Sun. Jun 14th, 2026

Author: admin

ក្រុមហ៊ូទីបើកការវាយប្រហារលើកទីពីរលើអ៊ីស្រាអែលក្នុងពេល២៤ ម៉ោង ខណៈជម្លោះនៅអាស៊ីខាងលិចកាន់តែតានតឹង ក្រុមហ៊ូទីដែលមានសម្ព័ន្ធភាពជាមួយអ៊ីរ៉ង់នៅយេម៉ែនកាលពីថ្ងៃអាទិត្យបាននិយាយថា ពួក​គេ​បាន​វាយប្រហារលើកទីពីរលើអ៊ីស្រាអែលក្នុងរយៈពេល២៤ ម៉ោង ដោយប្រើមីស៊ីល និង​យាន​ដ្រូន​រួម​គ្នា ដែលជាសញ្ញានៃការពង្រីកជម្លោះនៅអាស៊ីខាងលិច។ ក្រុមនេះបានព្រមានថា ខ្លួន​នឹង​បន្ត​ប្រតិបត្តិការយោធានៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ។ ក្រុមហ៊ូធី​បានវាយប្រហារលើកដំបូងនៅថ្ងៃទី២៨ ខែមីនា ដោយបាញ់​មីស៊ីល​មួយ​ថ្ងៃ​បន្ទាប់​ពី​ព្រមាន​ថា​ពួកគេនឹងធ្វើអន្តរាគមន៍ ប្រសិនបើការវាយប្រហារលើអ៊ីរ៉ង់នៅតែបន្ត។ អ៊ីស្រាអែល​បាន​និយាយ​ថា គ្រាប់មីស៊ីលត្រូវបានស្ទាក់ចាប់ដោយជោគជ័យ។ ក្រុមនេះ​បានអះអាងថា ខ្លួនបានបាញ់មីស៊ីលផ្លោងជាច្រើនគ្រាប់ដែលកំណត់គោលដៅលើ ទី​តាំង​យោធា​អ៊ីស្រាអែលដើម្បីឆ្លើយតបទៅនឹងការវាយប្រហារលើអ៊ីរ៉ង់ លីបង់ អ៊ីរ៉ាក់ និងទឹកដី​ប៉ាឡេស្ទី​ន​ ដោយបន្ថែមថា ប្រតិបត្តិការនឹងបន្តរហូតដល់អ្វីដែលខ្លួនហៅថា “ការឈ្លានពាន” នៅទូទាំង​ជួរ​មុខ​ទាំង​នេះ​បញ្ចប់។ យោធាអ៊ីស្រាអែលបានបញ្ជាក់ថា ខ្លួនបានរកឃើញការបាញ់មីស៊ីលពីប្រទេសយេម៉ែន ហើយបានធ្វើឱ្យប្រព័ន្ធការពារដែនអាកាសកាន់តែសកម្មដើម្បីស្ទាក់ចាប់មីស៊ីល…

រាជរដ្ឋាភិបាលកំពុងដាក់ចេញវិធានការជាបន្តបន្ទាប់ ដើម្បីសម្រាលផលលំបាកពីវិបត្តិតម្លៃប្រេងសកល

តាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦នេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់អំពីវិធានការរបស់រាជរដ្ឋាភិបាល ដើម្បីជួយសម្រាលការលំបាករបស់ប្រជាពលរដ្ឋក្នុងគ្រាដែលតម្លៃប្រេងឥន្ទនៈឡើងខ្ពស់លើទីផ្សារអន្តរជាតិ។ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបានថ្លែងថា សម្តេចមមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តែងតែគិតគូរជានិច្ចពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅគ្រប់កាលៈទេស។ ជាក់ស្តែង ក្នុងពេលដែលតម្លៃប្រេងឥន្ធនៈកំពុងកើនឡើងនៅលើទីផ្សារអន្តរជាតិនាពេលនេះ រាជរដ្ឋាភិបាលបានសម្រេចវិធានការចាំបាច់មួយចំនួនដើម្បីជួយសម្រាលការចំណាយរបស់ប្រជាពលរដ្ឋ។ វិធានការទាំងនោះជារួមមាន៖ ទី១៖ រាជរដ្ឋាភិបាលបន្តបញ្ចុះតម្លៃប្រេងចំនួន ៦.៥ សេនដុល្លាក្នុង១លីត្រ ដែលជាការជួយឧបត្ថម្ភផ្ទាល់របស់រាជរដ្ឋាភិបាលដើម្បីជួយបន្ធូរបន្ទុកប្រជាពលរដ្ឋក្នុងគ្រាលំបាក។ ទី២៖ រាជរដ្ឋាភិបាលបន្តបញ្ចុះតម្លៃ១សេនដុល្លាបន្ថែមទៀតក្នុង១លីត្រនៅពេលដែលប្រេងសាំងអន្តរជាតិកើនលើសពី៩០ដុល្លាក្នុង១បារ៉ែល និងប្រេងម៉ាស៊ូតអន្តរជាតិកើនលើសពី១០០ ដុល្លាក្នុង១បារ៉ែល។ ទី៣៖ រាជរដ្ឋាភិបាលបញ្ចុះពន្ធគយដល់០…

ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់ច្រកអូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ

ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់ច្រកអូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ នៅថ្ងៃអាទិត្យ ទី២៩ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង ៩:៣៣នាទីព្រឹក ក្រុមសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់ច្រកអូរស្មាច់ ក្រុង​សំរោង ខេត្តឧត្តរមានជ័យ លើការគោរព និងអនុវត្តវិធានការទាំងអស់ក្នុងសេចក្តីប្រកាសរួម ក្រោយ​បទឈប់បាញ់ចូលជាធរមាន។នេះបើតាម លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា…

អ្នកនាំពាក្យ៖ រាជរដ្ឋាភិបាលកំពុងបន្តការងារការទូតយ៉ាងសកម្ម ដើម្បីការពារទឹកដី និងប្រជាជន

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា តាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦នេះ បានបញ្ជាក់ជាថ្មីថា រាជរដ្ឋាភិបាលកំពុងបន្តការងារការទូតយ៉ាងសកម្មដើម្បីការពារទឹកដី និងប្រជាជន។ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបានថ្លែងថា តំបន់ព្រំដែន​កម្ពុជា​ដែល​កងកម្លាំង​ថៃ​កំពុងកាន់កាប់ដោយខុសច្បាប់តាមរយៈការដាក់ទូរកុងតឺន័រ និងបន្លាលួស ក៏ដូចជា​ប្រជា​ពលរដ្ឋ​ភៀស​សឹកកម្ពុជាដែលមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាននៅឡើយ មិនត្រូវ​បាន​រាជរដ្ឋាភិបាល និងសហគមន៍អន្តរជាតិបំភ្លេចនោះឡើយ។ សកម្មភាពការទូតរស់រវើកត្រូវបានរៀបចំជាបន្តបន្ទាប់ទៅកាន់តំបន់ទាំងនោះ។ ជាក់​ស្តែង បន្ទាប់ពីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំអង្គទូត និង​តំណាង​អ​ង្គការអន្តរជាតិនានាចុះទៅកាលពីថ្ងៃសុក្រទី២៧ ខែមីនា នៅថ្ងៃសៅរ៍ទី២៨ ខែមីនា ឆ្នាំ២០២៦ ដល់វេនក្រុមសម្របសម្រួលនៃព្រះរាជាណាចក្រកម្ពុជាម្តងដែលបានសម្របសម្រួលឱ្យក្រុមអ្នកសង្កេតការណ៍អាស៊ាន(AOT)ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែន នៅតំបន់ច្រកបឹងត្រកួន និងតំបន់ភូមិព្រៃចាន់…

ឯកឧត្តម ទេសរដ្ឋមន្រ្ត គន់ គីម ណែនាំដល់រដ្ឋបាលខេត្តឧត្តរមានជ័យត្រូវបន្តជួយគាំទ្រដល់តម្រូវការប្រជាពលរដ្ឋភៀសសឹក

ឯកឧត្តម ទេសរដ្ឋមន្រ្ត គន់ គីម ណែនាំដល់រដ្ឋបាលខេត្តឧត្តរមានជ័យត្រូវបន្តជួយគាំទ្រដល់តម្រូវការប្រជាពលរដ្ឋភៀសសឹក នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តឧត្តរមានជ័យ បានអញ្ជើញជាអធិបតីភាពកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងត្រីមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅបន្តរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តឧត្តរមានជ័យ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីក្រុមការងារថ្នាក់ជាតិ, គណៈបញ្ជាការឯកភាពនៃរដ្ឋបាលខេត្តឧត្តរមានជ័យ, បណ្តាមន្ទីរ-អង្គភាព និងអាជ្ញាធរមូលដ្ឋាន។ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ បានធ្វើរបាយការណ៍ស្វាគមន៍ពីវឌ្ឍនភាពនៃការអនុវត្តភារកិច្ចរយៈពេលពេញមួយឆ្នាំ២០២៥ និងបន្តដល់ត្រីមាសទី១ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តឧត្តរមានជ័យ។ ក្នុងនោះ…

ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារវិស័យយុត្តិធម៌ឆ្នាំ២០២៥ និង កំណត់ទិសដៅការងារអាទិភាពឆ្នាំ២០២៦

រាជធានីភ្នំពេញ៖ នាព្រឹក ថ្ងៃពុធ ៧កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ នេះ, ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ រួមជាមួយ ឯកឧត្តមបណ្ឌិត ជីវ កេង ប្រធានតុលាការកំពូល និងលោកជំទាវ ជា លាង អគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមតុលាការកំពូល បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារវិស័យយុត្តិធម៌ឆ្នាំ២០២៥ និងកំណត់ទិសដៅការងារជាអាទិភាពឆ្នាំ២០២៦។ សន្និបាតនេះ ត្រូវបានរៀបចំធ្វើឡើងរយៈពេល…

ឯកឧត្ដម ឃួង ស្រេង ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនៈភាពនៃការរៀបចំអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរឆ្នាំមមី ឆ្នាំ២០២៦

ឯកឧត្ដម ឃួង ស្រេង ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនៈភាពនៃការរៀបចំអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរឆ្នាំមមី ឆ្នាំ២០២៦ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនៈភាពនៃការរៀបចំអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរឆ្នាំមមី ឆ្នាំ២០២៦ នាព្រឹកថ្ងៃទី២៥មីនានេះ ដោយមានការចូលរួមពីឯកឧត្ដម សំហេង បុរស សមជិកគណៈអចិន្ត្រែយ៌សហភាពសហព័ន្ធយុវជនកម្ពុជានិងជាតំណាងឯកឧត្តមហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមុខងាសាធារណៈ និងជាប្រធានសហភាពសហពន្ធ័យុវជនកម្ពុជា នៅសាលារាជធានីភ្នំពេញ។ ឯកឧត្ដម ឃួង ស្រេង មានប្រសាសន៍ថា ព្រឹត្តិការណ៍នគរសង្ក្រាន្ដ ជាព្រឹត្តិការណ៍ធំមួយរបស់ជាតិ ដែលទាមទាឱ្យការរៀបចំ…

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌៖ កម្ពុជាជាប្រទេសឈានមុខគេក្នុងតំបន់បានបង្កើតច្បាប់ព្រហ្មទណ្ឌពិសេសពាក់ព័ន្ធការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌៖ កម្ពុជាជាប្រទេសឈានមុខគេក្នុងតំបន់បានបង្កើតច្បាប់ព្រហ្មទណ្ឌពិសេសពាក់ព័ន្ធការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បញ្ជាក់ថា ប្រទេសកម្ពុជាជាប្រទេសឈានមុខគេក្នុងតំបន់ ក្នុង​ការ​បង្កើត​ច្បាប់​ព្រហ្ម​ទណ្ឌ​ពិសេស ពាក់ព័ន្ធការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយ​បាន​កំណត់​ទោស​យ៉ាង​ធ្ងន់​ធ្ងរ​បំផុត​រហូត​ដល់​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​ចំពោះ​មេខ្លោង​ដែល​បង្ក​ឲ្យ​មាន​ការ​បាត់ប​ង់​ជីវិត​នៅ​ក្នុង​មជ្ឈមណ្ឌលឆបោក។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានមានប្រសាសន៍ប្រាប់ BTV នៅ​ព្រឹក​ថ្ងៃ​ទី២៥​ខែមីនានេះថា ក្នុងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នឹង​បង្កើត​ឲ្យ​មាន​​បទល្មើសបន្ថែមចំនួន៥ ដោយក្នុងនោះមានទោសពី ៥ឆ្នាំ ទៅ ១០ឆ្នាំ និងកើនរហូតដល់ ៣០​ឆ្នាំ ​ឬអស់មួយជីវិត បើក្នុងករណីមានសម្លាប់មនុស្ស ចាប់ជម្រិតជាដើម។ ហើយ​ច្បាប់​នេះ​នឹងត្រូ​វ​បាន​អនុម័ត​នៅ​ពេល​ខាង​មុខនេះ ក្នុង​ការ​លើក​កម្ពស់​ប្រសិទ្ធ​ភាព​ក្នុង​ការ​បោស​សម្អាត​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យា​ក្នុង​ទ្រង់​ទ្រាយ​ជា​យន្តនាការ​ដែល​រាជ​រដ្ឋាភិបាល​បាន​ដាក់​ចេញ​កន្លង​មក​នេះ។​ ច្បាប់នេះនឹងចូលរួមចំណែកក្នុងការធានាថា ការឆបោក​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យា​នឹង​មិន​កើត​មាន​ជា​ថ្មីទេ ក្រោយពេលដែលរាជរដ្ឋាភិបាលបានបោសសម្អាតរួច។…

លោក ថាក់ស៊ីន ស្ថិតក្នុងចំណោមអ្នកទោស ៥០០នាក់ ត្រូវពិចារណាដោះលែង អ្នកទោស គឺលោក ថាក់ស៊ីន ស៊ីណាវ៉ាត់ (Thaksin Shinawatra) ស្ថិតក្នុងចំណោមអ្នកទោសប្រហែល ៥០០នាក់ផ្សេងទៀត ដែលកំពុងត្រូវបានពិនិត្យ សម្រាប់ដំណើរការលើកលែងទោស ដោយមានកាលបរិច្ឆេទដោះលែង នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦។ កូនប្រុសរបស់លោក លោក ផាន់ថងតេ ស៊ីណាវ៉ាត់ (Panthongtae Shinawatra) បាននិយាយថា លោក ថាក់ស៊ីន នៅតែមានសុខភាពល្អធម្មតា ហើយក្រុមគ្រួសារ…

អភិបាលខេត្តកំពង់ស្ពឺលើកទឹកចិត្តដល់យោធិនទើបជ្រើសរើសថ្មី យកចិត្តទុកដាក់ខិតខំរៀនសូត្រ គោរពវិន័យពង្រឹងសមត្ថភាពខ្លួន

អភិបាលខេត្តកំពង់ស្ពឺលើកទឹកចិត្តដល់យោធិនទើបជ្រើសរើសថ្មី យកចិត្តទុកដាក់ខិតខំរៀនសូត្រ គោរពវិន័យពង្រឹងសមត្ថភាពខ្លួន កំពង់ស្ពឺ៖ អភិបាលខេត្តកំពង់ស្ពឺ​ ឯកឧត្តម​បណ្ឌិត ជាម ច័ន្ទសោភ័ណ បានណែនាំ និងលើកទឹកចិត្តដល់យោធិន នៃកងរាជអាវុធហត្ថទើបជើសរើសថ្មី (ជាប់ជាស្ថាពរ) យកចិត្តទុកដាក់ខិតខំរៀនសូត្រ គោរពវិន័យ និងត្រូវពង្រឹងសមត្ថភាពខ្លួន ដើម្បី​ចូល​រួម​ចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ហើយ​តាម​រយៈ​ការ​ខិតខំ​រៀន​សូត្រ​នេះនឹ​ង​ក្លាយ​ជា​គំរូ​ល្អ និងដំណើរជោគជ័យរបស់ថ្នាក់ដឹកនាំទាំងការគិត និងការអនុវត្តការងារនាពេលអនាគត។ ការណែនាំនេះ ធ្វើឡើងក្នុងឱកាសជួបសំណេះសំណាល និងជូនដំណើរយោធិនទើបជ្រើសរើសថ្មី (ជាប់ជាស្ថាពរ) ចំនួន៣៦នាក់​ នៃទីបញ្ជាការដ្ឋានអាវុធហត្ថខេត្តកំពង់ស្ពឺ​ ទៅកាន់វិទ្យាស្ថាន​ហ្វឹកហ្វឺន​កង​រាជ​អាវុធ​ហត្ថកំបូល នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦​ ។…

You missed

error: Content is protected !!