Mon. Mar 2nd, 2026

ពលរដ្ឋបានរងគ្រោះទទូចស្នើសុំកិច្ចអន្តរាគម៏ពីថ្នាក់ដឹកនាំ ព្រោះតែទិញរថយន្តបង់ពន្ធនៅអគ្គនាយកដ្ឋានគយ និងរដ្ឋាករ កម្ពុជា ត្រឹមត្រូវតាមច្បាប់ ប៉ុន្តែ មកឡើងឆៀក ធ្វើស្លាកលេខសម្គាល់យានយន្តមិនបាន ចំនួនរថយន្តប្រមាណជាង២០០គ្រឿង

កាលពីពេលថ្មីៗនេះបើយោងតាមប្រភពព័ត៌មានដែលបានផ្តល់មកអង្គភាពសារព័ត៌មានយើងបានឲ្យដឹងថា៖ មានពលរដ្ឋប្រមាណ ៧៣គ្រួសារ ដែលរងនូវភាពអយុត្តិធម៌ បានផ្ដិត មេដៃធ្វើការតវ៉ា ស្នើរសុំ ឯកឧត្តមរដ្ឋមន្ត្រីក្រសួង សាធារណការ និង ដឹកជញ្ជូន ជួយអន្តរាគមន៍នូវរថយន្តរបស់ពួកគាត់ស្នើរសុំធ្វើការ ឡើងឆៀក និងធ្វើស្លាកលេខសម្គាល់យានយន្ត ដើម្បីអោយស្រមតាមគោលការច្បាប់ចរាចរណ៍ផ្លូវគោកនៅ កម្ពុជា ។ កន្លងមកម្ចាស់រថយន្តទាំងអស់នោះ ធ្លាប់បានយករថយន្តទៅស្នើរសុំធ្វើការឡើង ឆៀក និងធ្វើស្លាកលេខសម្គាល់យានយន្តផងដែ ប៉ុន្តែ នៅ មន្ត្រីនៅ មជ្ឈមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត បានលើកឡើងថា៖ រថយន្តពួកគាត់ទាំងអស់នោះមិនមានទិន្នន័យក្នុងគោលបញ្ជីគ្រប់គ្រាន់នោះទេ ឯកសារមិនគ្រប់ចំនួន។
ពលរដ្ឋទាំង៧៣គ្រួសាបានលើកឡើងផងដែថា ពួកគាត់បានទិញរថយន្ត ដោយសំអាងហេតុ និងយោងទៅតាមឯកសារបង្កាន់ដៃពន្ធយានយន្ត លេខនិង កាលបរិច្ឆេទ…ដែលបានចេញដោយ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុនូវ លតាប័ត្ររថយន្តទេសចរណ៍ ទាំងចំនួន២២៩គ្រឿង ពួកគាត់ក៏បានបញ្ជាក់ផងដែថា៖ រថយន្តចំនួន២២៩គ្រឿងនោះ គឺបានមកពីកាដាក់ឲ្យដេញថ្លៃទិញពីស្ថាប័ន

អគ្គនាយកដ្ឋានគយ និងរដ្ឋាករ កម្ពុជា ដែលមានប្រភេទរថយន្តសេរីទំនើបចំរុះ និងម៉ាកផ្សេងៗជាច្រើន កន្លងមកអគ្គនាយកដ្ឋានគយ និងរដ្ឋាករ កម្ពុជា ដែលធ្លាប់បានប្រកាស់ដាក់ឲ្យបណ្តាក្រុមហ៊ុនឬឯកជននាៗ ធ្វើការចូលរួមដេញថ្លៃដើម្បីជាបន្ទុកចំណូលពន្ធរបស់រដ្ឋ។ ហើយរថយន្តទាំងអស់នោះត្រូវបានមហាជនដឹងថា ជារថយន្ត របស់ អគ្គនាយកដ្ឋានគយ និងរដ្ឋាករ កម្ពុជា
ធ្លាប់បានអនុវត្តច្បាប់នូវរថយន្តចំពោះបុគ្គលដែលបានប្រព្រឹត្តនិងនាំចូលចរាចរណ៍ដោយខុសច្បាប់។

ពលរដ្ឋដែលរងគ្រោះបានដាក់ជាសំនួរថា៖ តើមូលហេតុអ្វីបានជាស្ថាប័ណ្ណ មជ្ឈមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេស
យានយន្ត របស់ក្រសួងសាធារណការនិងដឹកជញ្ជូន បានឆ្លើយថា រថយន្តទាំងអស់នោះមិនមានទិន្នន័យក្នុងគោល
បញ្ជីគ្រប់គ្រាន់ទៅវិញ? តើមកពីមូលហេតុអ្វី? ខណៈដែល រថយន្តរបស់ពួកគាត់បានទិញមានទាំង ឯកសារបង្កាន់ដៃ
ពន្ធយានយន្ត លេខនិងកាលបរិច្ឆេទ…ដែលបានចេញដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មាននូវ លតាប័ត្ររថយន្ត
ទេសចរណ៍ ទាំងចំនួន២២៩គ្រឿងត្រឹមត្រូវស្របតាមច្បាប់ទាំងអស់។ តើមកពីមូលហេតុអ្វីឲ្យពិតប្រាកដនោះ?
ហើយ អគ្គនាយកដ្ឋានគយនិងរដ្ឋាករ កម្ពុជា ហេតុអ្វីបានជាប្រកាស់ដាក់ឲ្យបណ្តាក្រុមហ៊ុនឬឯកជននានាដេញថ្លៃ នូវរថយន្តទាំងអស់នោះថា ជាចំណូលបានបង់ពន្ធជូនរដ្ឋ ។
ពលរដ្ឋទាំង៧៣គ្រួសានៅតែមានកាងើយឆ្ងល់ថា ស្ថាប័នទាំងពីរខាងលើមូលហេតុអ្វី?បានជាមានស្ថាប័នមួយបើក មានស្ថាប័នមួយទៀតជាអ្នកបិទយ៉ាងដូច្នេះ? ជុំវិញករណីខាងលើអង្គភាពយើងខ្ញុំ មិនអាចសុំកាបំភ្លឺពី លោក នូ ស៊ីថា ប្រធាននាយកដ្ឋានគយ និងរដ្ឋាករ ចល័យ កម្ពុជា ដោយមិនមានលេខទូរស័ព្ទទំនាក់ទំនង ។

ពួកគាត់បានបន្តទៀតថា៖ បើរថយន្តមាន ឯកសារបង្កាន់ដៃពន្ធយានយន្ត លេខនិងកាលបរិច្ឆេទ…ដែលបាន
ចេញដោយ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញាវត្ថុ នូវ លតាប័ត្ររថយន្តត្រឹមត្រូវ គួរតែតែឲ្យពួកគាត់បានយករថយន្តឡើងឆៀក និង
ធ្វើស្លាកលេខសម្គាល់យានយន្ត បានត្រឹមត្រូវ មិនត្រូវឲ្យពួកគាត់ រងភាពអយុត្តិធម៌ ទុក្ខវេទនាជំពាក់ប្រាក់ធនាគា ដោយ
សាតែយកប្រាក់មកទិញរថយន្ត មានពន្ធត្រឹមត្រូវ បែជាមកធ្វើស្លាកលេខ ឡើងឆៀកក៏មិនបាន ហើយចង់យករថយន្តទៅ
ប្រកបមុខរបរកស៊ីគ្រាន់បានប្រាក់ចិញ្ចឹមជីវិតផ្គត់ផ្គង់គ្រួសារ និងដោះបំណុលធនាគាក៍មិនបានផង ដោយសារតែរថយន្តមិនមានឆៀកនិងស្លាកលេខសម្គាល់យានយន្តត្រឹមត្រូវតាមច្បាប់ស្តីអំពីចរាចរណ៏ផ្លូវគោក ។

ពលរដ្ឋរងគ្រោះខាងលើ សូមសុំណូមពរទៅដល់ ឯកឧត្តម ប៉េង ពោធិនា រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន ជា
ពិសេស សម្តេច តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា កម្ពុជា និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជា
ណាចក្រកម្ពុជា សូមមេត្តាសម្តេចទាំងធ្វេ ជួយដល់ពួកយើងខ្ញុំជាប្រជាពលរដ្ខ ទាំង៧៣គ្រួសារស្មើរនិង រថយន្តចំនួន២២៩គ្រឿង បានយករថយន្តទៅធ្វើការឡើងឆៀក និងធ្វើស្លាកលេខសម្គាល់យានយន្ត ដើម្បីឲ្យស្របតាមច្បាប់ ចរាចរណ៍ផ្លូវគោក និងគ្រាន់បានយករថយន្តទៅប្រកបមុខរបរកស៊ីចិញ្ចឹមជីវិត និងបានប្រាក់ខ្លះបង់សងធនាគា បើពុំដូច្នោះទេពួងយើងខ្ញុំនិងច្បាស់ជារងទុក្ខវេទាជាបន្តបន្ទាប់ជាក់ជាមិនខាន ។
យើងខ្ញុំជាប្រជាពលរដ្ឋដែលរងគ្រោះនូវបញ្ហារខាងលើមានក្តីសង្ឃឹមនិងជឿជាក់យ៉ាងមុតមាំបំផុតនូវកាដឹងនាំរបស់សម្តេច
ទាំងទ្វេ សម្តេចតែងតែបានគិតគូរនិងរកដំណោះស្រាយជូនប្រជាពលរដ្ឋដែលរងភាពអយុត្តិធម៌ជារៀងរហូតកន្លងមក៕
គួបញ្ជាកថា៖ នៅព្រឹកថ្ងៃទី៣ ខែមិនា ឆ្នាំ២០២៦ តំណាងពលរដ្ឋ បានដាក់លិខិតនិងឯកសារស្នាមមេដៃរបស់ពលរដ្ឋទាំង៧៣គ្រួសារ ចូលទៅក្រសួងសាធារណការនិងដឹកជញ្ជូន តំណាងពលរដ្ឋបានសុំកូពីទុក្ខដែ បន្ទាប់ពីមន្ត្រីច្រកបានវៃត្រាទទួលចូល
នូវពាក្យស្នើរសុំអន្តរាគមន៍ ប៉ុន្តែមន្ត្រីច្រកបាននិយាយថាមិនអាថតចំលងឬកូពីបានទេសូមអធ្យាស្រ័យ ។

រាល់កាចុះផ្សាយនូវអត្ថបទខាងលើ អង្គភាពយើងខ្ញុំរងចាំការបកស្រាយនិងបំភ្លឺពីមន្ត្រីស្ថាប័នជំនាញពាក់ពន្ធ័ រៀងរាល់ម៉ោងធ្វើការតាមរបប ស្តីអំពីច្បាប់អ្នកសារព័ត៌មាននៅ កម្ពុជា ៕

You missed

error: Content is protected !!