្នាឱ្យបានឆាប់រវាងកម្ពុជា-ថៃ ដោយចាប់ផ្តើមសន្ទនាឡើងវិញ និងដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី ចេញផ្សាយ ថ្ងៃទី ២៤ ខែ ធ្នូ ឆ្នាំ ២០២៥ក្នុងអំឡុងពេល លោក Deng Xijun មន្ត្រីបេសកជនពិសេសទទួលបន្ទុកកិច្ចការអាស៊ីនៃក្រសួងការបរទេសចិន បំពេញទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជានិងថៃ ដើម្បីសម្របសម្រួលឱ្យមានការឈប់បាញ់ក្នុងជម្លោះព្រំដែនកម្ពុជាថៃ បានបញ្ជាក់ថា ភារកិច្ចបន្ទាន់ គឺត្រូវបញ្ឈប់ការបាញ់ប្រហារគ្នាឱ្យបានឆាប់ ចាប់ផ្តើមសន្ទនាឡើងវិញ និងដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី។នេះបើយោងតាមឯកឧត្តម វ៉ាង វិនពិន ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានបញ្ជាកនាព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥នេះ។ប្រភពដដែល…

ស្តង់ដារ ISO 9001:2015 ជាចលករប្រកួតប្រជែងគន្លឹះ បង្កើតកាលានុវត្តភាពសម្រាប់ឧស្សាហកម្ម

ស្តង់ដារ ISO 9001:2015 ជាចលករប្រកួតប្រជែងគន្លឹះ បង្កើតកាលានុវត្តភាពសម្រាប់ឧស្សាហកម្ម ភ្នំពេញ ៖ ស្តង់ដារបានដើរតួយ៉ាងសំខាន់នៅក្នុងចរន្តពាណិជ្ជកម្មអន្តរជាតិ ក្នុងនោះស្តង់ដារ ISO 9001:2015 ស្តីពីប្រព័ន្ធគ្រប់គ្រងគុណ- ភាព ត្រូវបានប្រើជាចលករប្រកួតប្រជែងគន្លឹះ ដើម្បីបង្កើតកាលានុវត្តភាពសម្រាប់ឧស្សាហកម្ម អាជីវកម្មនាំចេញ ការចែកចាយ ការ ប្រកួតប្រជែង និងកសាងទំនុកចិត្តរបស់អ្នកប្រើប្រាស់ និងអាជ្ញាធរពាក់ព័ន្ធ។ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើងនៅក្នុងសិក្ខាសាលា បញ្ជ្រាបយល់ដឹងពី…

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់អង្ករចំនួន ១០០តោន, ទឹកបរិសុទ្ធ ១.០០០កេស និងភេសជ្ជៈផ្អែម ១.០០០កេស ជូនសាខាកាកបាទក្រហមខេត្តគោលដៅចំនួន៥ ដើម្បីចែកជូនជនភៀសសឹក

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់អង្ករចំនួន ១០០តោន, ទឹកបរិសុទ្ធ ១.០០០កេស និងភេសជ្ជៈផ្អែម ១.០០០កេស ជូនសាខាកាកបាទក្រហមខេត្តគោលដៅចំនួន៥ ដើម្បីចែកជូនជនភៀសសឹក នៅរសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចផ្តល់អង្ករចំនួន ១០០តោន, ទឹកបរិសុទ្ធ ១.០០០កេស និងភេសជ្ជៈផ្អែម ១.០០០កេស ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តគោលដៅចំនួន៥ ដើម្បីចែកជូនប្រជាជនភៀសសឹកនៅតាមជំរំសុវត្ថិភាពក្នុងខេត្តនីមួយៗ។…

សម្តេច ម៉ែន សំអន ថ្លែងអំណរគុណ ឧកញ៉ា សេង គាង ចូលរួមចំណែកជួយជាស្បៀងដល់សមរភូមិជួរមុខ

សម្តេច ម៉ែន សំអន ថ្លែងអំណរគុណ ឧកញ៉ា សេង គាង ចូលរួមចំណែកជួយជាស្បៀងដល់សមរភូមិជួរមុខ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានគណៈកម្មាធិការកណ្តាលសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ថ្លែងអំណរគុណ ឧកញ៉ា សេង គាង និង ឯកឧត្តម ជា សំណាង ដែលបានចូលរួមចំណែកជួយជាស្បៀងដល់សមរភូមិជួរមុខ នាព្រឹក ថ្ងៃសៅរ៍ ១កើត ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩…

ក្រសួងអប់រំ យុវជន និងកីឡា រៀបចំផែនការជួយគាំទ្រសាលា រៀនរងប៉ះពាល់ នៅតំបន់ព្រំដែនកម្ពុជា-ថៃ

ក្រសួងអប់រំ យុវជន និងកីឡា រៀបចំផែនការជួយគាំទ្រសាលា រៀនរងប៉ះពាល់ នៅតំបន់ព្រំដែនកម្ពុជា-ថៃ នារសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្តីការក្រសួង ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំកិច្ចប្រជុំស្តីពី ការរៀបចំផែនការដើម្បីជួយគាំទ្រសាលារៀនដែលរងប៉ះពាល់នៅតំបន់ព្រំដែនកម្ពុជា-ថៃ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ ក្រសួងអប់រំ យុវជន និងកីឡា និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទ។ កិច្ចប្រជុំនេះបានចាប់ផ្តើមជាមួយការរាយការណ៍ពីបច្ចុប្បន្នភាពស្ថានភាពរបស់សាលារៀន សិស្សានុសិស្ស និងសហគមន៍…

ឯកអគ្គរដ្ឋទូតកាណាដាប្រចាំនៅកម្ពុជាសម្តែងក្តីបារម្ភ និងបានតាមដានដោយយកចិត្តទុកដាក់ជាខ្លំាង ចំពោះការផ្ទុះសង្រ្គាមតាមព្រំដែនកម្ពុជា-ថៃ

ឯកអគ្គរដ្ឋទូតកាណាដាប្រចាំនៅកម្ពុជាសម្តែងក្តីបារម្ភ និងបានតាមដានដោយយកចិត្តទុកដាក់ជាខ្លំាង ចំពោះការផ្ទុះសង្រ្គាមតាមព្រំដែនកម្ពុជា-ថៃក្នុងឱកាសចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម គ្រីស្ទាន អង់ជេឡូ ដេសរ៉ូស (Christian Angelo DesRoches) ឯកអគ្គរដ្ឋទូតប្រទេសកាណាដា ប្រចាំកម្ពុជា បានចូលរួមសម្តែងការសោកស្តាយចំពោះការផ្ទុះសង្រ្គាមនៅតាមព្រំដែនកម្ពុជា-ថៃ ដោយបានអះអាងថា ឯកឧត្ដមមានការបារម្ភ និងបានតាមដានដោយយកចិត្តទុកដាក់បំផុតចំពោះហេតុការនេះ។ ឯកឧត្តមបានបញ្ជាក់ពីកិច្ចខិតខំរួមចំណែករបស់កាណាដាក្នុងការបញ្ចប់ជម្លោះនេះ ដោយសន្តិវិធី ផ្នែកលើច្បាប់អន្តរជាតិ ដើម្បីនាំមកនូវសុខសុវត្ថិភាព សម្រាប់ពលរដ្ឋស្លូតត្រង់នៃប្រទេសទំាងពីរ។នៅក្នុងជំនួបពិភាក្សាការងារនេះ សម្តេចប្រធានរដ្ឋសភា…

ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញជួបសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ដែលជាជនភៀសសឹក មកពីឃុំថ្មដា ព្រំដែនកម្ពុជា-ថៃកំពុងស្នាក់នៅជាបណ្តោះអាសន្ននៅទីតាំងមានសុវត្តិភាព ក្នុងទីប្រជុំជនស្រុកវាលវែង

ពោធិ៍សាត់៖ រសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញជួបសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ដែលជាជនភៀសសឹក មកពីឃុំថ្មដា ព្រំដែនកម្ពុជា-ថៃកំពុងស្នាក់នៅជាបណ្តោះអាសន្ននៅទីតាំងមានសុវត្តិភាព ក្នុងទីប្រជុំជនស្រុកវាលវែង។ បើតាម លោក ធាង ឡេង អភិបាលស្រុកវាលវែង បានបញ្ជាក់ឲ្យដឹងថា ប្រជាពលរដ្ឋដែលបានជម្លៀសចេញពីឃុំថ្មដា សរុបមានប្រមាណ៣៧៣៦នាក់ ស្មើរនិង៩០០គ្រួសារ ។ ក្រោមការយកចិត្តទុកដាក់ពី ឯកឧត្តម ខូយ រីដា ជាអភិបាលខេត្ត អាជ្ញាធរខេត្តពោធិ៍សាត់ និងអាជ្ញាធរស្រុកវាលវែង…

កម្លាំងជំនាញនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញបង្រ្កាបក្រុមចោរឆក់យ៉ាងសកម្មនៅខណ្ឌដូនពេញ ឃាត់ខ្លួនជនសង្ស័យ៩នាក់

កម្លាំងជំនាញនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញបង្រ្កាបក្រុមចោរឆក់យ៉ាងសកម្មនៅខណ្ឌដូនពេញ ឃាត់ខ្លួនជនសង្ស័យ៩នាក់ ភ្នំពេញ: នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ ២០២៥ ការិយាល័យនគរ បាលព្រហ្មទណ្ឌកំរិតស្រាល ឃាត់ខ្លួនជនសង្ស័យចំនួន០៤ នាក់ ពាក់ព័ន្ធ ចំនួន ០៩ ករណីករណីទី១ អំពើលួច(លួចយកទូរសព្ទ័ដៃម៉ាកអាយ. ហ្វូន ១៥ ផ្លឹស ពណ៌ ផ្កាឈូក ចំនួន០១ គ្រឿង) ប្រព្រឹត្តនៅចំណុចផ្លូវ. កំសាន្តថ្មើជើង(Walk Street) មុខហាងកាហ្វេយីហោTUBE COFFE ផ្លូវព្រះស៊ីសុវត្ថិ សង្កាត់ជ័យជំនះ…

សារពិសេសសម្ដេចតេជោ៖ ក្រោយការអត់ធ្មត់លើស ២៤ម៉ោង ដើម្បីគោរពនូវបទឈប់ និងត្រូវការពេលវេលាដើម្បីជម្លៀសប្រជាជនចេញមកតំបន់សុវត្តិភាព។

សារពិសេសសម្ដេចតេជោ៖ ក្រោយការអត់ធ្មត់លើស ២៤ម៉ោង ដើម្បីគោរពនូវបទឈប់ និងត្រូវការពេលវេលាដើម្បីជម្លៀសប្រជាជនចេញមកតំបន់សុវត្តិភាព។ ល្ងាចម្សឹលមុិញ យើងបានតបតបន្ថែមដោយយប់មុិញនិងព្រឹកនេះ។ តាមនាយករដ្ឋមន្ត្រីថៃអនុធីនបានប្រកាសថា និងប្រើកម្លាំងវាយយក១១ចំណុចដែលយើងមិនច្បាស់ថា ១១ចំណុចនេះនៅកន្លែងណាខ្លះ? ដើម្បីងាយស្រួលកុំឲ្យលំបាករកកន្លែង កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទរបស់យើងត្រូវវាយគ្រប់ចំណុចដែលខ្មាំងវាយចូល។ យើងការពារទឹកដីយើងដោយមានលេណដ្ឋានរឹងមាំជាមួយអាវុធគ្រប់ប្រភេទ។ ឯសត្រូវឈ្លានពានត្រូវចល័តវាយចូលទីតាំងយើងពួកគេមិនអាចទួលលេណដ្ឋានមកបានទេហើយក្បាលពួកគេក៏មិនបានប៉ានដែកដែរ។ ស្ថានភាពនេះផ្តល់ប្រៀបឲ្យយើងអនុវត្តន៍យុទ្ធវិធីកំទេចកម្លាំងរស់របស់សត្រូវតាមរយះការចាត់តាំងទប់ទល់។ សម្រាប់មេទ័ពថៃបានប្រកាសថាដើម្បីសន្តិសុខប្រជាជនថៃត្រូវបំផ្លាញសមត្ថភាពកម្លាំងការពារជាតិរបស់កម្ពុជាសម្រាប់រយះពេលវែង។ សំដីលោកមេទ័ពខ្លាំងជាងប្រទេសមហាអំណាចខាងអាវុធនិងកងទ័ពនៅលើពិភពលោកនេះទៅទៀត។ យើងពិតជាមិនអង្គុយអោបដៃឲ្យអស់លោកបំផ្លាញតាមចិត្តចង់របស់អស់លោកទេ។ ចុងក្រោយខ្ញុំកំពុងតាមមើលមនុស្សចំនួនដែលកាលពីកម្ពុជាតបតដើម្បីការពារខ្លួនកាលពីខែកក្កដាពួកគេចោទយើងថាល្មោភសង្រ្គាម។ ពេលយើងអត់ធ្មត់គោពបទឈប់បាញ់និងចង់ដោះស្រាយដោយសន្តិវិធីគេចោទយើងថាខ្លាចថៃមិនហ៊ានវាយឬកាត់ដីឲ្យថៃដើម្បីដូរយកសន្តិភាព។ ពេលនេះ យើងវាយដើម្បីការពារខ្លួនទៀតហើយ តើពួកគេនឹងនិយាយថាយ៉ាងម៉េចទៀត? កម្ពុជាត្រូវការសន្តិភាព តែកម្ពុជាបង្ខំចិត្តវាយតបតដើម្បីការពារទឹកដីយើង៕

error: Content is protected !!