Sat. Jun 13th, 2026

បាល់ទាត់ពិភពលោក២០២៦ (FIFA World Cup 2026)៖ ម្ចាស់ផ្ទះអាមេរិកបើកការប្រកួតឈ្នះប៉ារ៉ាហ្កាយ

ក្រុមបាល់ទាត់ម្ចាស់ផ្ទះសហរដ្ឋអាមេរិកបើកយុទ្ធនាការប្រកួតកីឡាបាល់ទាត់ពិភពលោក ដោយបានយកឈ្នះប៉ារ៉ាហ្កាយ ៤ទល់នឹង១ ក្នុងពូល D ព្រឹកថ្ងៃសៅរ៍នេះនៅពហុកីឡដ្ឋាន SoFi នៅឡូសអែនជឺឡេស។

បីគ្រាប់របស់អាមេរិកកើតឡើងដោយគ្រាប់ចូលទីខ្លួនឯងរបស់កីឡាករ Damian BOBADILLA នាទីទី៧ និងពីរគ្រាប់របស់កីឡាករ Folarin BALOGUN នាទីទី៣១ នាទីទី៤៥ និងកីឡាករ Giovanni REYNA នាទីទី៩០បូក៨។

ចំណែកមួយគ្រាប់របស់ប៉ារ៉ាហ្កាយធ្វើបានដោយកីឡាករ MAURICIO នាទីទី៧៣។

មួយប្រកួតទៀតក្នុងពូល D ត្រូវលេងនៅព្រឹកថ្ងៃទី១៤ ខែមិថុនា ម៉ោង១១និង០០នាទី អូស្ត្រាលី តួកគី៕

You missed

error: Content is protected !!