Mon. Jun 15th, 2026

Author: admin

ប្រមុខការទូតកម្ពុជា🇰🇭-ថៃ🇹🇭 និងចិន🇨🇳 ជួបពិភាក្សាគ្នាក្នុងកិច្ចប្រជុំត្រីភាគី នៅខេត្តយូណាន ប្រទេសចិន ដើម្បីដោះស្រាយជម្លោះព្រំដែន

ប្រមុខការទូតកម្ពុជា🇰🇭-ថៃ🇹🇭 និងចិន🇨🇳 ជួបពិភាក្សាគ្នាក្នុងកិច្ចប្រជុំត្រីភាគី នៅខេត្តយូណាន ប្រទេសចិន ដើម្បីដោះស្រាយជម្លោះព្រំដែន (ភ្នំពេញ)៖ ក្រោមការសម្របសម្រួលរបស់ភាគីចិន, លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥នេះ បានចូលរួមកិច្ចប្រជុំត្រីភាគី ជាមួយរដ្ឋមន្រ្តីការបរទេសថៃ និង លោក វ៉ាង យី រដ្ឋមន្រ្តីការបរទេសចិន នៅខេត្តយូណាន ប្រទេសចិន ដើម្បីដោះស្រាយបញ្ហាព្រំដែន៕

សិលាចារឹករកឃើញថ្មីនៅឃុំខ្នាចមាស ស្រុកបវេល ខេត្តបាត់ដំបង…

សិលាចារឹករកឃើញថ្មីនៅឃុំខ្នាចមាស ស្រុកបវេល ខេត្តបាត់ដំបង។ សេចក្ដីទូទៅ៖ (រូបថត៖ លោកគ្រូ គឹម សោភ័ណ ប្រធានមន្ទីរវប្បធម៌ខេត្តបាត់ដំបង)

«អបអរសាទរ ទិវាសន្តិភាពនៅកម្ពុជា» និងខួបលើកទី២៧នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោបាយ ឈ្នះ ឈ្នះ

«អបអរសាទរ ទិវាសន្តិភាពនៅកម្ពុជា» និងខួបលើកទី២៧នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោបាយ ឈ្នះ ឈ្នះ ភ្នំពេញ៖ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ ២០២៥នេះ គឺជាទិវាសន្តិភាពនៅកម្ពុជា និងជាខួបលើកទី២៧ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោបាយ ឈ្នះ ឈ្នះ ដូច្នេះប្រជាពលរដ្ឋកម្ពុជា «ដឹងគុណស្ថាបនិកមគ្គុទ្ទេសក៍ឯក និងប្រតិបត្តិករនយោបាយ ឈ្នះ ឈ្នះ» សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដី និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងវីរបុរសស្នេហាជាតិ និងវីរនារីស្នេហាជាតិរបស់កម្ពុជា។ «ទិវាសន្តិភាពនៅកម្ពុជា»…

សម្ដេចធិបតី៖ «ការឈប់បាញ់ភ្លាមនៅនឹងកន្លែង» មិនមានការពាក់ព័ន្ធដល់ការកំណត់ខណ្ឌសីមាព្រំដែនរវាងប្រទេសទាំងពីរនោះឡើយ

សម្ដេចធិបតី៖ «ការឈប់បាញ់ភ្លាមនៅនឹងកន្លែង» មិនមានការពាក់ព័ន្ធដល់ការកំណត់ខណ្ឌសីមាព្រំដែនរវាងប្រទេសទាំងពីរនោះឡើយ ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានបញ្ជាក់ថា «ការឈប់បាញ់ភ្លាម នៅនឹងកន្លែង» រវាងកម្ពុជា និងថៃ កាលពីវេលាម៉ោង ១២ថ្ងៃត្រង់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ គឺត្រុវបានទទួលស្គាល់ជាផ្លូវការដោយភាគីទទាំងសងខាងថា មិនមានការពាក់ព័ន្ធដល់ការកំណត់ខណ្ឌសីមាព្រំដែនរវាងប្រទេសទាំងពីរនោះឡើយ។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដីមានប្រសាសន៍តាមរយៈសារពិសេសជូនជនរួមជាតិនៅព្រឹកថ្ងៃទី២៩ ខែធ្នូនេះថា ជាការពិត, «ការឈប់បាញ់ភ្លាម នៅនឹងកន្លែង» មានន័យថា កងកម្លាំងទាំងសងខាង ត្រូវអនុវត្តបទឈប់បាញ់នេះ ដោយរក្សាកម្លាំងនៅតាមទីតាំងឈរជើងរបស់ខ្លួន…

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញចូលរួមរំលែកទុក្ខ និងជួបសំណេះសំណាលសួរសុខទុក្ខជាមួយក្រុមគ្រួសារសព វរសេនីយ៍ទោ ចាន់ សុវត្ថា ដែលបានពលីក្នុងសមរភូមិ

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញចូលរួមរំលែកទុក្ខ និងជួបសំណេះសំណាលសួរសុខទុក្ខជាមួយក្រុមគ្រួសារសព វរសេនីយ៍ទោ ចាន់ សុវត្ថា ដែលបានពលីក្នុងសមរភូមិ នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត និងជួបសំណេះសំណាលជាមួយក្រុមគ្រួសារសព វរសេនីយ៍ទោ ចាន់ សុវត្ថា ដែលបានពលីក្នុងសមរភូមិ កាលពីពេលកន្លងទៅ ហើយដែលបច្ចុប្បន្នក្រុមគ្រួសារសពស្នាក់នៅក្នុងទឹកដីខេត្តពោធិ៍សាត់។ ក្នុងសមានទុក្ខក្ដុកក្ដួល ខ្សឹបខ្សួលរំជួលចិត្តឥតឧបមាចំពោះវីរយុទ្ធជនដ៏អង់អាចក្លាហានដែលបានពលីក្នុងសមរភូមិ, អ្នកម្តាយមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត…

អង្គការសហប្រជាជាតិ៖ កិច្ចព្រមព្រៀងឈប់បាញ់រវាងកម្ពុជា និងថៃ ជាជំហានវិជ្ជមានឆ្ពោះទៅរកការសម្រាលទុក្ខលំបាកជនស៊ីវិល និងបញ្ចប់អរិភាពនាពេលបច្ចុប្បន្ន

អង្គការសហប្រជាជាតិ៖ កិច្ចព្រមព្រៀងឈប់បាញ់រវាងកម្ពុជា និងថៃ ជាជំហានវិជ្ជមានឆ្ពោះទៅរកការសម្រាលទុក្ខលំបាកជនស៊ីវិល និងបញ្ចប់អរិភាពនាពេលបច្ចុប្បន្ន លោក Stéphane Dujarric អ្នកនាំពាក្យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ បានចេញសេចក្តីថ្លែងការណ៍ ចេញពីទីក្រងញូវយ៉ក នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ នេះថា៖ «អគ្គលេខាធិការអង្គការសហប្រជាជាតិសូមស្វាគមន៍កិច្ចព្រមព្រៀងឈប់បាញ់រវាងកម្ពុជា និងថៃ ដែលជាជំហានវិជ្ជមានឆ្ពោះទៅរកការសម្រាលទុក្ខលំបាករបស់ជនស៊ីវិល បញ្ចប់អរិភាពនាពេលបច្ចុប្បន្ន និងបង្កើតបរិយាកាសអំណោយផលដល់ការសម្រេចបាននូវសន្តិភាពយូរអង្វែង។ អគ្គលេខាធិការអង្គការសហប្រជាជាតិ សូមថ្លែងអំណរគុណចំពោះម៉ាឡេស៊ី ដែលជាប្រធានអាស៊ានបច្ចុប្បន្ន ក៏ដូចជាប្រទេសចិន និងសហរដ្ឋអាមេរិកចំពោះការខិតខំប្រឹងប្រែងរបស់ពួកគេក្នុងការគាំទ្រដល់ដំណោះស្រាយដោយសន្តិវិធី នៃស្ថានការណ៍។ អង្គការសហប្រជាជាតិ ត្រៀមខ្លួនរួចជាស្រេច ដើម្បីគាំទ្រកិច្ចខិតខំប្រឹងប្រែង សំដៅរក្សាសន្តិភាព…

កំណែសន្លឹកសន្លឹកកិច្ចការបេក្ខជនប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីក្រមការជំនាន់ទី១២ នៃសាលាភូមិន្ទរដ្ឋបាល (វិញ្ញាសាសរសេរលើកទី១) ចាប់ផ្តើមព្រឹកនេះ

កំណែសន្លឹកសន្លឹកកិច្ចការបេក្ខជនប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីក្រមការជំនាន់ទី១២ នៃសាលាភូមិន្ទរដ្ឋបាល (វិញ្ញាសាសរសេរលើកទី១) ចាប់ផ្តើមព្រឹកនេះ ព្រឹកនេះ ការប្រឡប្រជែងជ្រើសរើសសិស្សមន្ត្រីក្រមការ ជំណាន់ទី១២ នៃសាលាភូមិន្ទរដ្ឋបាល (វិញ្ញាសាសរសេរលើកទី១) ឈានដល់ដំណាក់កាលកែសន្លឹកកិច្ចការបេក្ខជន ដោយមានវត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង ដើម្បីពិនិត្យលើរបៀបរបប និងនីតិវិធីកែសន្លឹកកិច្ចការ។ ក្នុងនោះក៏មានការចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាងអង្គភាពប្រឆាំងអំពើពុករលួយ ក្រុមការងារអនុគណៈកម្មការជំនាញ អ្នកសង្កេតការណ៍មកពីសាកលវិទ្យាល័យ និងសាធារណជនស្ម័គ្រចិត្ត រួមទាំងអ្នកសារព័ត៌មានជាច្រើនរូប នៅសាលាភូមិន្ទរដ្ឋបាល។ កំណែសន្លឹកកិច្ចការនាព្រឹកនេះ ចាប់ផ្តើមពីម៉ោង ៧:០០ព្រឹក តាមរយៈការកាត់ក្បាលសន្លឹកកិច្ចការ…

ថ្ងៃទីពីរ នៃកិច្ចប្រជុំ GBC បានបន្តពិភាក្សាបន្ថែមទៀត ដើម្បីជំរុញឱ្យមានការបញ្ឈប់អរិភាព និងស្វែងរកនូវដំណោះស្រាយ ដើម្បីឱ្យមានស្ថិរភាពឡើងវិញរវាងប្រទេសទាំងពីរកម្ពុជា-ថៃ

ថ្ងៃទីពីរ នៃកិច្ចប្រជុំ GBC បានបន្តពិភាក្សាបន្ថែមទៀត ដើម្បីជំរុញឱ្យមានការបញ្ឈប់អរិភាព និងស្វែងរកនូវដំណោះស្រាយ ដើម្បីឱ្យមានស្ថិរភាពឡើងវិញរវាងប្រទេសទាំងពីរកម្ពុជា-ថៃ ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥នេះ គឺជាថ្ងៃទីពីរ នៃ​កិច្ច​ប្រជុំ​ក្រុម​លេខា​ធិការ​គណៈ​កម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា-ថៃ (GBC) ដែលបានចាប់ផ្តើមហើយនៅវេលាម៉ោង ០៩:០៥នាទីព្រឹកនេះ នៅ​ច្រក​អន្តរ​ជាតិព្រំ-ផាកកាត ខេត្តប៉ៃលិន ប្រទេសកម្ពុជា ទល់នឹងខេត្តច័ន្ទបុរី ប្រទេសថៃ។ នេះបើ​យោង​តាម​សេចក្តី​ប្រកាសព័ត៌មានលោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ នៃព្រះរាជាណាចក្រកម្ពុជា។ នៅថ្ងៃទីពីរនេះ កិច្ចប្រជុំបានបន្តពិភាក្សាបន្ថែមទៀត ដើម្បីជំរុញឱ្យមានការបញ្ឈប់អរិភាព និង​ស្វែង​រក​នូវដំណោះស្រាយ…

ពលរដ្ឋ និងព្រះសង្ឃ រាប់រយអង្គ/នាក់ ចូលរួមពិធី «ដើរដោយជើងទទេដើម្បីសន្តិភាព» ផ្ញើសារទៅកាន់សហគមន៍អន្តរជាតិថា កម្ពុជាជាប្រទេសដែលគាំទ្រសន្តិភាព

ពលរដ្ឋ និងព្រះសង្ឃ រាប់រយអង្គ/នាក់ ចូលរួមពិធី «ដើរដោយជើងទទេដើម្បីសន្តិភាព» ផ្ញើសារទៅកាន់សហគមន៍អន្តរជាតិថា កម្ពុជាជាប្រទេសដែលគាំទ្រសន្តិភាព ប្រជាជនខ្មែរជាច្រើនរយនាក់ បានជួបជុំគ្នានៅសួនច្បារជិតព្រះរាជដំណាក់ក្រុងសៀមរាបដើម្បីចូលរួមពិធី «ដើរដោយជើងទទេដើម្បីសន្តិភាព» ដែលជាដំណើរក្បួនសន្តិភាពសាធារណៈមួយដោយអហិង្សា ដែលមានគោលបំណងផ្ញើសារដ៏មានអត្ថន័យទៅកាន់សហគមន៍អន្តរជាតិ ថា កម្ពុជាគឺជាប្រទេសដែលគាំទ្រសន្តិភាព សេចក្តីថ្លៃថ្នូរ និងការពារជីវិតមនុស្ស។ អ្នកទាំងអស់គ្នា ដែលបានមកជួបជុំគ្នានៅទីនេះ ដើម្បីបង្ហាញនូវស្មារតីសាមគ្គីជាតិខ្មែរតែមួយ និងសេចក្តីស្រឡាញ់យ៉ាងជ្រាលជ្រៅបំផុតពោះប្រទេសជាតិ និងប្រជាជន។ ពិធីនេះ ក៏ដើម្បីបង្ហាញជាសាធារណៈ នូវការឈឺចាប់ និងព្រួយបារម្ភយ៉ាងខ្លាំង ចំពោះអំពើឃោឃៅរបស់ក្រុមយោធាថៃ និងសកម្មភាពឈ្លានពាន រំលោភលើអធិបតេយ្យភាព និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ខណៈពិធីនេះបានធ្វើឡើងនាល្ងាចថ្ងៃទី២៤…

វិស័យឯកជនគាំទ្រការកែសម្រួលគោលនយោបាយអភិវឌ្ឍន៍លំនៅឋានតម្លៃសមរម្យ ដែលនឹងជួយឱ្យអ្នកមានប្រាក់ចំណូលកម្រិតទាបនិងមធ្យម មានផ្ទះរស់នៅសមរម្យ

វិស័យឯកជនគាំទ្រការកែសម្រួលគោលនយោបាយអភិវឌ្ឍន៍លំនៅឋានតម្លៃសមរម្យ ដែលនឹងជួយឱ្យអ្នកមានប្រាក់ចំណូលកម្រិតទាបនិងមធ្យម មានផ្ទះរស់នៅសមរម្យ រាជរដ្ឋាភិបាល តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កំពុងរៀបចំនិង​កែសម្រួលសេចក្តីព្រាង«គោលនយោបាយអភិវឌ្ឍន៍ លំនៅឋានសង្គម និង លំនៅឋានតម្លៃសមរម្យ» ដែលជាគោលនយោបាយថ្មីមួយ ត្រូវបានធ្វើឡើងក្នុងគោលបំណងដើម្បីផ្តល់លទ្ធភាពដល់អ្នកមានប្រាក់ចំណូលកម្រិតទាប និងមធ្យម មានផ្ទះរស់នៅសមរម្យ។ អ្នកនៅក្នុងវិស័យសំណង់ និងអចលនទ្រព្យ បានគាំទ្រការកែសម្រួលគោលនយោបាយថ្មីនេះ ដែលនឹងជំរុញឱ្យមានការអភិវឌ្ឍគម្រោងលំនៅឋានតម្លៃសមរម្យកាន់តែច្រើន ហើយអ្នកមានប្រាក់ចំណូលទាប់កាន់តែច្រើនអាចមានលំនៅឋានផ្ទាល់ខ្លួនរស់នៅសមរម្យ។ ឯកឧត្តមអគ្គ-បណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងជា ប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ.)…

error: Content is protected !!