Tue. Dec 9th, 2025

កម្លាំងជំនាញនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញបង្រ្កាបក្រុមចោរឆក់យ៉ាងសកម្មនៅខណ្ឌដូនពេញ ឃាត់ខ្លួនជនសង្ស័យ៩នាក់

ភ្នំពេញ: នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ ២០២៥ ការិយាល័យនគរ បាលព្រហ្មទណ្ឌកំរិតស្រាល ឃាត់ខ្លួនជនសង្ស័យចំនួន០៤ នាក់ ពាក់ព័ន្ធ ចំនួន ០៩ ករណី
ករណីទី១ អំពើលួច(លួចយកទូរសព្ទ័ដៃម៉ាកអាយ. ហ្វូន ១៥ ផ្លឹស ពណ៌ ផ្កាឈូក ចំនួន០១ គ្រឿង) ប្រព្រឹត្តនៅចំណុចផ្លូវ. កំសាន្តថ្មើជើង(Walk Street) មុខហាងកាហ្វេយីហោTUBE COFFE ផ្លូវព្រះស៊ីសុវត្ថិ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ។

ករណីទី២ អំពើលួច (លួច យកទូរសព្ទ័ដៃម៉ាកអាយ. ហ្វូន១៦ ផ្លឹស ពណ៌ ផ្កាឈូក ចំនួន០១ គ្រឿង) ប្រព្រឹត្តនៅចំណុចផ្លូវព្រះស៊ីសុវត្ថិ ភូមិ១ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ។

ករណីទី៣ អំពើលួច (លួច យកទូរសព្ទ័ដៃម៉ាកអាយ. ហ្វូន១៣ ប្រូម៉េក ពណ៌ មាស ចំនួន០១ គ្រឿង) ប្រព្រឹត្តនៅចំណុចភូមិ១ សង្កាត់ជ័យជំនះ ខណ្ឌដូន ពេញ។

ករណីទី៤ អំពើលួច (លួច យកទូរសព្ទ័ដៃម៉ាកអាយ. ហ្វូន១៣ ពណ៌ ផ្កាឈូក ចំនួន០១ គ្រឿង) ប្រព្រឹត្តនៅចំណុចផ្លូវព្រះស៊ីសុវត្ថិ ភូមិ១ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ។

ករណីទី៥ អំពើលួច (លួច យកទូរសព្ទ័ដៃម៉ាកអាយ. ហ្វូន ចំនួន០២គ្រឿង ម៉ាកអាយហ្វូន១១ ពណ៌ ខ្មៅ និងម៉ាកអាយហ្វូន១៥ ប្រូម៉េក ពណ៌ ទឹកប្រាក់) ប្រព្រឹត្តនៅចំណុចផ្លូវព្រះស៊ីសុវត្ថិ ភូមិ១ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ។

ករណីទី៦ អំពើលួច (លួច យកទូរសព្ទ័ដៃម៉ាកអាយ. ហ្វូន ១១ប្រូ ពណ៌ ប្រផេះ ចំនួន០១ គ្រឿង) ប្រព្រឹត្តនៅចំណុចផ្លូវព្រះស៊ីសុវត្ថិ ភូមិ៦ សង្កាត់ផ្សារកណ្តាល ១ ខណ្ឌដូនពេញ ។

ករណីទី៧ អំពើលួច (លួច យកទូរសព្ទ័ដៃ) ប្រព្រឹត្តនៅមុខហាងមីអូដុង ផ្លូវព្រះស៊ីសុវត្ថិ ភូមិ១ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ។

ករណីទី៨ អំពើលួច (លួច យកទូរសព្ទ័ដៃម៉ាកអាយ. ហ្វូន ១៤ ផ្លឹស ពណ៌ ផ្កា ឈូក ចំនួន០១ គ្រឿង) ប្រព្រឹត្តនៅចំណុចផ្លូវលេខ ១១០ កែងព្រះស៊ីសុវត្ថិ ភូមិ១ សង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ ។

ករណីទី៩ អំពើលួច (លួច យកទូរសព្ទ័ដៃម៉ាកអាយ. ហ្វូន ១២មីនី ពណ៌ ស ចំនួន០១ គ្រឿង) ប្រព្រឹត្តនៅចំណុចផ្លូវកែងព្រះបរមរាជវាំង ផ្លូវព្រះស៊ីសុវត្ថិ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ។
ជនសង្ស័យ
១-ឈ្មោះ យិន សមរ៉ា ហៅ រ៉ា ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ
២-ឈ្មោះ សាយ សុធាឧត្តម ភេទប្រុស កើតឆ្នាំ១៩៩២ ជនជាតិខ្មែរ
៣-ឈ្មោះ រិទ្ធ មុនីរ័ត្ន ភេទប្រុស កើតឆ្នាំ១៩៩៧ ជនជាតិខ្មែរ
៤-ឈ្មោះ យិន រ៉ូឌី ភេទប្រុស កើតឆ្នាំ១៩៩១ ជនជាតិខ្មែរ
ដកហូតវត្ថុតាង
-ទូរស័ព្ទ ៩គ្រឿង
-បានប្រគល់ជនរងគ្រោះវិញចំនួន ៧នាក់ និង ២នាក់ទៀតកំពុងស្វែងរកជនរងគ្រោះ។

-បច្ចុប្បន្នជនសង្ស័យការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនគរបាលរាជធានីភ្នំពេញកសាងសំណុំរឿងចាត់ការតាមនិតិវិធី ៕

error: Content is protected !!