
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រគល់អំណោយ និងរៀបចំអាហារសាមគ្គីជូនក្មួយៗ នៅវិទ្យាល័យអប់រំពិសេសសៀមរាប
នៅព្រឹកថ្ងៃអាទិត្យ ទី១ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ស្ថាបនិកក្លិបបាល់ទាត់ វិសាខា បានអញ្ជើញចូលរួមជាមួយគណៈគ្រប់គ្រង និងក្រុមកីឡាករ នៃក្លិបបាល់ទាត់ វិសាខា ជួបសំណេះសំណាលសួរសុខទុក្ខ និងប្រគល់អំណោយ ជាគ្រឿងឧបភោគ-បរិភោគ សម្ភារសិក្សា សម្ភារប្រើប្រាស់ ជូនដល់គណៈគ្រប់គ្រងវិទ្យាល័យអប់រំពិសេសសៀមរាប សម្រាប់ផ្គត់ផ្គង់ក្មួយៗដែលមានពិការភាព កំពុងស្នាក់នៅ និងរៀនសូត្រក្នុងវិទ្យាល័យនេះ។
ក្នុងឱកាសនោះដែរ ក្រុមការងារក្លិបបាល់ទាត់ វិសាខា ក៏បានរៀបចំអាហារសាមគ្គីជូនក្មួយៗ នៃវិទ្យាល័យអប់រំពិសេសសៀមរាប ទទួលទានរួមគ្នា ក្នុងបរិយាកាសសប្បាយរីករាយ និងស្និទ្ធស្នាលក្រៃលែង។ ពិធីនេះប្រព្រឹត្តទៅនៅបរិវេណវិទ្យាល័យអប់រំពិសេសសៀមរាប ស្ថិតក្នុងភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប៕











You must be logged in to post a comment.