Fri. Feb 13th, 2026

លោក គាត រង្សី ប្រធានមន្ទីរបរិស្ថានរាជធានីភ្នំពេញបានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផល ការងារសម្រេចបានប្រចាំឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តការងារបន្តឆ្នាំ២០២៦

នៅព្រឹកថ្ងៃព្រហស្បតិ៍ ១០រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភះ ឆ្នាំ២០២៦ វេលាម៉ោង ៨៖៣០នាទីព្រឹក មន្ទីរបរិស្ថានរាជធានីភ្នំពេញ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តការងារបន្ត ដើម្បីឆ្លើយតបការអនុវត្តផែនការការងារសម្រាប់ទិសដៅឆ្នាំ២០២៦  ក្រោមការអធិបតីភាព លោក គាត រង្សី ប្រធានមន្ទីរបរិស្ថានរាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីលោកអនុប្រធានមន្ទីរទាំង៣ លោក-លោកស្រី ប្រធានការិយាល័យ/អនុប្រធានការិយាល័យជំនាញទាំង៧ លោក-លោកស្រីមន្រ្តីរាជការ មន្ត្រីជាប់កិច្ចសន្យា ក្រោមឳវាទនៃមន្ទីរបរិស្ថានរាជធានីភ្នំពេញ សរុបចំនួន ៤៤នាក់។
ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារនេះគ្រប់ការិយាល័យជំនាញទាំង៧ បានធ្វើបទបង្ហាញតាមការិយាល័យនីមួយៗស្តីលទ្ធផលការងារសម្រេចបាន,បញ្ហាប្រឈម,ដំណោះស្រាយ
និងសំណូមពរ របស់ការិយាល័យនីមួយៗក្នុងគោលបំណងឆ្លុះបញ្ចាំងពីសកម្មភាពក៏ដូចជាការផ្តល់ជាធាតុចូលនៃវឌ្ឍនភាពរបាយការណ៍លទ្ធផលការងារសម្រេចបានប្រចាំឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តការងារបន្តឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់៕

You missed

error: Content is protected !!