គណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍ពិនិត្យនិងពិភាក្សាអភិវឌ្ឍន៍វិស័យទេសចរណ៍ប្រាសាទសំបូរព្រៃគុក
គណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍ពិនិត្យនិងពិភាក្សាអភិវឌ្ឍន៍វិស័យទេសចរណ៍ប្រាសាទសំបូរព្រៃគុក កំពង់ធំ៖ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ថោង ខុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យនិងពិភាក្សាលើសេចក្តីព្រាង “វិធានការគន្លឹះអភិវឌ្ឍន៍ទេសចរណ៍ប្រាសាទសំបូរព្រៃគុក និងតំបន់ជុំវិញ ឆ្នាំ២០២៦-២០៣០” ដើម្បីលើកស្ទួយវិស័យទេសចរណ៍ប្រាសាទសំបូរព្រៃគុក និងតំបន់ជុំវិញ ក្លាយជាកន្លែង «ទៅឈប់ មកឈប់ ដោយបេះដូង» និងគោលដៅទេសចរណ៍ដែលត្រូវតែទៅទស្សនា និងស្នាក់នៅ។ ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី លើកឡើងថា កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងពិនិត្យសេចក្តីព្រាង វិធានការគន្លឹះអភិវឌ្ឍន៍ទេសចរណ៍ប្រាសាទសំបូរព្រៃគុក…
