Mon. Jan 13th, 2025

Author: admin

សម្ដេចតេជោហ៊ុនសែនអតីត:នាយករដ្ឋមន្ដ្រី បានប្រតិកម្មចំពោះលោក ជាធារិទ្ធ ស្នងការខេត្តកំពង់ចាម ដែលបានពាក់ស្បែកជើងចូលទៅក្នុងព្រះវិហារ! 

ភ្នំពេញ៖ មានការចាប់អារម្មណ៍មន្រ្តីស្នងការខេត្តកំពង់ចាមម្នាក់ដែលបានពាក់ស្បែកជើងចូលក្នុងព្រះវិហារទង្វើនេះគឺជាការឆ្គាំឆ្គងជាខ្លាំងដែលរឿងនេះសូម្បីតែសម្តេចតេជោអតីត:នាយករដ្ឋមន្រ្តីកម្ពុជាក៏បានចេញសារបង្ហាញភាព មិនពេញចិត្តផងដែរ។ តាមរយៈប្រតិកម្មសម្តេចហ៊ុនសែនបានឲ្យដឹងថាហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្រ្តីយើងប្រតិបត្តិបែបនេះដោយពាក់ស្បែងជើងចូលក្នុងព្រះវិហារសង្ឃឹមថាថ្នាក់ដឹកនាំមន្រ្តីទាំងអស់នឹងរៀបចំឋាន: កាត់ប្រាក់បៀវត្សឲ្យពួកគាត់ឡើងវិញ ព្រោះពួកគាត់មិនសមជាមន្ត្រីដែលមានបែបនេះឡើយ។ សុំពិចារណាជួយសម្រួលតួនាទីនិងភារកិច្ចរបស់ជាមន្ត្រីដែលខ្វះការយល់ដឹងគ្មានសុជីវធម៍តើគាត់បំរើរាស្រ្តយ៉ាងដូចម្តេច?បាវចនាជាតិសាសនាព្រះមហាក្សត្រ ។ ក្រោយពីប្រតិបត្តិកម្មសម្តេចតេជោហ៊ុនសែននិងសាធារណៈជនមកយ៉ាងព្រោងព្រាតមកលើកំហុសឆ្គងខ្លួនដែលបានពាក់ស្បែកជើងចូលក្នុងព្រះវិហារ។នារសៀលថ្ងៃទី១៧ ខែមិនា នេះលោក ជាធារិទ្ធ បានទទួលស្គាល់នូវកំហុសរបស់ខ្លួនដោយអចេតនាដែលបានប្រព្រឹត្តឡើងកាលពីថ្ងៃទី១៤ ខែមិនា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ។ ដែលបានពាក់ស្បែកជើងចូលទៅក្នុងព្រះវិហារមួយកន្លែងនៅខេត្តកំពង់ចាមតាមការសុំទោសពីលោកជាធារិទ្ធនៅគ្រានោះលោកជាមួយនិងក្រុមការងារដែលដឹកនាំដោយលោកស្រីសុភ័ក្រ អភិបាលរងខេត្តកំពង់ចាមបានចុះពិនិត្យមើលទីតាំងនិងត្រៀមលក្ខណៈការពារសន្តិសុខនិងសណ្តាប់ធ្នាប់សំរាប់ពិធីបុណ្យឆ្លងសមិទ្ធផលនានារបស់វត្តទួលរការ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ លោកនិងថ្នាក់ដឹកនាំបានត្រួតពិនិត្យជុំវិញបរិវេណវត្តបន្ទាប់មកក៏ឡើងទៅត្រួតពិនិត្យនៅក្នុងព្រះវិហារ ស្ថានភាពប្រញាប់ប្រញាល់គួបផ្សំការធ្វើប្រហេសរបស់គាត់មិនបានដោះស្បែកជើងចូលទៅក្នុងព្រះវិហារបានធ្វើប៉ះពាល់ដល់តម្លៃសិលធម៍ទំលាមទម្លាប់ ប្រពៃណីព្រះពុទ្ទសាសនាជាទីគោរពនេះជាការលើកឡើងរបស់លោកជាធារិទ្ធដែលបានសម្តែងការសោកស្តាយយ៉ាងខ្លាំងទទួលស្គាល់កំហុសខុសឆ្គងដែលកើតឡើង។ ស្នងការនេះបានបន្តថាគាត់សូមគោរពសុំខមាទោសដល់ព្រះសង្ឃគ្រប់ព្រះអង្គ សម្តេចតេជោ សម្តេចបវរធិបតីហ៊ុនម៉ាណែត ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់និងសាធារណៈជនទាំងអស់លោកសន្យាថាមិនឲ្យមានកើតឡើងកំហុសបែបនេះជាបន្តទៅទៀតឡើយ។គួរឲ្យដឹងថាទំនាមទម្លាប់ខ្មែរកាន់ព្រះពុទ្ធសាសនាគឺគោរពប្រតិបត្តិយ៉ាងភ្ជាប់ភ្ជួននៅសិលធម៍ជាពិសេសនៅពេលដែលចូលទៅមន្ទីរវត្តអារាម។

រថយន្តលុចស៊ីសស៊េរីទំនើប RX350 ក្រឡាប់ជាច្រើនតង់សំណាងល្អ តៃកុងមិនមានរករបួស…

រាជធានីភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងកាលពីវេលាម៉ោង 1:14នាទី រំលងអាធ្រាតឈានចូលថ្ងៃទី 16 ខែមីនាឆ្នាំ 2024 មានរថយន្ត ស៊េរីទំនើបមួយគ្រឿង ម៉ាក lexus RX 350 មានស្លាកលេខ: ភ្នំពេញ: 2AH-8977 បានបើកបោះពួយយ៉ាងលឿន ពីលិច ទៅកើត បណ្ដាលឱ្យរថយន្តបែកកង់ រ៉េចង្កូត ទៅបុកដើមឈើ ក្រឡាប់ជាច្រើនតង់ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ បើយោងតាមប្រជាពលរដ្ឋនៅក្បែរនោះបានអត់ដឹងថា រថយន្តខាងលើបានបើកក្នុងស្ថានភាព ល្បឿនលឿនយ៉ាងពិតប្រាកដមែន…

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួល បុព្វសិទ្ធិដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជាភាគីហត្ថលេខី តំណាងរាជរដ្ឋាភិបាលកម្ពុជា

នាព្រឹកថ្ងៃទី ១៤ ខែ មីនា ឆ្នាំ ២០២៤, នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួល បុព្វសិទ្ធិដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជាភាគីហត្ថលេខី តំណាងរាជរដ្ឋាភិបាលកម្ពុជា បានចុះហត្ថលេខាជាមួយ ឯកឧត្តម Sanui Kazumasa ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន (JICA)…

ឯកឧត្តម​បណ្ឌិត​ អ៊ាង​ សុផល្លែត​ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ និង​ ឯកឧត្តម​នាយឧត្ដម​សេនីយ៍​ សៅ​ សុខា​ មេបញ្ជាការ​កង​រាជអាវុធហត្ថ​លេី​ផ្ទៃ​ប្រទេស​ រួម​បញ្ជា​ការ​ឯកាភាព​ បានឱ្យអនុវត្ដបង្ក្រាបបទល្មើសធនធានធម្មជាតិនៅមូលដ្ឋានខេត្តពោធិ៍សាត់។

ពោធិ៍សាត់៖ ក្រោយពីដាក់បទបញ្ជាក្ដៅកាលពីថ្ងៃទី១០មីនា២០២៤ភ្លាមៗ កង កងកម្លាំងចម្រុះធ្វេីប្រតិបត្តិការបង្ក្រាបបទល្មើសធនធានធម្មជាតិនៅក្នុងភូមិសាស្ត្រស្រុកវាលវែង និងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ បានឃ្លុំដីចំនួន ១៥០,៩៤ហិកតា និងឃាត់មនុស្សខ្លួន ៤នាក់, កសាងសំណុំរឿង ព្រមទាំងបញ្ជូនជនសង្ស័យ ចំនួន ១ករណី ទៅតុលាការ។ បេីតាមរយៈរបាយការណ៍ បានបញ្ជាក់ថា មន្ត្រីអនុវត្តច្បាប់បានកំណត់អត្តសញ្ញាណជនសង្ស័យ ៣នាក់ ដើម្បីកសាងសំណុំរឿង បន្តនីតិវិធី ១ករណី, បានដកហូត ម៉ាស៊ីនកាត់ស្មៅ ៥គ្រឿង ម៉ាស៊ីនបាញ់ថ្នាំស្មៅ ២គ្រឿង ផ្លែឡាមម៉ាស៊ីនង៉ោង ២ផ្លែ, បានរុះរើខ្ទមបណ្ដោះអាសន្ន៖…

សេចក្តីជូនដំណឹងស្តីពីវិធានការទប់ស្កាត់ លុបបំបាត់ និងបង្ក្រាបការកាប់គាស់ រុករាន ឆ្ការដុត ឬការឈូសឆាយដីព្រៃក្នុងតំបន់ការពារធម្មជាតិធ្វើជាកម្មសិទ្ធិ

ក្រសួងបរិស្ថានពិនិត្យឃើញថា ក្នុងរយៈពេលចុងក្រោយនេះ មានសកម្មភាពកាប់គាស់ រុករាន ឆ្ការដុត ឬការឈូសឆាយដីព្រៃក្នុងតំបន់ការពារធម្មជាតិធ្វើជាកម្មសិទ្ធិ បំពាននឹងបទប្បញ្ញត្តិច្បាប់ជាធរមាន និងកំពុង បានប្រើប្រាស់ដីដែលកំពុងស្ថិតក្នុងដំណើរការនីតិវិធីរបស់ស្ថាប័នតុលាការ។ ក្នុងន័យនេះ ដើម្បីបន្តពង្រឹង ប្រសិទ្ធភាពលើការគ្រប់គ្រងដីរដ្ឋ និងធនធានព្រៃឈើនៅតាមតំបន់ការពារធម្មជាតិ ក្រសួងបរិស្ថានសូមដាក់ ចេញនូវវិធានការដូចខាងក្រោម៖១.សមត្ថកិច្ចពាក់ព័ន្ធគ្រប់គ្រងតំបន់ការពារធម្មជាតិ ត្រូវបន្តអនុវត្តច្បាប់១០០% ដោយគ្មានការលើកលែងជាដាច់ខាត និងបញ្ចប់នូវវប្បធម៌ ធ្វើកិច្ចសន្យាហើយដោះលែងជនប្រព្រឹត្តបទល្មើស។២.សមត្ថកិច្ចពាក់ព័ន្ធត្រូវមោឃភាព និងបញ្ឈប់ជាបន្ទាន់ ការចុះហត្ថលេខាលើលិខិត ឬឯកសារស្នើសុំ កាន់កាប់ ប្រើប្រាស់ដីធ្លី លិខិតទិញលក់ លិខិតផ្ទេរការកាន់កាប់ ឬការបញ្ជាក់លើប្លង់បង្ហាញទីតាំងដី ដែលស្ថិតក្នុងតំបន់ការពារធម្មជាតិ។៣.បុគ្គលដែលបានប្រព្រឹត្តអំពើកាប់គាស់ ឬ រុករាន…

៖ដកហូតមុខតំណែង មេបញ្ជាការរងអាវុធហត្ថ ស្រុកស្វាយជ្រំ ៣រូប ដោយសារទារលុយ ជាថ្នូរនឹងការដោះលែងជនសង្ស័យ ប្រើប្រាស់គ្រឿងញៀន

ភ្នំពេញ ៖ យោងតាមសេចក្ដីសម្រេច កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ បានអោយដឹងថា ៖ នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានចេញសេចក្ដីសម្រេច ស្ដីពី ការដកហូតមុខតំណែង និងបន្ថយឋានន្ដរសក្ដិ មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថស្រុកស្វាយជ្រំ ចំនួន៣រូប មកត្រឹមជានាយទាហាន។ នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានបញ្ជាក់ថា មូលហេតុ ពីបទទាមទារប្រាក់ចំនួន ១១០០ ដុល្លារ ជាថ្នូរនឹងការដោះលែងជនសង្ស័យ…

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាល សហភាពសហព័ន្ធយុវជនកម្ពុជា នៅសាលសន្និសីទសណ្ឋាគារ សុខាភ្នំពេញ នាព្រឹកថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២៤។

ថ្លែងទៅកាន់អង្គពិធី សម្តេចបានលើកឡើងថា សហភាពសហព័ន្ធយុវជនកម្ពុជា គឺជាអង្គការយុវជន បម្រើកិច្ចការមហាជនធំជាងគេនៅកម្ពុជា ដែលបានរួមចំណែកបំពេញបេសកកម្ម និងភារកិច្ចរបស់ខ្លួនលើកិច្ចការសង្គម មនុស្សធម៌ និងដើម្បីបុព្វហេតុជាតិ មាតុភូមិ តាមរយៈការងារស្ម័គ្រចិត្ត ដោយមិនប្រកាន់និន្នាការនយោបាយ វណ្ណៈ សាសនា នោះឡើយ ។ សម្តេចបានបន្តថា សហភាពសហព័ន្ធយុវជនកម្ពុជា ហៅកាត់ថា “ស.ស.យ.ក.” បានរៀបចំកិច្ចប្រជុំគណៈកម្មាធិការកណ្តាលរបស់ខ្លួន ដោយឈរលើលក្ខន្តិកៈនិងបទបញ្ជាផ្ទៃក្នុង ពិសេសធ្វើការបូកសរុបលទ្ធផលការងារសម្រេចបាន និងដាក់ទិសដៅអនុវត្តភារកិច្ចបន្ត ដើម្បីចូលរួមកាន់តែសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយដល់ជាតិ និងប្រជាជនកម្ពុជា ។ សូមជម្រាបជូនថា កិច្ចប្រជុំក៏បានធ្វើការបោះឆ្នោតជ្រើសរើស…

លោក ជិន ប៊ុនធឿន នាយករងរដ្ឋបាលរាជធានីភ្នំពេញ ត្រូវប្រកាសតែងតែងជា អភិបាលខណ្ឌឬស្សីកែវជំនួយលោកឯក ឃុន ដឿន ដែលត្រូវបានតែងតាំងជាអភិបាលរងរាជធានីភ្នំពេញ។

ពិធីប្រកាសតែងតាំងនេះបានធ្វើឡើងនៅរសៀលថ្ងៃទី១២មីនា ២០២៤នេះ នៅសាលាខណ្ឌឬស្សីកែវ ក្រោមអធិបតីភាព លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងមានការចូលរួមពីអភិបាលខណ្ឌទាំង១៤ និងមន្ត្រីកងកម្លាំងចំណុះអោយរដ្ឋបាលរាជធានីភ្នំពេញជាច្រើនរូបទៀត។ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានធ្វើការណែនាំឲ្យអភិបាលនៃគណៈអភិបាលខណ្ឌឬស្សីកែវដែលទើបឡើងថ្មី ត្រូវបំពេញការងារឲ្យបានល្អប្រសើរ ពិសេស ការរក្សាសន្តិសុខសណ្ដាប់ធ្នាប់របៀបរៀបរយជូនប្រជាពលរដ្ឋ។ ទប់ស្កាត់ការជួញដូរគ្រឿងញៀន ការពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ជាមួយនឹងពង្រឹងលើការរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវសំខាន់ៗមួយចំនួននៅក្នុងមូលដ្ឋានខណ្ឌរបស់ខ្លួន។លោកថា ការរៀបចំស្ដាប់ធ្នាប់ត្រូវតែធ្វើឲ្យបានល្អ ពោលគឺប្រជាពលរដ្ឋអាចលក់ដូរបាន ហើយសណ្តាប់ធ្នាប់សាធារណៈត្រូវតែធានាថា មានលក្ខណល្អប្រសើរ មិនមានការកកស្ទះចរាចរណ៍។ បើយើងនៅតែបន្តធ្វើអំពើល្អជាមួយប្រជាពលរដ្ឋ នោះប្រជាពលរដ្ឋនឹងនៅតែគោរពស្រលាញ់យើង បោះឆ្នោតអោយយើងឈ្នះនៅឆ្នាំ២០២៧ខាងមុខទៀត។ បន្ថែមពីនេះលោកឃួង ស្រេង បានបន្តណែនាំឱ្យអភិបាលខណ្ឌថ្មី សហការជាមួយនឹងថ្នាក់ជាតិ…

ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យអំពីវឌ្ឍនភាពនៃការរៀបចំមហាសន្និបាតវិស័យយុត្តិធម៌

ទីស្តីការក្រសួងយុត្តិធម៌៖ នៅរសៀលថ្ងៃអង្គារ ទី១២ ខែមីនា ឆ្នាំ២០២៤ នេះ, ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យអំពីវឌ្ឍនភាពនៃការងាររៀបចំមហាសន្និបាតបូកសរុបលទ្ធផលការងារវិស័យយុត្តិធម៌ទូទាំងប្រទេសឆ្នាំ២០២៣ និងកំណត់ទិសដៅការងារអាទិភាពឆ្នាំ២០២៤។ កិច្ចប្រជុំនេះ មានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំនៃក្រសួងយុត្តិធម៌ និងអ្នកពាក់ព័ន្ធមួយចំនួន ដែលជាថ្នាក់ដឹកនាំនៃគណៈកម្មការដឹកនាំការរៀបចំមហាសន្និបាតវិស័យយុត្តិធម៌។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ក៏បានផ្តល់អនុសាសន៍ដឹកនាំសំខាន់ៗដល់គណៈកម្មការ ដើម្បីធានាដល់ការប្រព្រឹត្តទៅនៃមហាសន្និបាតសម្រាប់វិស័យយុត្តិធម៌ទូទាំងប្រទេសនេះ អាចប្រព្រឹត្តទៅដោយរលូន និងទទួលបានលទ្ធផលតាមការរំពឹងទុក សំដៅលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃប្រព័ន្ធតុលាការរបស់កម្ពុជា។

ឧកញ៉ាជើងឆើត ឡេងចាន់ណា ដែលពូកែ ឆបោកលុយប្រជាពលរដ្ឋរឿងដីធ្លីផ្ទះ និងការវិនិយោគរាប់លានដុល្លារត្រូវបានសមត្ថកិច្ចឃាត់ខ្លួនហើយ!

សៀមរាប៖ នៅរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤នេះឡេង ចាន់ណា ប្រធានក្រុមហ៊ុន «ប្រ៊ីនលាន ស៉ីធីវើល» ដែលឆបោកលុយប្រជាពលរដ្ឋរឿងដីធ្លី-ផ្ទះ និងការវិនិយោគក្នុងទំហំទឹកប្រាក់ រាប់លានដុល្លារនោះ ត្រូវបានកម្លាំងនគរបាលចាប់ខ្លួនហើយ នៅខេត្តសៀមរាប។ ឡេង ចាន់ណា និងបក្ខពួករបស់ខ្លួន ត្រូវបានប្រជាពលរដ្ឋចោទថាបានបោកលុយរាប់លានដុល្លារ ក្នុងរូបភាពទិញដី ផ្ទះ និងការវិនិយោគបានការប្រាក់ខ្ពស់ តែទីបំផុតអ្នកខ្លះបានការស៊ីតែប៉ុន្មានខែ ក៏លែងបានរហូត ប្រជាពលរដ្ឋខ្ទង់ពាន់នាក់ បានចាញ់បោកឧកញ៉ា ឡេង ចាន់ណា ដោយខ្លះខ្ចីលុយពីធនាគារ ដើម្បីមកនិវិយោគជាមួយ ដែលរហូតពេលនេះត្រូវសងធនាគារវិញយ៉ាងលំបាក។ ប្រជាពលរដ្ឋរងគ្រោះបានធ្វើការតវ៉ាជាច្រើនខែមកហើយ…

You missed