Mon. Jun 15th, 2026

Author: admin

លោក‎អភិបាលប្រាសាទបល្ល័ង្ក ចុះពិនិត្យស្ថានភាពការស្ថាបនាផ្លូវ ២ខ្សែ ប្រវែងជាង ៨គីឡូម៉ែត្រ ក្នុងឃុំសាលាវិស័យ

លោក‎អភិបាលប្រាសាទបល្ល័ង្ក ចុះពិនិត្យស្ថានភាពការស្ថាបនាផ្លូវ ២ខ្សែ ប្រវែងជាង ៨គីឡូម៉ែត្រ ក្នុងឃុំសាលាវិស័យ‎‎ (កំពង់ធំ)៖ លោក គង់ សំអាត អភិបាលស្រុកប្រាសាទបល្ល័ង្ក នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារអញ្ជើញចុះពិនិត្យស្ថានភាព ការស្ថាបនាផ្លូវចំនួន ២ខ្សែ ប្រវែងជាង៨គីឡូម៉ែត្រ ស្ថិតនៅក្នុងឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។‎‎លោក ជិន ហ៉ីន ប្រធានក្រុមប្រឹក្សាឃុំសាលាវិស័យ បានឱ្យដឹងថា ក្រសួងអភិវឌ្ឍន៍ជនបទ តាមរយៈគម្រោងប្រកួតប្រជែងខ្សែច្រវ៉ាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម ដែលទទួលបានថវិកាបន្ថែមពីធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ទីភ្នាក់ងារសម្រាប់អភិវឌ្ឍន៍បារាំង(AFD)…

ឯកអគ្គរដ្ឋទូតថ្មីអូទ្រីស សន្យាខិតខំប្រឹងប្រែងក្នុងការជំរុញពាណិជ្ជកម្ម វិនិយោគរវាងកម្ពុជា និងអូទ្រីស ឱ្យកាន់តែមានការកើនឡើង

ឯកអគ្គរដ្ឋទូតថ្មីអូទ្រីស សន្យាខិតខំប្រឹងប្រែងក្នុងការជំរុញពាណិជ្ជកម្ម វិនិយោគរវាងកម្ពុជា និងអូទ្រីស ឱ្យកាន់តែមានការកើនឡើង សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នាព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ បានអនុញ្ញាតឱ្យលោកជំទាវ Katharina Wieser ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋអូទ្រីសប្រចាំនៅកម្ពុជា ចូលជួប និងប្រគល់សារតាំង នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភាជាតិកម្ពុជា។ នៅក្នុងជំនួបនោះសម្ដេចតេជោ បានសម្ដែងការស្វាគមន៍ចំពោះលោកជំទាវ ក្នុងដំណើរបំពេញបេសកកម្ម ជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋអូទ្រីសប្រចាំកម្ពុជា។ សម្ដេចតេជោចាត់ទុកវត្តមានដ៏ឆាប់រហ័សរបស់លោកជំទាវ មកកាន់តំណែងជាឯកអគ្គរដ្ឋទូតនេះ គឺបញ្ជាក់យ៉ាងច្បាស់ថា អូទ្រីស…

សម្ដេចធិបតី៖ កម្ពុជាបានអនុញ្ញាតឱ្យវិនិយោគិនបរទេសមានភាគហ៊ុន១០០%ស្ទើរតែគ្រប់វិស័យទាំងអស់

សម្ដេចធិបតី៖ កម្ពុជាបានអនុញ្ញាតឱ្យវិនិយោគិនបរទេសមានភាគហ៊ុន១០០%ស្ទើរតែគ្រប់វិស័យទាំងអស់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍បញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឱ្យជនបរទេសដែលមានភាគហ៊ុន១០០ភាគរយនៅក្នុងស្ទើរតែគ្រប់វិស័យទាំងអស់ដោយមិនចាំបាច់មានតម្រូវការភាគហ៊ុនក្នុងស្រុកជាកាតព្វកិច្ចឡើយ ហើយបានផ្តល់ជូននូវការលើកទឹកចិត្តពន្ធរហូតដល់ប្រាំបួនឆ្នាំដោយផ្តល់ឱ្យវិនិយោគិននូវភាពច្បាស់លាស់ ទំនុកចិត្ត និងភាពអាចព្យាករបានរយៈពេលវែង។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងពិធីបើកកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ានកម្ពុជាឆ្នាំ២០២៦ មូលបទ «ការផ្លាស់ប្តូរអាស៊ាន៖ នវានុវត្តន៍ សមាហរណកម្ម និងការវិវត្តឧស្សាហកម្ម» នាព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦នេះ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា។ ក្នុងឱកាសនោះ សម្ដេចធិបតី មានប្រសាសន៍ថា រាជរដ្ឋាភិបាល កម្ពុជាបានផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់វិនិយោគិន…

លោក ឃីម សុខឃាង កោតសរសើរបងប្អូនជនជាតិភាគតិចកួយចេះសាមគ្គីគ្នា ដើម្បីអភិរក្ស និងអភិវឌ្ឍសហគមន៍

(កំពង់ធំ)÷ក្នុងបរិយាកាសដ៏សប្បាយរីករាយ និងពោរពេញដោយអត្ថន័យលោក ឃីម សុខឃាង អភិបាល នៃគណៈអភិបាលស្រុកប្រាសាទសំបូរ បានជួបសំណេះសំណាលជាមួយបងប្ងូនជនជាតិភាគតិចកួយ ក្នុងពិធីបុណ្យឆ្លងសាលាឆទាន ស្ថិតនៅភូមិវាលវែង ឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៦។ លោក ឃីម សុខឃាង កោតសរសើរបងប្អូនជនជាតិភាគតិចកួយចេះសាមគ្គីគ្នា ដើម្បីអភិរក្ស និងអភិវឌ្ឍសហគមន៍ បន្ទាប់ពីបានស្ដាប់នូវរបាយការណ៍ និងបញ្ហាប្រឈមនានារបស់បងប្អូននៅក្នុងមូលដ្ឋាន លោក ឃីម សុខឃាង បានសម្តែងនូវការកោតសរសើរយ៉ាងស្មោះសរចំពោះបងប្អូនជនជាតិដើមភាគតិចកួយ ដែលតែងតែរក្សាបាននូវស្មារតីសាមគ្គីភាពយ៉ាងរឹងមាំ ចេះជួយគ្នា និងការខិតខំថែរក្សាទំនៀមទម្លាប់…

កិច្ចប្រជុំស្តីពីការផ្សព្វផ្សាយណែនាំ បែបបទនីតិវិធីពាក់ព័ន្ធនឹងការគ្រប់គ្រង រៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ (តារាងកើនឡើង និងថយចុះទ្រព្យសម្បត្តិរដ្ឋ) ឆ្នាំ២០២៥ និងការធ្វើប័ណ្ណកម្មសិទ្ធិដីរដ្ឋ

កិច្ចប្រជុំស្តីពីការផ្សព្វផ្សាយណែនាំ បែបបទនីតិវិធីពាក់ព័ន្ធនឹងការគ្រប់គ្រង រៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ (តារាងកើនឡើង និងថយចុះទ្រព្យសម្បត្តិរដ្ឋ) ឆ្នាំ២០២៥ និងការធ្វើប័ណ្ណកម្មសិទ្ធិដីរដ្ឋ (កំពង់ធំ)÷ លោកជំទាវ លំ គន្ធារី អភិបាលរងខេត្តកំពង់ធំ បានដឹកនាំកិច្ចប្រជុំស្តីពីការផ្សព្វផ្សាយណែនាំ បែបបទនីតិវិធីពាក់ព័ន្ធនឹងការគ្រប់គ្រង រៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ (តារាងកើនឡើង និងថយចុះទ្រព្យសម្បត្តិរដ្ឋ) ឆ្នាំ២០២៥ និងការធ្វើប័ណ្ណកម្មសិទ្ធិដីរដ្ឋ នៅសាលប្រជុំប្រាសាទសំបូរព្រៃគុក នាព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៦។ កម្មវិធីនេះផងដែរក៏មានការអញ្ជើញចូលរួមពីកងកម្លាំងប្រដាប់អាវុធទាំង៣ ប្រធាន អនុប្រធានមន្ទីរ អង្គភាព លោកអភិបាលអភិបាលរងក្រុង/ស្រុកទាំង៩ លោកមេឃុំ ចៅសង្កាត់ទាំង៨១ឃុំជាច្រើនរូបផងដែរ។…

អុ្នកនាំពាក្យ៖ មន្ត្រីជំនាញក្រសួងការងារ បានចុះពិនិត្យករណីដួលសន្លប់ក្នុងរោងចក្រស៊ី ហាវ ហ៊ែនប៊ែក ក្នុងខេត្តកណ្តាលក្រោយមានការដួលសន្លប់កម្មករ១៩នាក់

អុ្នកនាំពាក្យ៖ មន្ត្រីជំនាញក្រសួងការងារ បានចុះពិនិត្យករណីដួលសន្លប់ក្នុងរោងចក្រស៊ី ហាវ ហ៊ែនប៊ែក ក្នុងខេត្តកណ្តាលក្រោយមានការដួលសន្លប់កម្មករ១៩នាក់ (ភ្នំពេញ)៖ មន្ត្រីជំនាញនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី៣ ខែមីនានេះ បានចុះទៅពិនិត្យនៅរោងចក្រ ស៊ី ហាវ ហ៊ែនប៊ែក ខូអិលធីឌី ដែលមានអាសយដ្ឋានស្ថិតនៅ ភូមិកណ្តាល ឃុំព្រែកអញ្ចាញ ផ្លូវ ជាតិលេខ៦ ស្រុកមុខកំពូល ខេត្តកណ្តាល បន្ទាប់ពីទទួលបានការរាយការណ៍ថាមានកម្មករនិយោជិត១៩នាក់ក្នុងរោងចក្រនេះមានការដួលសន្លប់កាលពីរសៀលម៉ោង៣ នាថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦។លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ…

អភិបាលរងខេត្តកំពង់ធំដាក់គោលការណ៍៥ចំណុចដល់សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់

អភិបាលរងខេត្តកំពង់ធំដាក់គោលការណ៍៥ចំណុចដល់សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ (កំពង់ធំ)៖ឯកឧត្តម ព្រឹម រដ្ឋា អភិបាលរងខេត្តកំពង់ធំដាក់គោលការណ៍៥ចំណុចដល់សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ។ ឯកឧត្ត ព្រឹម រដ្ឋា បានថ្លែងក្នុងពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦របស់សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ រសៀលថ្ងៃទី០៣ ខែ មីនា ឆ្នាំ ២០២៦ នៅសាលប្រជុំសាលាខេត្តកំពង់ធំ។ លោក គៀង សេងគី បានថ្លែងការបង្កើតសមាគម…

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានបើកវគ្គបំប៉នស្តីពកាទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារជូនដល់កងកម្លាំងនគរបាលនារីនៅតាមបណ្តាប៉ុស្តិ៍នគរបាលរដ្ឋបាលទូទាំងខេត្តកណ្តាល

នៅព្រឹកថ្ងៃអង្គារ ១៥កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ ដោយអនុវត្តតាមបទបញ្ជាចង្អុលដឹកនាំដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបំប៉នស្តីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារជូនដល់កងកម្លាំងនគរបាលនារីនៅតាមបណ្តាប៉ុស្តិ៍នគរបាលរដ្ឋបាលទូទាំងខេត្តកណ្តាល នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តកណ្តាល។ ក្នុងពិធីបើកវគ្គបំប៉ននេះដែរ ក៏មានការអញ្ជើញចូលរួមពីលោក-លោកស្រីស្នងការរងទទួលផែនការងារជំនាញពាក់ព័ន្ធ លោក-លោកស្រីនាយការិយាល័យជំនាញពាក់ព័ន្ធ លោកអធិការនគរបាលគ្រប់ស្រុក/ក្រុង និងលោក-លោកស្រីអធិការរងទទួលការងារប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនទាំង១៣ស្រុក/ក្រុងផងដែរ។

ឯកឧត្តម ឈន សាណាត អញ្ជើញចូលរួមកិច្ចប្រជុំត្រួតពិនិត្យវាយតម្លៃកម្រិតកែប្រែ លើសំណើសុំបន្ធូរបន្ថយ ទោស និងលើកលែងទោសដល់ទណ្ឌិត របស់ មណ្ឌលអប់រំកែប្រែ សម្រាប់បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ និងបុណ្យពិសាខបូជា

(ភ្នំពេញ )៖ ព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៦ នៅប្រជុំ ៤២០ ទីស្តីការក្រសួងមហាផ្ទៃ ឯកឧត្តម ឧត្តមអគ្គានុរក្ស.១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ អញ្ជើញចូលរួមកិច្ចប្រជុំត្រួតពិនិត្យវាយតម្លៃកម្រិតកែប្រែ លើសំណើសុំបន្ធូរបន្ថយ ទោស និងលើកលែងទោសដល់ទណ្ឌិត របស់ មណ្ឌលអប់រំកែប្រែទី១ ទី២ ទី៣ និងទី៤ សម្រាប់បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ និងបុណ្យពិសាខបូជា ក្រោមអធិបតីភាព ឯកឧត្តម ឆែម សាវុធ រដ្ឋលេខាធិការ…

លោក Trump និយាយថា លោកនឹងមិនច្រានចោលការបញ្ជូនកងទ័ពថ្មើរជើងទៅកាន់អ៊ីរ៉ង់ទេ

លោក Trump និយាយថា លោកនឹងមិនច្រានចោលការបញ្ជូនកងទ័ពថ្មើរជើងទៅកាន់អ៊ីរ៉ង់ទេ ប្រធានាធិបតីអាមេរិក លោកDonald Trump បាននិយាយកាលពីថ្ងៃចន្ទ ២មីនាសប្ដាហ៍នេះថា លោកមិនច្រានចោលការបញ្ជូនកងទ័ពថ្មើរជើងរបស់សហរដ្ឋអាមេរិកទៅកាន់ប្រទេសអ៊ីរ៉ង់ទេ ប្រសិនបើចាំបាច់។

You missed

error: Content is protected !!