Mon. Jun 15th, 2026

Author: admin

សមាគមអតីតកម្មសិក្សាការី JICA កម្ពុជា រៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ ដោយបង្ហាញពីសមិទ្ធផលជាច្រើនរួមចំណែកពង្រីកទំនាក់ទំនងមិត្តភាពកម្ពុជា-ជប៉ុន

សមាគមអតីតកម្មសិក្សាការី JICA កម្ពុជា រៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ ដោយបង្ហាញពីសមិទ្ធផលជាច្រើនរួមចំណែកពង្រីកទំនាក់ទំនងមិត្តភាពកម្ពុជា-ជប៉ុន (ភ្នំពេញ)៖ សមាគមអតីតកម្មសិក្សាការី JICA ប្រចាំកម្ពុជា នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ ដោយបង្ហាញពីសមិទ្ធផលជាច្រើនរួមចំណែកពង្រីកទំនាក់ទំនងមិត្តភាពកម្ពុជា-ជប៉ុន។ ពិធីបើក និងបិទសន្និបាតនេះបានធ្វើឡើងក្រោមវត្តមានលោក Sanui Kazumasa ប្រធានទីភ្នាក់ងារសហប្រតិបតិ្តការអន្តរជាតិជប៉ុន JICA ប្រចាំនៅកម្ពុជា, លោក កឹម គុណវឌ្ឍន៍ អតីតប្រធានសមាគម អតីតកម្មសិក្សាការី JICA កម្ពុជា…

អគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម រៀបចំសិក្ខាសាលាបណ្តុះបណ្តាលស្តីពី «ការត្រួតពិនិត្យការធ្វើពាណិជ្ជកម្មសារធាតុបំផ្លាញស្រទាប់អូហ្សូន និងសារធាតុធ្វើឱ្យត្រជាក់ដោយខុសច្បាប់នៅតាមទីផ្សារ»

(ភ្នំពេញ)៖ នាថ្ងៃពុធ-ព្រហស្បតិ៍ ៩-១០កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៥-២៦ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រសួងបរិស្ថាន សហការជាមួយអគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម រៀបចំសិក្ខាសាលាបណ្តុះបណ្តាលស្តីពី «ការត្រួតពិនិត្យការធ្វើពាណិជ្ជកម្មសារធាតុបំផ្លាញស្រទាប់អូហ្សូន និងសារធាតុធ្វើឱ្យត្រជាក់ដោយខុសច្បាប់នៅតាមទីផ្សារ» ក្រោមអធិបតីភាព ឯកឧត្តម សាបូ អូហ្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថាន និង ឯកឧត្តម គឹម មាសសុខសីហា អគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម…

ស្នងការនគរបាលខេត្តព្រះសីហនុ ចេញសេចក្តីបំភ្លឺជូនសាធារណៈជន ពាក់ព័ន្ធករណីជនជាតិបរទេសបើកបរក្នុងស្ថានភាពមានសារធាតុញៀន បើកបុកសមត្ថកិច្ចចរាចរណ៍

ស្នងការនគរបាលខេត្តព្រះសីហនុ ចេញសេចក្តីបំភ្លឺជូនសាធារណៈជន ពាក់ព័ន្ធករណីជនជាតិបរទេសបើកបរក្នុងស្ថានភាពមានសារធាតុញៀន បើកបុកសមត្ថកិច្ចចរាចរណ៍ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សូមជម្រាបជូនសាធារណៈជនឲ្យបានជ្រាបថា នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង ១៤និង៤៥នាទី លើផ្លូវជាតិលេខ៤ ត្រង់ចំណុចមុខ P1 ឃ្លាំងលើ ភូមិ២ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង បង្កដោយរថយន្តម៉ាក BMW ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BY-4505 បើកបរដោយជនជាតិចិនម្នាក់ អាយុ ២៥ឆ្នាំ ស្នាក់នៅរាជធានីភ្នំពេញ។ អ្នកបើកបរបានបើកក្នុងល្បឿនលឿន…

យោងតាម÷លេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.)ឃាត់ខ្លួនជនសង្ស័យ ២១នាក់ក្នុងប្រតិបត្តិការឆ្មក់បង្ក្រាបសំបុក Online Scam ក្នុងសង្កាត់អូរបែកក្អម

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចចម្រុះបានឃាត់ខ្លួនជនសង្ស័យចំនួន២១នាក់ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្នុងប្រតិបត្តិការបង្រ្កាបការប្រព្រឹត្តសកម្មភាពល្មើសនេះនៅទីតាំងអគារស្តាស៊ីធី អគារទី២ ជាន់ទី៩ បន្ទប់លេខ៩១២ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦។ មនុស្សប្រុសស្រីទាំង២១នាក់ ដែលត្រូវបានឃាត់ខ្លួននេះ មានជនជាតិចិនចំនួន១៦នាក់ ឥណ្ឌា ១នាក់ ប៉ាគីស្ថាន ២នាក់ ក្នុងនោះស្ត្រី ១នាក់ និង នេប៉ាល់ចំនួន២នាក់។ ក្នុងនោះដែរ សមត្ថកិច្ចក៏បានដកហូតវត្ថុតាងរួមមានកុំព្យូទ័រ All in One កុំព្យូទ័រយួរដៃ និងទូរសព្ទដៃមួយចំនួនផងដែរ។…

នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញដឹកនាំកិច្ចប្រជុំជួរបញ្ជាការឆ្លងការងារជំនាញកសាងកម្លាំង!

នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញដឹកនាំកិច្ចប្រជុំជួរបញ្ជាការឆ្លងការងារជំនាញកសាងកម្លាំង! ភ្នំពេញ៖ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាព្រឹកថ្ងៃអង្គារ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញដឹកនាំកិច្ចប្រជុំជួរបញ្ជាការឆ្លងការងារជំនាញកសាងកម្លាំង ដោយមានការចូលរួមពីលោកមេបញ្ជាការរង នាយរងខុទ្ទកាល័យ និងនាយការិយាល័យដែលមានការពាក់ព័ន្ធ។

ប្រជាពលរដ្ឋសារទរនៅពេលស្នងការនគរបាលខេត្តកំពង់ធំ បញ្ជាឲ្យបញ្ឈប់ការដាក់គោលដៅចរាចរណ៍នៅលើផ្លូវលំ, ថ្នាក់ដឹកនាំគ្មានគោលការណ៍ឲ្យដាក់គោលដៅលើផ្លូវលំឡើយ

ប្រជាពលរដ្ឋសារទរនៅពេលស្នងការនគរបាលខេត្តកំពង់ធំ បញ្ជាឲ្យបញ្ឈប់ការដាក់គោលដៅចរាចរណ៍នៅលើផ្លូវលំ, ថ្នាក់ដឹកនាំគ្មានគោលការណ៍ឲ្យដាក់គោលដៅលើផ្លូវលំឡើយ (កំពង់ធំ)៖ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត កំពង់ធំ បានបញ្ជាឲ្យ មន្ដ្រីនគរបាលចរាចរណ៍ បញ្ឈប់សកម្មភាពដាក់គោលដៅនៅ លើ ផ្លូវ លំ (ផ្លូវដី) បើទោះបីគោលដៅនោះគ្រាន់តែអប់រំណែនាំពលរដ្ឋ មិនផាកពិន័យ ក៏ដោយ។ ម្យ៉ាងក៏គ្មានគោលការណ៍ណែនាំពីថ្នាក់ ដឹកនាំ ដើម្បី ឲ្យដាក់គោលដៅលើ ផ្លូវលំនោះដែរ។ការចេញបញ្ជារបស់ស្នងការនគរបាលខេត្តកំពង់ធំ ធ្វើឡើងបន្ទាប់ពីមហាជននៅលើបណ្ដាញសង្គមចែកចាយរូបភាពនគរបាលចរាចរណ៍នៅស្រុកសន្ទុក ចុះរឹតបន្តឹងច្បាប់ចរាចរណ៍ ស្ថិត នៅចំណុចភូមិវាំង ខាងជើង ឃុំតាំងក្រសាំង…

សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់បងប្អូនខ្មែរ ឥស្លាមស្វែងយល់ឱ្យបានច្បាស់ ពិធីបុកល័ក្ដ ក្នុងពិធីអាពាហ៍ពិពាហ៍ខ្មែរ និងថា កម្ពុជា គ្មានជម្លោះជាតិសាសន៍ និងសាសនានោះទេ

សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់បងប្អូនខ្មែរ ឥស្លាមស្វែងយល់ឱ្យបានច្បាស់ ពិធីបុកល័ក្ដ ក្នុងពិធីអាពាហ៍ពិពាហ៍ខ្មែរ និងថា កម្ពុជា គ្មានជម្លោះជាតិសាសន៍ និងសាសនានោះទេ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា តាមរយៈបណ្តាញសង្គមតេឡេក្រាម បានឱ្យដឹងនៅយប់រំលងអធ្រាតថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ ឈានចូលថ្ងៃទីថ្ងៃ២៤ ខែកុម្ភៈ ឆ្នាំ២០២៦ យ៉ាងដូច្នេះថា៖ ម៉ោង២ទៀបភ្លឺថ្ងៃ២៤កុម្ភៈ២០២៦នេះ នៅពេលខ្ញុំបន្តចូលរួមក្នុងកម្មវិធីចម្រៀងគ្រួសារខ្មែរ ខ្ញុំបានឃើញការបំភ្លឺរបស់អ្នកនាង ខាត់ សុឃីម និងសេចក្តីអំពាវនាវរបស់ក្រសួងវប្បធម៍វិចិត្រសិល្បៈទាក់ទងដល់វិធីបុកល័ក្ដក្នុងពិធីអាពាហ៍ពិពាហ៍ខ្មែរ ដែលទាក់ទងដល់បងប្អូនខ្មែរឥស្លាម។…

សុខាភិបាលកម្ពុជា និងសាធារណរដ្ឋសហព័ន្ធប្រេស៊ីល ពិភាក្សាកិច្ចសហប្រតិបត្តិការទ្វេភាគីលើសុខភាពសាធារណៈនៅកម្ពុជា

សុខាភិបាលកម្ពុជា និងសាធារណរដ្ឋសហព័ន្ធប្រេស៊ីល ពិភាក្សាកិច្ចសហប្រតិបត្តិការទ្វេភាគីលើសុខភាពសាធារណៈនៅកម្ពុជា ភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ៧កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកជំទាវ Vivian Loss Sanmartin ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសហព័ន្ធប្រេស៊ីល ប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងសម្តែងការគួរសម និងពិភាក្សាការងារពាក់ព័ន្ធកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសុខាភិបាល និងសុខភាពសាធារណៈ…

កម្ពុជាប្រារព្ធទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សក្រោមប្រធានបទរួមគ្នាដើម្បីកម្ពុជា គ្មានអំពើជួញដូរមនុស្សនិងអំពើឆបោកតាមអនឡាញ

កម្ពុជាប្រារព្ធទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សក្រោមប្រធានបទរួមគ្នាដើម្បីកម្ពុជា គ្មានអំពើជួញដូរមនុស្សនិងអំពើឆបោកតាមអនឡាញ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នឹងប្រារព្ធទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក្រោមប្រធានបទ «រួមគ្នាដើម្បីកម្ពុជា គ្មានអំពើជួញដូរមនុស្ស និង អំពើឆបោកតាមអនឡាញ» ដើម្បីផ្សព្វផ្សាយ អំពាវនាវដល់គ្រប់ស្ថាប័នពាក់ព័ន្ធជាតិ និងអន្តរជាតិ ចូលរួមទាំងអស់គ្នាដើម្បីបង្ការ ទប់ស្កាត់ និងការពារប្រជាពលរដ្ឋកម្ពុជា និងជនបរទេសគ្រប់រូប ដែលបាននិងកំពុងស្ថិតនៅកម្ពុជា ឱ្យរស់នៅប្រកបដោយ សុវត្ថិភាព ភាពរីករាយ កក់ក្តៅ និងគ្មានការបារម្ភ ពីអំពើជួញដូរមនុស្ស និងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឌីជីថល (Digital Era។

គណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍ពិនិត្យនិងពិភាក្សាអភិវឌ្ឍន៍វិស័យទេសចរណ៍ប្រាសាទសំបូរព្រៃគុក

គណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍ពិនិត្យនិងពិភាក្សាអភិវឌ្ឍន៍វិស័យទេសចរណ៍ប្រាសាទសំបូរព្រៃគុក កំពង់ធំ៖ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ថោង ខុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យនិងពិភាក្សាលើសេចក្តីព្រាង “វិធានការគន្លឹះអភិវឌ្ឍន៍ទេសចរណ៍ប្រាសាទសំបូរព្រៃគុក និងតំបន់ជុំវិញ ឆ្នាំ២០២៦-២០៣០” ដើម្បីលើកស្ទួយវិស័យទេសចរណ៍ប្រាសាទសំបូរព្រៃគុក និងតំបន់ជុំវិញ ក្លាយជាកន្លែង «ទៅឈប់ មកឈប់ ដោយបេះដូង» និងគោលដៅទេសចរណ៍ដែលត្រូវតែទៅទស្សនា និងស្នាក់នៅ។ ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី លើកឡើងថា កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងពិនិត្យសេចក្តីព្រាង វិធានការគន្លឹះអភិវឌ្ឍន៍ទេសចរណ៍ប្រាសាទសំបូរព្រៃគុក…

You missed

error: Content is protected !!