Sat. Jun 13th, 2026

អាជ្ញាធរ និងមន្ដ្រីជំនាញបន្ដពិនិត្យទីតាំងឃ្លាំងស្ដុកសាច់បង្កកចំនួន៥កន្លែង នៅខណ្ឌមានជ័យ រកឃើញមួយទីតាំងសង្ស័យនាំមកពីប្រទេសថៃ និងឃាត់ខ្លួនម្នាក់

(ភ្នំពេញ)៖ ក្រោមការចង្អុលបង្ហាញពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦នេះ
កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌមានជ័យ ដឹកនាំដោយលោក សេង គន្ធ អភិបាលខណ្ឌមានជ័យ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ និងលោក ងន ចាន់ធារៈ អនុប្រធានកបប រាជធានីភ្នំពេញ ដោយមានការសម្របសម្រួលពីលោក លី គឹមស៊ាន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចែកចាយទំនិញគ្រប់ប្រភេទ និងស្ដុកសាច់បង្កកក្នុងមូលដ្ឋានខណ្ឌមានជ័យ ចំនួន៥ទីតាំង។

*ទី១៖ ម្ចាស់ឃ្លាំងឈ្មោះ គ្រីត លីដា ភេទប្រុស ផ្ទះលេខ៨៧៩ ផ្លូវបេតុង ភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ បានរកឃើញមានស្តុកត្រីសាម៉ុន មាន២ប្រភេទ។ ដោយម្ចាស់ទីតាំងខាងលើ បានបញ្ជាក់ថា ពុំបានដឹងពីប្រភពទំនិញ និងឯកសារបញ្ជាក់ពីប្រភពនាំចូលច្បាស់លាស់ទេ ដូច្នេះមន្រ្តី ក.ប.ប សម្រេចផ្អាកសកម្មភាពចែកចាយសិន ដោយប្រមូលត្រីសាម៉ុនទាំងអស់ទុកក្លាសេស្តុកក្នុងឃ្លាំងមិនឲ្យនាំចេញ រង់ចាំមានឯកសារបញ្ជាក់សិន។

*ទី២៖ ម្ចាស់ឃ្លាំងឈ្មោះ ទួន ងន់ ភេទប្រុស ផ្ទះលេខ២៣៦ ផ្លូវ១០MC ភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ។ ក្រោយពីបានត្រួតពិនិត្យរួច ក្រុមការងារពុំបានរកឃើញនូវសាច់បង្កក ឬទំនិញនាំចូលពីប្រទេសថៃទេ ជាឃ្លាំងស្តុកទំនិញមកពីប្រទេសវៀតណាម។

*ទី៣៖ ម្ចាស់ឃ្លាំងឈ្មោះ ហួត ឈុនណារ័ត្ន ភេទស្រី ផ្ទះលេខ១០៨៧ ផ្លូវបេតុង ភូមិព្រែកទាល់១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ។ ក្រោយពីបានត្រួតពិនិត្យរួច ក្រុមការងារពុំបានរកឃើញនូវសាច់បង្កក ឬទំនិញនាំចូលពីប្រទេសថៃទេ ជាឃ្លាំងស្តុកទំនិញ និងសាច់បង្កកនាំចូលមកពីប្រទេសអាលឺម៉ង់, ប្រទេសប្រស៊ីល, ប្រទេសចិន, ប្រទេសរុស្សី, និងប្រទេសអេស្ប៉ាញ។

*ទី៤៖ ម្ចាស់ឃ្លាំងឈ្មោះ សេង ចាន់ឌី ភេទស្រី ផ្ទះលេខ៥០១ ផ្លូវ៦MC ភូមិដំណាក់ធំ៤ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ។ ក្រោយពីបានត្រួតពិនិត្យរួច ក្រុមការងារពុំបានរកឃើញនូវសាច់បង្កក ឬទំនិញនាំចូលពីប្រទេសថៃទេ ជាឃ្លាំងស្តុកទំនិញ និងសាច់បង្កកនាំចូលមកពីប្រទេសវៀតណាម និងប្រទេសចិន។

*ទី៥៖ ម្ចាស់ឃ្លាំងឈ្មោះ រិន ធារ៉ុង ភេទប្រុស ផ្ទះលេខ១០២ ផ្លូវ៧៩BT ភូមិចំរើនផល សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ។ ក្រោយពីបានត្រួតពិនិត្យទីតាំងខាងលើរួច ក្រុមការងារបានរកឃេីញឥវ៉ាន់មួយចំនួន មានប្រភពមកពីប្រទេសថៃ និងបានធ្វើការបិទឃ្លុំទីតាំងខាងលើជាបណ្តោះអាសន្ន ដែលសង្ស័យជាប់ពាក់ព័ន្ធរកឃើញមានទំនិញ ឬសាច់បង្កកនាំចូល ស្តុកទុក ចរាចរ និងចែកចាយសាច់បង្កកផលិតផលមានប្រភពមកពីប្រទេសថៃដោយខុសច្បាប់។

៤ទីតាំង ក្រោយពីបានត្រួតពិនិត្យរួច ក្រុមការងារពុំបានរកឃើញនូវសាច់បង្កក ឬទំនិញនាំចូលពីប្រទេសថៃទេ។ ក្នុងនោះមាន១ទីតាំង សង្ស័យជាប់ពាក់ព័ន្ធរកឃើញមានទំនិញ ឬសាច់បង្កកនាំចូល ស្តុកទុក ចរាចរ និងចែកចាយសាច់បង្កកមានប្រភពមកពីប្រទេសថៃ របស់ឈ្មោះ រិន ធារ៉ុង និងសម្រេចនាំខ្លួនម្ចាស់ទីតាំងខាងលេី ទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដេីម្បីសាកសួរតាមនិតិវិធីបន្តនិងបានបិទឃ្លុំ (បិទសៀល) ទីតាំងឃ្លាំងខាងលេីបណ្តោះអាសន្ន៕

You missed

error: Content is protected !!