Sun. Feb 1st, 2026

សម្តេច ម៉ែន សំអន ថ្លែងអំណរគុណ ឧកញ៉ា សេង គាង ចូលរួមចំណែកជួយជាស្បៀងដល់សមរភូមិជួរមុខ

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានគណៈកម្មាធិការកណ្តាលសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ថ្លែងអំណរគុណ ឧកញ៉ា សេង គាង និង ឯកឧត្តម ជា សំណាង ដែលបានចូលរួមចំណែកជួយជាស្បៀងដល់សមរភូមិជួរមុខ នាព្រឹក ថ្ងៃសៅរ៍ ១កើត ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹង ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥។

សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានជូនពរឲ្យ ឧកញ៉ា សេង គាង និង ឯកឧត្តម ជា សំណាង ព្រមទាំងក្រុមគ្រួសារ មានសុខភាពល្អ និងទទួលបានជោគជ័យគ្រប់ភារកិច្ច ។

ស្បៀងអាហារដែលបានចូលរួមចំណែកថ្ងៃនេះរួមមាន កាហ្វេ ២.៥០០កញ្ចប់ អំបុក ៩៥០កញ្ចប់ ស្ករគ្រាប់ ៤៧៥កញ្ចប់ សៀងឆាសាច់ជ្រូក និង ឆៃពៅលីងជាមួយសាច់ជ្រូក ៩៥០កញ្ចប់ សាច់ក្រក ៤៧៥កញ្ចប់ និងបាយក្តាំងមួយចំនួនទៀត។

error: Content is protected !!