Sun. Jun 14th, 2026

Author: admin

ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតដែលស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ និងពិធីបុណ្យវិសាខបូជា ឆ្នាំ២០២៦

ទីស្តីការក្រសួងយុត្តិធម៌៖ នារសៀលថ្ងៃអង្គារ ១៣កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ នេះ, ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការថ្នាក់ជាតិពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស បានអញ្ជើញដឹកនាំកិច្ចប្រជុំរបស់គណៈកម្មការថ្នាក់ជាតិ ដើម្បីពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតដែលស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ និងពិធីបុណ្យវិសាខបូជា ឆ្នាំ២០២៦។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ…

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា អញ្ជើញចូលរួមពិធីបិទកិច្ចប្រជុំស្តីពី “អភិបាលកិច្ច និងការគ្រប់គ្រង”

នៅរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ក្នុងពិធីបិទកិច្ចប្រជុំ លោកជំទាវបណ្ឌិត បានពាំនាំព្រះរាជសុវណ្ណីផ្តាំសួរសុខទុក្ខ និងកោតសរសើរពី សម្តេចព្រះមហាក្សត្រី ព្រះវរាជមាតាជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ព្រមទាំងប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងកោតសរសើរពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រីទាំងអស់ដែលបានស្ម័គ្រចិត្តចូលរួមក្នុងបុព្វហេតុមនុស្សធម៌ជាមួយកាកបាទក្រហមកម្ពុជាកន្លងមក។ បន្ថែមពីលើនេះ លោកជំទាវបណ្ឌិត ក៏បានថ្លែងអំណរគុណលោកស្រី Dorsa Nazami-Salman ប្រធានបេសកកម្មគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ(ICRC)…

សមត្ថកិច្ចឆ្មក់ចុះបង្ក្រាបទីតាំងលួចលាក់ប្រព្រឹត្តិបទល្មើស Online Scams នៅទីតាំងផ្ទះសំណាក់មួយកន្លែងក្នុងខណ្ឌសែនសុខ ឃាត់ខ្លួនជនបរទេសជាង ៥០នាក់

ភ្នំពេញ ៖ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ នៅវេលាម៉ោង២១ និង៣០នាទីយប់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ បានបន្តការឆ្មក់ចុះបង្ក្រាបទីតាំងលួចលាក់ប្រព្រឹត្តិ Online Scams នៅទីតាំងផ្ទះសំណាក់មួយកន្លែង ក្នុងខណ្ឌសែនសុខ ឃាត់ខ្លួនជនបរទេសជាង៥០នាក់ ។ ប្រតិបត្តិការនេះបានធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីលោក ឃួង ស្រេង ប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដឹកនាំការបង្ក្រាបផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា ស្នងការរងផែនការងារសន្តិសុខ និងក្រោមការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញផងដែរ ។ ឧត្តមសេនីយ៍ឯក…

ឯកឧត្តមវេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិកាក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារចុះពង្រឹងមន្ទីរពេទ្យខេត្ត បានដឹកនាំក្រុមការងារចុះអភិបាលគាំទ្រ និងពិនិត្យមើលវឌ្ឍនភាពការបម្រើសេវាសុខាភិបាលនៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ

ឯកឧត្តមវេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិកាក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារចុះពង្រឹងមន្ទីរពេទ្យខេត្ត បានដឹកនាំក្រុមការងារចុះអភិបាលគាំទ្រ និងពិនិត្យមើលវឌ្ឍនភាពការបម្រើសេវាសុខាភិបាលនៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ ខេត្តក្រចេះ៖ ថ្ងៃសៅរ៍ ទី២៨ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមវេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារចុះពង្រឹងមន្ទីរពេទ្យខេត្ត បានដឹកនាំក្រុមការងារចុះអភិបាលគាំទ្រ និងពិនិត្យមើលវឌ្ឍនភាពការបម្រើសេវាសុខាភិបាលនៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ ជុំទី១ ឆ្នាំ២០២៦។ ការចុះអភិបាលនេះមានគោលបំណងជួយគាំទ្រ លើផែនការសម្មភាពរបស់មន្ទីរពេទ្យ និងជួយពង្រឹងគុណភាព សមត្ថភាព ការបម្រើសេវាផ្នែកសង្គ្រោះបន្ទាន់ ផ្នែកវះកាត់ ផ្នែកអមវេជ្ជសាស្ត្រ។ បន្ថែមពីនេះ ក៏ត្រូវបន្តពង្រឹងសោភ័ណ្ឌភាព…

សម្ដេចបវរធិបតី បានដាក់បទបញ្ជា យ៉ាងតឹងរឹងបំផុត ចំពោះ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធ-ត់មួយដែលកេីតឡេីងនៅយប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ នៅស្រុកមោងឬស្សី ខេត្តបាត់ដំបង ដែលបណ្ដាលឲ្យមមនុស្សចំនួន ៦នាក់បានស្លា-ប់ សម្ដេចបានលើកឡើងដូចនេះថា÷

ខ្ញុំបានឃេីញមានការបញ្ចេញមតិជាច្រេីនពាក់ព័ន្ធជាមួយនឹងគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធ-ត់មួយដែលកេីតឡេីងនៅយប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ នៅស្រុកមោងឬស្សី ខេត្តបាត់ដំបង ដែលមនុស្សចំនួន ៦នាក់ត្រូវបានស្លាប់ រួមទាំងទារកនៅក្នុងផ្ទៃមាតាផងដែរ ដែលបង្កឡេីងដោយរថយន្តមួយគ្រឿងបុកពួកគាត់ហើយរត់គេចខ្លួនបាត់។ ជាមួយនឹងការសម្តែងការសោកស្តាយដល់ជនរងគ្រោះ មានបងប្អូនមួយចំនួនក៏បានសម្តែងការព្រួយបារម្ភ អំពីការដែលអ្នកប្រព្រឹត្តិអាចមិនត្រូវបានទទួលទោស ដោយសារមានគ្រួសារជាមន្ត្រី។ ជាដំបូង ខ្ញុំសូមចូលរួមមរណ:ទុក្ខជាមួយនឹងក្រុមគ្រួសារសពនៃជនរងគ្រោះទាំង៦នាក់ និងសូមវិញាណក្ខន្ធអ្នកទាំងអស់គ្នាបានទៅកាន់សុខគតិភពកុំបីឃ្លាតឡេីយ។ ចំពោះការទទួលខុសត្រូវតាមផ្លូវច្បាប់ក្នុងករណីនេះ ខ្ញុំបានចេញបទបញ្ជាឱ្យឯកឧត្តម កេីត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងឯកឧត្តម ស ថេត អគ្គស្នងការនគរបាលជាតិ ត្រូវធ្វេីការស្រាវជ្រាវឱ្យបានហ្មត់ចត់បំផុត និងរកឱ្យឃេីញអ្នកដែលបេីកបររថយន្តពិតប្រាកដ ដែលបុក មនុស្សស្លាប់ទាំង៦នាក់នេះ…

ក្រសួងការងារ បើកសិក្ខាសាលាពិគ្រោះយោបល់ត្រីភាគី វាយតម្លៃការអនុវត្តផែនការមេលើកទី៣ ស្តីពីសុវត្ថិភាព និងសុខភាពការងារឆ្នាំ២០២៣-២០២៧

ក្រសួងការងារ បើកសិក្ខាសាលាពិគ្រោះយោបល់ត្រីភាគី វាយតម្លៃការអនុវត្តផែនការមេលើកទី៣ ស្តីពីសុវត្ថិភាព និងសុខភាពការងារឆ្នាំ២០២៣-២០២៧ (ភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ទី៣០ ខែមីនា ឆ្នាំ២០២៦ លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពស់ខ្ពង់របស់ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាពិគ្រោះយោបល់ត្រីភាគី ដើម្បីវាយតម្លៃលទ្ធផលពាក់កណ្តាលអាណត្តិនៃការអនុវត្តផែនការមេលើកទី៣ ស្តីពីសុវត្ថិភាព និងសុខភាពការងារ ឆ្នាំ២០២៣-២០២៧។ កម្មវិធីនេះត្រូវបានរៀបចំឡើងតាមប្រព័ន្ធនិម្មិត ZOOM ដោយមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់រួមមាន ក្រសួង ស្ថាប័ន អង្គការ…

ស.ស.យ.ក វិស័យសង្គមកិច្ច និងមន្ត្រីចូលរួមសរសេរសារ និងផ្ដល់ជូនជាក្រមាជូនវីរកងទ័ពជួរមុខ

ស.ស.យ.ក វិស័យសង្គមកិច្ច និងមន្ត្រីចូលរួមសរសេរសារ និងផ្ដល់ជូនជាក្រមាជូនវីរកងទ័ពជួរមុខ ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា វិស័យសង្គមកិច្ច រួមទាំងមន្ត្រីនៃក្រសួង នាថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០២៦នេះ បានចូលរួមសរសេរជាសារ ក៏ដូចជាបរិច្ចាគជាក្រមាជូនដល់វីរកងទ័ពជួរមុខ។ សកម្មភាពនេះ រៀបចំឡើងនៅ ទីតាំងក្រសួងសង្គមកិច្ច ដោយផ្ទាល់។ ជាការចូលរួមគាំទ្រដល់ កម្មវិធី ១ម៉ឺនក្រមា ១ម៉ឺនសារជូនវីរកងទ័ព ក្រុមការងារ ស.ស.យ.ក វិស័យសង្គមកិច្ច ក៏ដូចជាមន្ត្រីនៃក្រសួងសង្គមកិច្ចផ្ទាល់ បានរួមគ្នាផ្តល់ជូនជាក្រមា ក៏ដូចជាសរសេរជាសារ បង្ហាញពីទឹកចិត្តដឹងគុណ ដល់វីរកងទ័ព។…

រយៈពេល៣ថ្ងៃនៃព្រឹត្តិការណ៍បុណ្យទន្លេលើកទី១០ នៅខេត្តក្រចេះ ទាក់ទាញបានប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ចូលរួមជិត ៣២ម៉ឺននាក់

រយៈពេល៣ថ្ងៃនៃព្រឹត្តិការណ៍បុណ្យទន្លេលើកទី១០ នៅខេត្តក្រចេះ ទាក់ទាញបានប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ចូលរួមជិត ៣២ម៉ឺននាក់ ព្រឹត្តិការណ៍បុណ្យទន្លេ លើកទី ១០ នៅខេត្តក្រចេះ ដែលរៀបចំឡើង ដោយក្រសួងទេសចរណ៍ គណៈកម្មការអន្ដរក្រសួងរៀបចំព្រឹត្តិការណ៍បុណ្យទន្លេ និងរដ្ឋបាលខេត្ដ បានឈានដល់ពិធីបិទបញ្ចប់ជាផ្លូវការក្រោមអធិបតីភាពឯកឧត្ដម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកជំទាវ និងការអញ្ជើញចូលរួមពីឯកឧត្ដម វ៉ា ថន អភិបាលខេត្តក្រចេះ ឯកឧត្ដម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង ព្រមទាំងថ្នាក់ដឹកនាំ ក្រសួងទេសចរណ៍ ក្រសួងស្ថាប័នពាក់ព័ន្ធ…

រថយន្ដ MERCEDES BENZ ពាក់ផ្លាកលេខកម្ពុជា C.S.6168 បុកមនុស្សស្លា-ប់៦នាក់ ទាំងកូនក្នុងផ្ទៃយ៉ាងអណោចអធម៌ នៅស្រុកមោងឫស្សី ខេត្តបាត់ដំបង, ជនបង្កគេចខ្លួនបាត់ សមត្ថកិច្ចកំណត់អត្តសញ្ញាណបានហើយ និងកំពុងតាមស្រាវជ្រាវ…

(បាត់ដំបង)៖ រថយន្ដស៊េរីទំនើបមួយគ្រឿង ម៉ាក MERCEDES BENZ AMG GT53 ពណ៌ខ្មៅ ពាក់ផ្លាកលេខកម្ពុជា C.S.6168 បានបុករះម៉ូតូពីរគ្រឿងពេញទំហឹង បណ្ដាលឲ្យមនុស្ស៦នាក់ស្លាប់ រួមទាំងកូនក្នុងផ្ទៃយ៉ាងអណោចអធម៌ រួចជនបង្កគេចខ្លួនបាត់សមត្ថកិច្ចស្វែងមិនទាន់ឃើញនោះឡើយ។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង២២៖៤០នាទី លើផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ២៤៦-២៤៧ នៅត្រង់ចំណុចក្រុមទី១២ ភូមិកកោះ ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។យោងតាមរបាយការណ៍របស់សមត្ថកិច្ច បានបញ្ជាក់ថា កើតឡើងរវាងរថយន្ត១គ្រឿងម៉ាក MERCEDES BENZ AMG…

ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញជាតំណាងរាជរដ្ឋាភិបាល ការពារសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្នុងសម័យប្រជុំលើកទី៥ នីតិកាលទី៧ នៃរដ្ឋសភា

វិមានរដ្ឋសភា៖ នាព្រឹក ថ្ងៃចន្ទ ១២កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦, ដោយទទួលបានការចាត់តាំងដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា, ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញជាតំណាងរាជរដ្ឋាភិបាល ការពារសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅក្នុងសម័យប្រជុំលើកទី៥ នីតិកាលទី៧ នៃរដ្ឋសភា ដោយមានគណៈប្រតិភូអមរួមមាន ឯកឧត្តមសន្តិបណ្ឌិត ឆៃ…

You missed

error: Content is protected !!