Sun. Jun 14th, 2026

Author: admin

កម្ពុជា-ឥណ្ឌា ពង្រឹងកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមកបន្ថែមទៀត

កម្ពុជា-ឥណ្ឌា ពង្រឹងកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមកបន្ថែមទៀត រដ្ឋមន្ត្រីការបរទេសកម្ពុជា និងអនុរដ្ឋលេខាធិការទទួលបន្ទុកតំបន់ខាងកើត នៃក្រសួងការបរទេសឥណ្ឌា បានពិភាក្សាអំពីមធ្យោបាយនានាដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមកបន្ថែមទៀត ក្នុងវិស័យនានា ដូចជា ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ វប្បធម៌ ការតភ្ជាប់ ការពារជាតិ និងសន្តិសុខ ព្រមទាំងការអភិវឌ្ឍធនធានមនុស្ស។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជំនួបសម្តែងការគួរសមរបស់ ឯកឧត្តម Shri P. Kumaran អនុរដ្ឋលេខាធិការទទួលបន្ទុកតំបន់ខាងកើត នៃក្រសួងការបរទេសឥណ្ឌា នៅទីស្តីការក្រសួង នៅព្រឹកថ្ងៃទី២៣…

សិល្បករ សិល្បការិនី ហាត់សមរបាំចម្រុះ ដើម្បីត្រៀមចូលរួមសម្តែង ក្នុងព្រឹតិ្តការណ៍បុណ្យទន្លេ លើកទី១០

សិល្បករ សិល្បការិនី ហាត់សមរបាំចម្រុះ ដើម្បីត្រៀមចូលរួមសម្តែង ក្នុងព្រឹតិ្តការណ៍បុណ្យទន្លេ លើកទី១០ នាព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦នេះ សិល្បករ សិល្បការិនី នៃនាយកដ្ឋានសិល្បៈទស្សនីយភាព បានហាត់សមរបាំចម្រុះ ដើម្បីត្រៀមចូលរួមសម្តែង ក្នុងព្រឹតិ្តការណ៍បុណ្យទន្លេ លើកទី១០ នៅខេត្តក្រចេះ ដែលចាប់ផ្តើមពីថ្ងៃទី២៧ រហូតដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ខាងមុខនេះ។ លោក ឈាង ឆដាភ័ក្ត្រ ប្រធាននាយកដ្ឋានសិល្បៈទស្សនីយភាព នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ថ្លែងប្រាប់BTV ព័ត៌មាន នាព្រឹកថ្ងៃទី២៣…

ក្រុមអ្នកជំនាញសិក្សារូងភ្នំជាង៦០នៅតាមតំបន់ភ្នំចំនួន១០ នៅខេត្តបាត់ដំបងរកឃើញសត្វគួរឱ្យចាប់អារម្មណ៍ជាច្រើនជាប្រភេទថ្មី និងកម្រ

ក្រុមអ្នកជំនាញសិក្សារូងភ្នំជាង៦០នៅតាមតំបន់ភ្នំចំនួន១០ នៅខេត្តបាត់ដំបងរកឃើញសត្វគួរឱ្យចាប់អារម្មណ៍ជាច្រើនជាប្រភេទថ្មី និងកម្រ របាយការណ៍ស្តីពីការសិក្សាជីវ:ចម្រុះនៅតំបន់ភ្នំថ្មកំបោរ ដែលបានបោះពុម្ពផ្សាយនៅថ្ងៃនេះ បានបង្ហាញពីប្រភេទសត្វជាច្រើនដែលរស់នៅក្នុងតំបន់ភ្នំថ្មកំបោរនៅក្នុងប្រទេសកម្ពុជា។ តាមរយៈការសិក្សារូងភ្នំជាង៦០នៅតាមតំបន់ភ្នំចំនួន១០ នៅខេត្តបាត់ដំបងនៃប្រទេសកម្ពុជា ការសិក្សាស្រាវជ្រាវនេះបានរកឃើញសត្វដែលគួរឱ្យចាប់អារម្មណ៍ជាច្រើនដែលមួយចំនួនធំគឺមានតែនៅក្នុងតំបន់ជាក់លាក់នេះប៉ុណ្ណោះ។ ដឹកនាំដោយអង្គការសត្វព្រៃ និងរុក្ខជាតិ សហការជាមួយក្រសួងបរិស្ថាន និងអ្នកជំនាញប្រព័ន្ធចំណែកថ្នាក់ យើងបានរកឃើញសត្វជាច្រើនដែលជាប្រភេទថ្មីសម្រាប់វិទ្យាសាស្ត្រ ដោយក្នុងនោះមាន តុកកែថ្មីចំនួន ៣ ប្រភេទ ដូចជា តុកកែភ្នំកំពីងពួយ(Cyrtodactylus kampingpoiensis) ជីងចក់ភ្នំខ្ពស់ (Hemiphyllodactylus khpoh) និង ជីងចក់ស្លឹកបាត់ដំបង(Dixonius noctivagus) ប្រភេទខ្យង២ ប្រភេទ ខ្យងឧទយាទិត្យ…

អបអរសាទរពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអនុគម្រោងសាងសង់ទីលានទុកដាក់សំរាមក្រុងបាវិត នៃគម្រោងអភិវឌ្ឍន៍ទីក្រុងគួរឱ្យចង់រស់នៅ

នៅថ្ងៃចន្ទទី២៣ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធសមិទ្ធផលអនុគម្រោងសាងសង់ទីលានទុកដាក់សំរាមក្រុងបាវិត នៃគម្រោងអភិវឌ្ឍន៍ទីក្រុងគួរឱ្យចង់រស់នៅ ស្ថិតភូមិច្រកម្ទេស​ សង្កាត់ច្រកម្ទេស​ ក្រុងបាវិត។ ពិធីនេះក៏មានការអញ្ជេីញចូលរួមជាគណៈអធិបតីពីសំណាក់​លោកស្រី យ៉សមីន ស៊ីដឌីហ្គី (Yasmin Siddiqi) នាយិកាធនាគារអភិវឌ្ឍន៍អាស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងឯកឧត្ដម សួន…

ក្រសួងទេសចរណ៍ និងសុខាភិបាលសហការរៀបចំព្រឹត្តិការណ៍ដំណើរទស្សនកិច្ចតំបន់អង្គរក្នុងយុទ្ធនាការរៃអង្គាសថវិកា «Walk for a Smile» បង្ហាញអំពីទឹកចិត្តសប្បុរសធម៌ខ្មែរជួយខ្មែរ

ក្រសួងទេសចរណ៍ និងសុខាភិបាលសហការរៀបចំព្រឹត្តិការណ៍ដំណើរទស្សនកិច្ចតំបន់អង្គរក្នុងយុទ្ធនាការរៃអង្គាសថវិកា «Walk for a Smile» បង្ហាញអំពីទឹកចិត្តសប្បុរសធម៌ខ្មែរជួយខ្មែរ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋ​មន្ត្រី​ក្រសួង​សុខាភិបាល អញ្ជើញជាគណៈអធិបតីក្នុងព្រឹត្តិការណ៍ «Walk for a Smile» ដើម្បី​ទ្រទ្រង់​សកម្ម​ភាព​មនុស្សធម៌របស់អង្គការស្នាមញញឹមកម្ពុជា ដែលនេះគឺជាលើកទី១ សម្រាប់​ក្រសួង​ទេសចរណ៍ ​និងជាលើកទី៨ ដែលកម្មវិធី Walk for a Smile ត្រូវបានរៀបចំ​ឡើង​នៅ​លើ​ទឹក​ដី​ដ៏​ពិសិដ្ឋ…

ភូមិបណ្តោះអាសន្នថ្មី បានផ្តល់ការរស់នៅកាន់តែប្រសើរឡើង ដល់ជនភៀសសឹកក្នុងខេត្តបន្ទាយមានជ័យ

ភូមិបណ្តោះអាសន្នថ្មី បានផ្តល់ការរស់នៅកាន់តែប្រសើរឡើង ដល់ជនភៀសសឹកក្នុងខេត្តបន្ទាយមានជ័យ ក្រុមគ្រួសារជនភៀសសឹក បាននិងកំពុងផ្លាស់ទីលំនៅពីជំរំតង់ ទៅកាន់ភូមិបណ្ដោះអាសន្នថ្មី ដែលរៀបចំដោយរដ្ឋាភិបាល ដើម្បីផ្តល់លក្ខខណ្ឌរស់នៅកាន់ប្រសើរឡើង ខណៈយន្តការការទូតកំពុងដំណើរការដើម្បីដោះស្រាយជម្លោះព្រំដែនជាមួយថៃ។ ឯកឧត្តម ឃ្លោក នួយ អភិបាលរងខេត្តបន្ទាយមានជ័យ បានប្រាប់អ្នកសារព័ត៌មានថា ក្នុងដំណាក់កាលដំបូង ជនភៀសសឹកជាង ៨០០គ្រួសារ ដែលស្នាក់នៅជំរំក្នុងវត្តកណ្តោល បាននិងកំពុងផ្លាស់ទីទៅ រស់នៅផ្ទះបណ្តោះអាសន្នថ្មីជាបណ្តើៗហើយ។ ផ្ទះបណ្ដោះអាសន្ននេះ គឺសាងសង់សម្រាប់ផ្ដល់ជូនអតីតយុទ្ធជន ប៉ុន្ដែពេលនេះរាជរដ្ឋាភិបាលបានសម្រេចផ្តល់ឱ្យជនភៀសសឹករស់នៅជាបណ្តោះអាសន្នសិន រហូតដល់រាជរដ្ឋាភិបាលទាមទាផ្ទះសម្បែងពួកគាត់វិញ ពីយោធាថៃ ដែលបានដាក់ទូកុងតឺន័រ និងបន្លាលួសព័ន្ធកាន់កាប់ បន្ទាប់ពីមានបទឈប់បាញចូលជាធរមានកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ…

ការវាយតម្លៃបឋមការខូចខាតប្រាសាទព្រះវិហារមានចំនួនសរុប ៥៦២កន្លែងហើយមានសភាពធ្ងន់ធ្ងរ

ការវាយតម្លៃបឋមការខូចខាតប្រាសាទព្រះវិហារមានចំនួនសរុប ៥៦២កន្លែងហើយមានសភាពធ្ងន់ធ្ងរ ផ្អែកតាមការវាយតម្លៃបឋម ការខូចខាតប្រាសាទព្រះវិហារមានចំនួនសរុប ៥៦២កន្លែង ហើយ​មាន​សភាពធ្ងន់ធ្ងរដល់រចនាសម្ព័ន្ធប្រាសាទ ក្បាច់ចម្លាក់ និងបង្កការ​ខូច​ខាត​ចំពោះ​តម្លៃ​លេច​ធ្លោ​ជា​សកល។ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែង​ឱ្យ​ដឹង​តាម​រយៈ​សន្និសីទ​សារ​ព័ត៌មាន​នៅ​ថ្ងៃ​ទី២៣ ខែមីនា ឆ្នាំ២០២៦នេះថា កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ គណៈក​ម្មាធិការ​សម្រប​សម្រួលអន្តរជាតិដើម្បីការពារ និងលើកតម្លៃប្រាសាទព្រះវិហារ (ICC-ព្រះវិហារ) បាន​រៀប​ចំ​កិច្ច​ប្រជុំពេញអង្គលើកទី១១ នៅខេត្តសៀមរាប ក្រោមអធិបតីភាពលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជា​ប្រធាន​គណៈ​ប្រតិ​ភូ​រាជ​រដ្ឋាភិបាល​កម្ពុជា​ ដោយមានតំណាងមកពីចិន និងឥណ្ឌា…

អីយាស.!អ៊ីស្រាអែលនិយាយថា អ៊ីរ៉ង់បាញ់មីស៊ីលរយៈចម្ងាយ ៤ពាន់គ.ម ជាលើកដំបូងក្នុងសង្រ្គាម

អីយាស.!អ៊ីស្រាអែលនិយាយថា អ៊ីរ៉ង់បាញ់មីស៊ីលរយៈចម្ងាយ ៤ពាន់គ.ម ជាលើកដំបូងក្នុងសង្រ្គាម មេបញ្ជាការកងទ័ពអ៊ីស្រាអែលោក Eyal Zamir និយាយកាលពីថ្ងៃសៅរ៍ថា អ៊ីរ៉ង់បានបាញ់មីស៊ីលអន្តរទ្វីបរយៈចម្ងាយ ៤ពាន់គ.មឆ្ពោះទៅកាន់គោលដៅសហរដ្ឋអាមេរិក ហើយលោកបានព្រមានថា រដ្ឋធានីអឺរ៉ុបស្ថិតក្នុងរយៈចម្ងាយនៃមីស៊ីលរយៈចម្ងាយឆ្ងាយរបស់ទីក្រុងតេអេរ៉ង់ ហើយរាល់ការគំរាមកំហែងណាមួយត្រូវតែទប់ទល់ ។លោក Zamir និយាយថា រយៈចម្ងាយរបស់ពួកគេ អាចបាញ់ទៅរដ្ឋធានីអឺរ៉ុប ហើយទីក្រុងប៊ែរឡាំង របស់អាល្លឺម៉ង់ និងទីក្រុងរ៉ួម របស់អ៊ីតាលី ស្ថិតក្នុងរយៈចម្ងាយគំរាមកំហែងដោយផ្ទាល់ ។ អ៊ីស្រាអែល និងអ៊ីរ៉ង់ បានវាយប្រហារគ្នាទៅវិញទៅមកកាលពីថ្ងៃសៅរ៍ ស្របពេលដែលសហរដ្ឋអាមេរិកបញ្ជូនកងម៉ារីនរាប់ពាន់នាក់បន្ថែមទៀត ទៅកាន់តំបន់មជ្ឈិមបូព៌ា ហើយប្រធានាធិបតីសហរដ្ឋអាមេរិកលោក…

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួល បើកកិច្ចប្រជុំស្វែងរកលទ្ធភាពជួយសម្រាលបន្ទុកចំណាយថ្លៃធ្វើដំណើររបស់កម្មករ

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួល បើកកិច្ចប្រជុំស្វែងរកលទ្ធភាពជួយសម្រាលបន្ទុកចំណាយថ្លៃធ្វើដំណើររបស់កម្មករ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា រួមមាន៖ភាគីរាជរដ្ឋាភិបាល ភាគីនិយោជក និងភាគីសហជីព តំណាងកម្មករនិយោជិត បានបើកកិច្ចប្រជុំបន្ទាន់មួយដើម្បីពិនិត្យពិភាក្សាស្វែងរកលទ្ធភាពជួយសម្រាលបន្ទុកចំណាយថ្លៃធ្វើដំណើររបស់កម្មករនិយោជិតក្នុងអំឡុងពេលវិបត្តិប្រេងឥន្ធនៈមានការកើនថ្លៃ។ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា នៅក្នុងកិច្ចប្រជុំ នារសៀលថ្ងៃទី២០ ខែមីនានេះ បានមានប្រសាសន៍ថា កិច្ចប្រជុំពិសេសនេះ ធ្វើឡើងដោយអនុលោមបទបញ្ជារបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា ដែលបានណែនាំឱ្យក្រសួងរៀបចំត្រីភាគីមួយជាប្រព័ន្ធ ដើម្បីពិនិត្យវាយតម្លៃទៅលើផលប៉ះពាល់ដែលមានការកើតមានឡើងនៃតម្លៃប្រេងឥន្ធនៈជាសាកលនេះ។ ឯកឧត្តម បានបន្តថា ក្នុងនោះ អ្វីដែលពាក់ព័ន្ធជាមួយកម្មករនិយោជិត គឺមធ្យោបាយធ្វើដំណើរ…

លោកឧត្តមសេនីយ៍ទោ ហេង សុផល ដាក់ចេញទិសដៅការងារ៥ចំណុច ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែ មីនា

លោកឧត្តមសេនីយ៍ទោ ហេង សុផល ដាក់ចេញទិសដៅការងារ៥ចំណុច ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែ មីនា (កំពង់ធំ)÷ ដោយអនុវត្តតាមការចង្អុលដឹកនាំដ៏ខ្ពង់ខ្ពស់ពីឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែ មីនា និងលើកទិសដៅបន្ត សម្រាប់ខែ មេសា ដល់កងកម្លាំងចូលរួមប្រមាណ ២៨០នាក់ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត។ លោកឧត្តមសេនីយ៍ទោ ហេង សុផលស្នងការនគរបាលខេត្ត បានថ្លែងបើកកិច្ចប្រជុំ…

You missed

error: Content is protected !!