Fri. Feb 13th, 2026

ផ្អាកអាជីវកម្មទីតាំងបូមខ្សាច់ខុសច្បាប់មួយកន្លែងស្ថិតនៅក្នុងស្រុកកោះកុង ថាបានបំពានខុសលើច្បាប់អនុញ្ញាត ថែមទាំងបានវៃព្រៃបំផ្លាញធនធានធម្មជាតិ និងបូមខ្សាច់បាក់ច្រាំង បាត់បង់នូវដីបម្រុងរបស់ស្រុកដែលគ្រប់គ្រងដោយរដ្ឋបាលខេត្តកោះកុង…

កោះកុង ÷ កាលពីវេលាម៉ោងប្រមាណជាង៩ ព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រុមការងារចម្រុះថ្នាក់ខេត្តដឹកនាំ ដោយលោក អន សុធារិទ្ធ អភិបាលរងខេត្តកោះកុង បានចុះពិនិត្យទីតាំងបូមខ្សាច់មួយកន្លែង ស្ថិតនៅក្នុងស្រុកកោះកុង ។
ក្រោមការចុះពិនិត្យពីមន្ត្រីជំនាញឃើញថា ម្ចាស់អាជីវកម្ម មិនបានអនុវត្តតាមកិច្ចគាំពារបរិស្ថាន ដែលធ្វើអោយប៉ៈពាល់ដល់បរិស្ថាន និងការរស់នៅរបស់ប្រជាពលរដ្ឋ ក្នុងនោះ មានការវៃព្រៃ បំផ្លាញធនធានធម្មជាតិ និងបានបូមខ្សាច់បាក់ច្រាំង និងបូមខ្សាច់ខុសទីតាំងអាជ្ញាបណ្ណដែលបានអនុញ្ញាត ពិសេសបានធ្វើអោយបាត់បង់នូវដីបម្រុងរបស់ស្រុកដែលគ្រប់គ្រងដោយរដ្ឋបាលខេត្តផងដែរ ។
ដោយគេឃើញមានលិខិតមួយច្បាប់ចេញដោយរដ្ឋបាលខេត្តកោះកុង លេខ៖២២២/lលអក ២៥ ចុះថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ បានអនុញ្ញាច្បាប់ សម្រេច ប្រកា១ អនុញ្ញាតឲ្យលោក យួត ប៊ុនគង់ មានអាស័យដ្ឋានបច្ចុប្បន្ននៅភូមិរលួស ស្រុកស្វាយចេក ខេត្តបន្ទបន្ទាយមានជ័យ ធ្វើអាជីវកម្មបូមខ្សាច់ ដែលមានទីតាំងស្ថិតនៅភូមិត្រពាំងរូង ក្នុងឃុំត្រពាំងរូង ស្រុកកោះកុង ។

ប្រកា២ លោក យួត ប៊ុនគង់ ត្រូវដំណើរការប្រតិបត្តិការធនធានរ៉ែ ក្នុងដែនអាជ្ញាបណ្ណដូចមាននិយាមកាកំណត់ ក្នុងផែនទីអាជ្ញាបណ្ណ និងស្របតាមសេចក្តីសម្រេចលេខ០៧១/សសវ ២៥ ស្តីពីលក្ខខណ្ឌនៃអាជ្ញាបណ្ណ សិប្បកម្មធនធានរ៉ែ (សម្រាប់អាជីវកម្មបូមខ្សាច់)។ ប្រការ ៣៖ អាជ្ញាបណ្ណនេះមានសុពលភាពចាប់ពីថ្ងៃទី២០ខែសីហា ឆ្នាំ២០២៥ ដល់ថ្ងៃទី២០ខែសីហា ឆ្នាំ២០២៦។ ប្រការ ៤៖ នាយករដ្ឋបាល នាយកទីចាត់ការ អង្គភាពពាក់ព័ន្ធ រដ្ឋបាលស្រុកកោះកុង និងមន្ទីររ៉ែ និងថាមពលខេត្ត ហើយនឹងលោក យួត ប៊ុនគង់ ត្រូវអនុវត្តឲ្យមានប្រសិទ្ធភាពតាមភារកិច្ចរៀងៗខ្លួន។ហត្ថលេខានិងត្រា អភិបាល មិថុនា គូថង ។

ក៍ប៉ុន្តែម្ចាស់អាជីវកម្មខាងលើ បានធ្វើកាបូខ្សាច់ហ៊ានបំពាន ខុសទីតាំងច្បាប់ដែលបានអនុញ្ញាត មិនខ្លាចញញើតច្បាប់បែបនេះទៅវិញ ដោយសាពលរដ្ឋរមានកាសង្ស័យថា បែបកន្ទេលធំបន្លំដេកមានមន្ត្រីបរិស្ថានមួយរូប ដែលមានតួនាទីធំក្នុងខេត្តកោះកុង ជាខ្នងបង្អែកយ៉ាងរឹងមាំ ទើបម្ចាស់អាជ្ញាប័ណ្ណគិតថាខ្លួនអាចធ្វើសកម្មភាពបំពានបានដោយមិនខ្លាចជំនាញ និងអាជ្ញាធរមានសមត្ថកិច្ចនោះឡើយ ។

ដោយសារតែមានរឿងបែកធ្លាញសង្ស័យថាមានខ្សែខ្នងខាងលើនេះហើយ ត្រូវបានលោក សុវណ្ណ ប៊ុនធឿន អភិបាលស្រុកកោះកុង លើកឡើងនៅក្នុងអង្គប្រជុំផងថា លោកបានបញ្ជាក់ពីសវតាយ៉ាងច្បាស់ៗហើយ មានអ្នកកាងពីក្រោយរណ្តៅខ្សាច់ខាងលើនេះមានឈ្មោះ វ៉េត សុខនីម ជាអនុប្រធានមន្ទីរបរិស្ថានខេត្តកោះកុង ។
កន្លងមកក្រុមការងារសារព័ត៍មានក៏ធ្លាប់បានទទួលដំណឹងជុំវិញការកាងបទល្មើសនានាពីសំណាក់ លោកអនុប្រធានមន្ទីរខាងលើបែបកន្ទេលធំបន្លំដេក ជាច្រើនករណីផងដែរ រហូតមកទល់និងពេលនេះ ។ ជុំវិញករណីខាងលើនេះមានមន្ត្រីក្នុងស្រុកកោះកុងក៍បានទំលាយបន្ថែមជាបន្តបន្ទាប់ផងដែ។

រាល់កាចុះផ្សាយនូវអត្ថបទខាងលើ អង្គភាពយើងខ្ញុំរងចាំកាបកស្រាយបំភ្លឺពីមន្ត្រីថ្នាក់មូលដ្ឋាន រហូតដល់មន្ត្រីជំនាញគ្រប់លំដាប់ថ្នាក់ រៀងរាល់ម៉ោងធ្វើការតាមរបបស្តីអំពីច្បាប់ អ្នកសារព័ត៌មាននៅ កម្ពុជា ៕

You missed

error: Content is protected !!