
លោកបណ្ឌិត ហ៊ាង គឹមស្រឿន បានប្រកាសស្វែងរកក្មួយស្រី! ចំពោះការខាតបង់ក្នុងអំពើល្មើសច្បាប់ បោកបំផ្លាញពងទានៅទីសាធារណ:យ៉ាងអសីលធម៌នេះ ពូមានថវិកាជូនក្មួយមួយចំនួនជូនក្មួយ ពូបានមើលឃើញពីទង្វើម្ចាស់ឡានធ្វើមកលើរូបកម្មួយ គឺជាអំពើដែលច្បាប់មិនត្រូវលើកលែងឲ្យជនបង្កឡើយ។
បើក្មួយចង់មានចំណាត់ការច្បាប់ទៅលើជនបង្ក ពូជួយចាត់ចែងដាក់មេធាវី ដើម្បីការពារក្តីឲ្យក្មួយដោយមិនយកកម្រៃសេវាឡើយ ក្មួយទទួលបានព័ត៌មានក្មួយអាចទាក់ទងមកពូបាន។
ពូសូមជូនពរក្មួយ! ជួបតែមនុស្សល្អ និងជៀសផុតឲ្យឆ្ងាយពីមនុស្សអាក្រក់នៅក្នុងជីវិតក្មួយ ក្មួយត្រូវស្ពាយការឈឺចាប់នេះនៅជាមួយក្មួយ ហើយក្មួយត្រូវប្រឹងរស់ដោយស្មារតីរឹងមាំ សូមក្មួយកុំទន់ជ្រាយនៅក្នុងអំពើប្រមាថ៕




You must be logged in to post a comment.