Mon. Jun 15th, 2026

Author: admin

កម្ពុជា គ្រោងនឹងរៀបចំព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៩ ខែមេសាខាងមុខនេះ

កម្ពុជា គ្រោងនឹងរៀបចំព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៩ ខែមេសាខាងមុខនេះ កម្ពុជា គ្រោងនឹងរៀបចំព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» ដែលនឹងប្រព្រឹត្តិទៅនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ខាងមុខនេះ។នេះបើតាមការឱ្យដឹងពីសំណាក់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធាន ស.ស.យ.ក. ក្នុងឱកាសអញ្ជើញជាអធិបតីជំនួបពិភាក្សាគម្រោងរៀបចំព្រឹត្តិការណ៍ «នគរសង្រ្កាន្ត» ជាមួយថ្នាក់ដឹកនាំក្រសួងព័ត៌មាន និងស្ថាប័នផ្សព្វផ្សាយឯកជនមួយចំនួន នាព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៦។ឯកឧត្តម សុខ សប្បាយណា…

ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រកាសសមាសភាពលេខាធិការដ្ឋាន អ.ន.ក និងប្រកាសប្រគល់ត្រាសិទ្ធិជូនសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង ៨១ ឃុំ សង្កាត់ នៅខេត្តកំពង់ធំ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រកាសសមាសភាពលេខាធិការដ្ឋាន អ.ន.ក និងប្រកាសប្រគល់ត្រាសិទ្ធិជូនសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង ៨១ ឃុំ សង្កាត់ នៅខេត្តកំពង់ធំ ។ ខេត្តកំពង់ធំ៖ នៅរសៀលថ្ងៃទី ០២ ខែមីនា ឆ្នាំ ២០២៦ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានប្រចាំការ និងជាប្រធានលេខាធិការដ្ឋានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសសមាសភាពក្រុមលេខាធិកាដ្ឋាន អ.ន.ក…

រដ្ឋបាលស្រុកប្រាសាទសំបូរ បើកកិច្ចប្រជុំត្រួតពិនិត្យផែនការរៀបចំសង្ក្រាន្តឆ្នាំថ្មី និងដាក់ទិសដៅអនុវត្ត

រដ្ឋបាលស្រុកប្រាសាទសំបូរ បើកកិច្ចប្រជុំត្រួតពិនិត្យផែនការរៀបចំសង្ក្រាន្តឆ្នាំថ្មី និងដាក់ទិសដៅអនុវត្ត (កំពង់ធំ)÷ នៅរសៀលថ្ងៃទី០២ ខែមីនា ឆ្នាំ ២០២៦ នេះ រដ្ឋបាលស្រុកប្រាសាទសំបូរ បានរៀបចំកិច្ចប្រជុំយ៉ាងសំខាន់មួយ ដើម្បីត្រួតពិនិត្យវឌ្ឍនភាពនៃផែនការសកម្មភាព និងដាក់ចេញនូវទិសដៅអនុវត្តសម្រាប់ត្រៀមរៀបចំ “សង្ក្រាន្តឆ្នាំថ្មី” ខាងមុខ។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក ឃីម សុខឃាង អភិបាលនៃគណៈអភិបាលស្រុកប្រាសាទសំបូរ ដោយមានការអញ្ជើញចូលរួមពីសំណាក់កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ មន្ត្រីរាជការជុំវិញស្រុក និងភាគីពាក់ព័ន្ធជាច្រើនរូបទៀត។ លោក ឃីម សុខឃាង អភិបាលស្រុកបានផ្ដោតការយកចិត្តទុកដាក់ខ្ពស់លើការងារចម្បងៗចំនួន៤ ដើម្បីធានាឱ្យបាននូវភាពជោគជ័យ និងភាពសប្បាយរីករាយជូនប្រជាពលរដ្ឋ៖ ១-សន្តិសុខ…

មន្ទីរកិច្ចការនារីខេត្តកំពង់ធំបានសហការជាមួយគម្រោងQSAរៀបចំពិធីបើកវគ្គអប់រំផ្សព្វផ្សាយស្តីពីការទប់ស្កាត់គ្រឿងញៀននិងការជួញដូរមនុស្សនៅឃុំ់ក្រយាស្រុកសន្ទុក ខេត្តកំពង់ធំ

មន្ទីរកិច្ចការនារីខេត្តកំពង់ធំបានសហការជាមួយគម្រោងQSAរៀបចំពិធីបើកវគ្គអប់រំផ្សព្វផ្សាយស្តីពីការទប់ស្កាត់គ្រឿងញៀននិងការជួញដូរមនុស្សនៅឃុំ់ក្រយាស្រុកសន្ទុក ខេត្តកំពង់ធំ (កំពង់ធំ)÷ នៅថ្ងៃទី២ខែមិនា ឆ្នាំ២០២៦មន្ទីរកិច្ចការនារីខេត្តកំពង់ធំ បានសហការជាមួយគម្រោង QSA បេីកវគ្គអប់រំផ្សព្វផ្សាយស្ដីពីការទប់ស្កាត់គ្រឿងញៀនក្រោមអធិបតីភាព លោកស្រី ស៊ិន ស៊ីផាន ប្រធានមន្ទីរកិច្ចការនារី អញ្ជើញចូលរួមក្នុងឱកាសនោះផងដែររួមមានៈ លោកស្រីប្រធាន,មន្រ្តីមន្ទីរកិច្ចការនារីខេត្ត ,អភិបាលរងនៃគណៈអភិបាលស្រុក, ប្រធានការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គមស្រុក ក្រុមប្រឹក្សាឃុំ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាពលរដ្ឋ ក្នុងឃុំ បានអញ្ជើញចូលរួមវគ្គអប់រំផ្សព្វផ្សាយស្ដីពីការទប់ស្កាត់គ្រឿងញៀននិងជួញដូរមនុស្សនៅ ឃុំព្នៅស្រុកសន្ទុកខេត្តកំពង់ធំ ដែលមានអ្នកចូលរួមសរុប ១០០នាក់ ស្រី៦៨នាក់ ។លោកស្រីប្រធានមន្ទីរកិច្ចការនារីខេត្ត បានមានមតិសំណេះសំណាលនិងថ្លែងអំណរគុណដល់អ្នកចូលរួមទាំងអស់និងបន្តសំណេះសំណាលប្រកបដោយខ្លឹមសារសំខាន់ៗ…

ពលរដ្ឋបានរងគ្រោះទទូចស្នើសុំកិច្ចអន្តរាគម៏ពីថ្នាក់ដឹកនាំ ព្រោះតែទិញរថយន្តបង់ពន្ធនៅអគ្គនាយកដ្ឋានគយ និងរដ្ឋាករ កម្ពុជា ត្រឹមត្រូវតាមច្បាប់ ប៉ុន្តែ មកឡើងឆៀក ធ្វើស្លាកលេខសម្គាល់យានយន្តមិនបាន ចំនួនរថយន្តប្រមាណជាង២០០គ្រឿង

ពលរដ្ឋបានរងគ្រោះទទូចស្នើសុំកិច្ចអន្តរាគម៏ពីថ្នាក់ដឹកនាំ ព្រោះតែទិញរថយន្តបង់ពន្ធនៅអគ្គនាយកដ្ឋានគយ និងរដ្ឋាករ កម្ពុជា ត្រឹមត្រូវតាមច្បាប់ ប៉ុន្តែ មកឡើងឆៀក ធ្វើស្លាកលេខសម្គាល់យានយន្តមិនបាន ចំនួនរថយន្តប្រមាណជាង២០០គ្រឿង កាលពីពេលថ្មីៗនេះបើយោងតាមប្រភពព័ត៌មានដែលបានផ្តល់មកអង្គភាពសារព័ត៌មានយើងបានឲ្យដឹងថា៖ មានពលរដ្ឋប្រមាណ ៧៣គ្រួសារ ដែលរងនូវភាពអយុត្តិធម៌ បានផ្ដិត មេដៃធ្វើការតវ៉ា ស្នើរសុំ ឯកឧត្តមរដ្ឋមន្ត្រីក្រសួង សាធារណការ និង ដឹកជញ្ជូន ជួយអន្តរាគមន៍នូវរថយន្តរបស់ពួកគាត់ស្នើរសុំធ្វើការ ឡើងឆៀក និងធ្វើស្លាកលេខសម្គាល់យានយន្ត ដើម្បីអោយស្រមតាមគោលការច្បាប់ចរាចរណ៍ផ្លូវគោកនៅ កម្ពុជា ។ កន្លងមកម្ចាស់រថយន្តទាំងអស់នោះ ធ្លាប់បានយករថយន្តទៅស្នើរសុំធ្វើការឡើង ឆៀក និងធ្វើស្លាកលេខសម្គាល់យានយន្តផងដែ…

ក្រសួងការងារ បន្តផ្តល់ឱកាសការងារជិត ៣ពាន់កន្លែង ជូន ដល់ ដៃ ប្រជាជន ក្នុង មូល ដ្ឋាន ស្រុក កំរៀង ខេត្តបាត់ដំបង

ក្រសួងការងារ បន្តផ្តល់ឱកាសការងារជិត ៣ពាន់កន្លែង ជូន ដល់ ដៃ ប្រជាជន ក្នុង មូល ដ្ឋាន ស្រុក កំរៀង ខេត្តបាត់ដំបង បាត់ដំបង៖ ក្នុងស្មារតីយកចិត្តទុកដាក់ខ្ពស់លើជីវភាពរស់នៅរបស់ប្រជាជន ក្រសួងការងារ និង បណ្តុះ បណ្តាលវិជ្ជាជីវៈ បាននាំយកឱកាស ការងារ យ៉ាង ច្រើន សន្ធឹក សន្ធាប់ ទៅ ដល់ កៀក មូលដ្ឋាន ក្នុង…

សម្ដេចតេជោ ហ៊ុន សែន បានជួបពិភាក្សាការងារតាមទូរស័ព្ទជាមួយ ឯកឧត្តម Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយក្រែន

សម្ដេចតេជោ ហ៊ុន សែន បានជួបពិភាក្សាការងារតាមទូរស័ព្ទជាមួយ ឯកឧត្តម Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយក្រែន នារសៀលថ្ងៃសុក្រ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ នៅភូមិគ្រឹះក្រុងតាខ្មៅ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារតាមទូរស័ព្ទជាមួយ ឯកឧត្តម Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយក្រែន។ នៅក្នុងជំនួបនេះ ថ្នាក់ដឹកនាំទាំងពីរបានជម្រាបជូនគ្នាទៅវិញទៅមកអំពីសភាពការណ៍នៃប្រទេសរៀងៗខ្លួន និងពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគីនៅវិស័យនានាដែលជាផលប្រយោជន៍រួម ជាពិសេស ការប្រារព្ធខួបលើកទី៣៥ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងអ៊ុយក្រែន (១៩៩២-២០២៧) នៅឆ្នាំក្រោយ។

លោកបណ្ឌិត ហ៊ាង គឹមស្រឿន បានប្រកាសស្វែងរកក្មួយស្រី! ចំពោះការខាតបង់ក្នុងអំពើល្មើសច្បាប់ បោកបំផ្លាញពងទានៅទីសាធារណ:យ៉ាងអសីលធម៌នេះ ពូមានថវិកាជូនក្មួយមួយចំនួនជូនក្មួយ ហើយបើក្មួយចង់មានចំណាត់ការច្បាប់ទៅលើជនបង្ក ពូជួយចាត់ចែងដាក់មេធាវី ដើម្បីការពារក្តីឲ្យក្មួយដោយមិនយកកម្រៃសេវាឡើយ

លោកបណ្ឌិត ហ៊ាង គឹមស្រឿន បានប្រកាសស្វែងរកក្មួយស្រី! ចំពោះការខាតបង់ក្នុងអំពើល្មើសច្បាប់ បោកបំផ្លាញពងទានៅទីសាធារណ:យ៉ាងអសីលធម៌នេះ ពូមានថវិកាជូនក្មួយមួយចំនួនជូនក្មួយ ពូបានមើលឃើញពីទង្វើម្ចាស់ឡានធ្វើមកលើរូបកម្មួយ គឺជាអំពើដែលច្បាប់មិនត្រូវលើកលែងឲ្យជនបង្កឡើយ។ បើក្មួយចង់មានចំណាត់ការច្បាប់ទៅលើជនបង្ក ពូជួយចាត់ចែងដាក់មេធាវី ដើម្បីការពារក្តីឲ្យក្មួយដោយមិនយកកម្រៃសេវាឡើយ ក្មួយទទួលបានព័ត៌មានក្មួយអាចទាក់ទងមកពូបាន។ ពូសូមជូនពរក្មួយ! ជួបតែមនុស្សល្អ និងជៀសផុតឲ្យឆ្ងាយពីមនុស្សអាក្រក់នៅក្នុងជីវិតក្មួយ ក្មួយត្រូវស្ពាយការឈឺចាប់នេះនៅជាមួយក្មួយ ហើយក្មួយត្រូវប្រឹងរស់ដោយស្មារតីរឹងមាំ សូមក្មួយកុំទន់ជ្រាយនៅក្នុងអំពើប្រមាថ៕

កម្ពុជា-វៀតណាម ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការវិស័យសន្ដិសុខតាមព្រំដែន ដើម្បីរួមចំណែកជំរុញទំហំពាណិជ្ជកម្មទ្វេភាគី

កម្ពុជា-វៀតណាម ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការវិស័យសន្ដិសុខតាមព្រំដែន ដើម្បីរួមចំណែកជំរុញទំហំពាណិជ្ជកម្មទ្វេភាគី កម្ពុជា និងវៀតណាម ប្តេជ្ញានឹងខិតខំសហការគ្នាដើម្បីពង្រឹងកំណើនសេដ្ឋកិច្ច និងការដោះដូរពាណិជ្ចកម្មតាមព្រំដែនបន្ថែមទៀត ដើម្បីរួមចំណែកជំរុញទំហំពាណិជ្ជកម្មទ្វេភាគី និងលើកស្ទួយជីវភាពរស់នៅរបស់ប្រជាជននៃប្រទេសទាំងពីរ។ ការប្តេជ្ញានេះ ក្នុងជំនួបពិភាក្សាការងាររវាងឯកឧត្ដមសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី និងឯកឧត្តម Nguyen Minh Vu អនុរដ្ឋមន្ត្រីប្រចាំការ នៃក្រសួងការបរទេសវៀតណាម កាលពីរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦នេះ នៅទីស្ដីការគណៈរដ្ឋមន្ដ្រី។ក្នុងជំនួបពិភាក្សា ឯកឧត្តម សន្ដិបណ្ឌិត នេត សាវឿន បានធ្វើការវាយតម្លៃខ្ពស់ចំពោះវត្តមានរបស់អនុរដ្ឋមន្ត្រី ដែលបានមកកម្ពុជានាពេលនេះ…

ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានបង្ហោះសារនៅលើបណ្ដាញសង្គមផេកផ្លូវការរបស់ឯកឧត្តមបានឲ្យដឹងថា÷

ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានបង្ហោះសារនៅលើបណ្ដាញសង្គមផេកផ្លូវការរបស់ឯកឧត្តមបានឲ្យដឹងថា÷ ហេតុការណ៍នេះ ​អាចកើតឡើងដោយអចេតនា ចេញពីឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍។ ពិតណាស់ ភាគីបងស្រី និងប្អូនស្រីទាំងពីរ សុទ្ធតែមានការគិតគូរ និងហេតុផលរៀងខ្លួន ដែលនាំឱ្យឈានដល់ករណីនេះ។ ប្រតិកម្ម និងទង្វើមួយចំនួនដែលបានបង្ហាញឡើង ទោះជាអចេតនាក្តី គឺជាចំណុចដែលសង្គមធ្វើការវាយតម្លៃ និងពិបាកក្នុងការទទួលយក។ ទោះយ៉ាងណា ខ្ញុំសង្ឃឹមថារឿងនេះនឹងវិលត្រឡប់ទៅស្ថានភាពធម្មតាវិញដោយមិនមានការវាយប្រហារបន្តទៅលើភាគីម្ខាងណាបន្តក្នុងសាច់រឿងនេះ ព្រោះខ្ញុំគិតថាដើមហេតុចេញពីរឿង អចេតនាដោយចៃដន្យ។ ករណីនេះក៏ជាការរំលឹកឱ្យយើងបានយល់ និងប្រកាន់ខ្ជាប់តាមលទ្ធភាពដែលអាចធ្វើទៅបាននូវការអត់ឱន អធ្យាស្រ័យ និងការយោគយល់គ្នាទៅវិញទៅមក នៅក្នុងសង្គមជាតិមួយ ពិតជាមានសារសំខាន់ ទោះបីជាស្ថិតក្នុងកាលៈទេសៈណា…

You missed

error: Content is protected !!