Sat. Feb 28th, 2026

ក្រសួងការងារ បន្តផ្តល់ឱកាសការងារជិត ៣ពាន់កន្លែង ជូន ដល់ ដៃ ប្រជាជន ក្នុង មូល ដ្ឋាន ស្រុក កំរៀង ខេត្តបាត់ដំបង

បាត់ដំបង៖ ក្នុងស្មារតីយកចិត្តទុកដាក់ខ្ពស់លើជីវភាពរស់នៅរបស់ប្រជាជន ក្រសួងការងារ និង បណ្តុះ បណ្តាលវិជ្ជាជីវៈ បាននាំយកឱកាស ការងារ យ៉ាង ច្រើន សន្ធឹក សន្ធាប់ ទៅ ដល់ កៀក មូលដ្ឋាន ក្នុង ស្រុក កំរៀង ខេត្តបាត់ដំបង តាមរយៈការរៀបចំវេទិកាការងារ សន្តិសុខសង្គម និងការ បណ្តុះ បណ្តាល វិជ្ជាជីវៈ នៅព្រឹកថ្ងៃសៅរ៍ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ ក្នុងបរិវេណវិទ្យាល័យកំរៀង។

វេទិកានេះបានក្លាយជាស្ពានចម្លងដ៏សំខាន់សម្រាប់បងប្អូនប្រជាពលរដ្ឋ ជា ពិសេស អតីត ពលករ ត្រឡប់ មក ពី ក្រៅប្រទេស និងអ្នកស្វែងរកការងារធ្វើ ក្នុងការទទួលបាន ឱកាស ការ ងារ ក្នុង ស្រុក ជិត ៣០០០ កន្លែងភ្លាមៗ។
វេទិកា ការងារដែលរៀបចំឡើងជាទៀងទាត់រៀងរាល់ចុងសប្តាហ៍ក្រោមប្រធានបទ «ខ្មែរ ជួយ រក ការ ងារ ឱ្យ ខ្មែរ ខ្មែរផ្តល់ការងារឱ្យខ្មែរ» គឺជាយន្តការប្រកបដោយប្រសិទ្ធភាពខ្ពស់របស់ក្រសួង ដើម្បី ឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាជន ខណៈដែល បច្ចុប្បន្ន មាន ឱកាស ការងារ ក្នុង ស្រុក សរុបដល់ទៅ ៨៣ ៧៤៣ កន្លែង កំពុងរង់ចាំផ្តល់ជូននៅទូទាំងប្រទេស។

ក្នុងឱកាសនោះ ឯកឧត្តម យឹម ស៊ីណន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រី ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានគូសបញ្ជាក់ថា ការសម្រេច ចិត្ត ចាប់ យក ឱកាស ការ ងារក្នុងស្រុក គឺជាជម្រើសដ៏វៃឆ្លាតបំផុតក្នុងការកសាងជីវភាពគ្រួសារឱ្យកាន់តែប្រសើរ ព្រោះ វាជួយឱ្យបងប្អូនចៀសផុតពីការរើសអើង និងហានិភ័យផ្សេងៗ ហើយអ្វី ដែល រឹត តែមា ន តម្លៃ នោះ គឺការបានរស់នៅជួបជុំក្រុមគ្រួសារយ៉ាងកក់ក្តៅ។ ជាមួយគ្នានេះ បងប្អូន ដែល ក្លាយ ជា បុគ្គលិក កម្មករនឹងទទួលបានអត្ថប្រយោជន៍លើសលប់ពីបណ្ណ ប.ស.ស. ដូចជាការ ពិនិត្យ ព្យាបាល ជំងឺដោយឥតគិតថ្លៃ និងការទទួលបាន ប្រាក់ សោធន និវត្តន៍ សម្រាប់ ធានា ប្រាក់ ចំណូល នៅ ពេល ចាស់ជរាដូចមន្ត្រីរាជការផងដែរ។

ទន្ទឹមនឹងការផ្តល់ការងារ ក្រសួងក៏បានជំរុញ ឱ្យ យុវជន ចាប់ យក ឱកាស មាស ក្នុង ការចុះ ឈ្មោះ ចូល រៀន វគ្គ បណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ចំនួន ១.៥ លាននាក់ ដែលជា កម្ម វិធី អាទិភាព ខ្ពស់បំផុតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងគោលដៅពង្រឹងសមត្ថភាពយុវជនឱ្យកាន់តែខ្លាំងក្លាដើម្បីសេដ្ឋកិច្ចគ្រួសារ និងជាតិមាតុភូមិ។

គួរបញ្ជាក់ផងដែរថា ក្នុងវេទិកាការងារនៅខេត្តបាត់ដំបងនាពេលនេះ មានរោងចក្រ សហ គ្រាស ធំ ៗ ចំនួន៥ បានចូលរួមជ្រើសរើសបុគ្គលិកដោយផ្ទាល់សម្រាប់បម្រើការក្នុងប្រទេស ក្នុងការលើក កម្ពស់ សេដ្ឋកិច្ច និងជីវភាពរបស់ប្រជាជនឱ្យកាន់តែរឹងមាំ។ ជាមួយគ្នានេះក៏មានសមាគម TAFTAC និង តំបន់សេដ្ឋកិច្ចពិសេស RGPPSEZ បានចូលរួម ផ្សព្វផ្សាយ ពី ឧកាស ការងារ របស់ សមាជិក នៃស មាគម និងរោងចក្រ សហគ្រាសក្នុងតំបន់របស់ខ្លូន។ ក្នុងកម្មវិធីនេះក៏ មាន ក្រុមហ៊ុន ជ្រើស រើស និងបញ្ជូនពលករទៅធ្វើការនៅប្រទេស ជប៉ុន ចូល រួម ធ្វើ ការ ផ្សព្វ ផ្សាយពី ឱកាស ការងារ នៅ ប្រទេសជប៉ុនផងដែរ៕

You missed

error: Content is protected !!