
អង្គភាពសារព័ត៌មាន flash News បានបើកកិច្ចប្រជុំធ្វើបច្ចុប្បន្នភាព និងលើកទិសដៅការងារឆ្នាំ២០២៦
ភ្នំពេញ ៖ លោក ទុំ រតនា អគ្គនាយ អង្គភាព flash News បានដឹកនាំបើកកិច្ចប្រជុំធ្វើបច្ចុប្បន្នភាព និងលើកទិសដៅការងារឆ្នាំ២០២៦ ក្រោមអធិបតីភាព លោក ផាត់ ចំណាន ប្រធានសមាគមអ្នកសារព័ត៌មានមាគ៌ាសន្តិភាព ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រី ជានិពន្ធនាយក និពន្ធនាយករង អ្នកផលិតកម្មវិធី និងបច្ចេកទេស សមាជិក សមាជិកា នៃអង្គភាព flash News នារសៀលថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦ ស្ថិតនៅភោជនីយដ្ឋានវិមានកែវព្រិល ទល់មុខអាហារដ្ឋានឬស្សីផ្អែម ក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
កិច្ចប្រជុំនេះធ្វើឡើងដើម្បីបូកសរុបលទ្ធផលការងារ ពង្រឹងសមត្ថភាពការងារ ក្រុមនិពន្ធនាយក និពន្ធនាយករង អ្នកផលិតមាតិកាកម្មវិធី ក្រុមបច្ចេកទេស សមាជិក សមាជិកា ឱ្យប្រកបដោយមានប្រសិទ្ធភាពកក្នុងការបំពេញការងារក្នុងកា ផ្ដិតរូបភាពយកព័ត៌មាន នឹងស្វែងរកប្រភពព័ត៌មាន ឬការសរសេរអត្ថបទព័ត៌មាន ដើរ ក្រមសីលធម៌និងវិជ្ជាជីវៈ ជាពិសេសជំរុញឱ្យបន្ដសកម្មភាព ចូលរួមចំណែក នូវធម្មនុញ្ញក្រសួងព័ត៌មាន ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម នេត្រ ភ័ក្រ្តា រដ្ឋមន្ត្រី ក្រសួងព័ត៌មាន នូវយុទ្ធនាការ «ចូលរួមលុបបំបាត់ព័ត៌មានក្លែងក្លាយ» និងព័ត៌មានគ្មានប្រភព ។
លោក ផាត់ ចំណាន ប្រធានសមាគមអ្នកសារព័ត៌មានមាគ៌ាសន្តិភាព បានផ្ដាំផ្ញើនឹងចែករំលែកបទពិសោធន៍ មួយចំនួន ដែលជាចំណុចខ្វះខាតរបស់អ្នកសារព័ត៌មាន ត្រូវយកច្បាប់ជាធំក្នុងកិច្ចការងារធ្វើព័ត៌មាន ចៀសវាង ទទួលព័ត៌មាននិងយកប្រភពព័ត៌មានមិនច្បាស់មកធ្វើការផ្សព្វផ្សាយ ធ្វើឱ្យមានបញ្ហាដល់អ្នកសារព័ត៌មានដែលមិនគោរពច្បាប់ក្រោមរបប ស្តីអំពី ច្បាប់អ្នកសារព័ត៌មាននៅកម្ពុជា ហើយប័ណ្ណសម្កាល់ខ្លួនដែលចេញ កិច្ចប្រជុំធ្វើបច្ចុប្បន្នភាព និងលើកទិសដៅការងារឆ្នាំ២០២៦ នោះផងដែមានផ្តល់ជូននូវ ប័ណ្ណសម្គាល់ខ្លួនឆ្នាំ២០២៦ចេញដោយក្រសួងព័ត៌មានជូនសមាជិករបស់អង្គភាពផងដែ ។
កិច្ចប្រជុំត្រូវបានបញ្ជាប់ដោយរលូន នឹងមានភាពស្និតស្នាល ពោពេញដោយឆន្ទះ និងបានពិសានូវអាហារសាមគ្គីរួមគ្នា ដើម្បីការចូលរួមជាមួយសង្គម និងផ្ដល់ព័ត៌មានរហ័ស គ្រប់ទីកន្លែងគ្មានដែនកំណត់នៅក្នុងអង្គភាព ។
















You must be logged in to post a comment.