Mon. Jun 15th, 2026

អង្គការសហប្រជាជាតិ(UN)និយាយថា ក្រុមបេសកកម្មថែរក្សាសន្តិភាព(UNIFIL)នៅតំបន់ភាគខាងត្បូងលីបង់ បន្តមើលឃើញសកម្មភាពវាយប្រហារតាមច្រកអាកាស និងតាមជើងគោករបស់យោធាអ៊ីស្រាអែល នៅទូទាំងតំបន់ប្រតិបត្តិការរបស់កងកម្លាំងស្តីទី UN រួមទាំងសកម្មភាពយោធានៅតំបន់ភាគខាងជើងទន្លេ Litani ។
លោក Stephane Dujarric គឺជាអ្នកនាំពាក្យរបស់ UN និយាយថា ក្រុម UNIFIL បានរកឃើញឧបទ្ទេហេតុបាញ់ប្រហារ ៣៥០លើករបស់កងកម្លាំងការពារអ៊ីស្រាអែល និងឧបទ្ទេហេតុបាញ់ប្រហារ ២៥លើករបស់ក្រុមហេសបូឡា ។

ខណៈពេលនោះដែរ ក្រសួងសុខាភិបាលសាធារណៈលីបង់និយាយថា ចំនួនអ្នកស្លាប់ដោយសារការវាយប្រហាររបស់អ៊ីស្រាអែលលើលីបង់ បានកើនឡើងដល់ ៣.៣២៤ នាក់ ចាប់តាំងពីថ្ងៃទី ២ ខែមីនា ២០២៦ រហូតមក ខណៈការវាយប្រហាររបស់អ៊ីស្រាអែល កាន់តែខ្លាំងនៅទូទាំងភាគខាងត្បូងប្រទេសលីបង់ ដោយមិនខ្វល់ខ្វាយពីបទឈប់បាញ់នោះឡើយ ក្នុងនោះមនុស្ស ១០.០២៧ នាក់ បានរងរបួស ។
ក្រសួងបន្តថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលលើតំបន់ Choueifat ក្នុងតំបន់ជាយក្រុងភាគខាងត្បូងរដ្ឋធានីបេរូត បានសម្លាប់មនុស្ស ៣នាក់ រួមទាំងស្ត្រីម្នាក់ និងកូនស្រីទើបសម្រាលរបស់គាត់ ហើយនិងកុមារស៊ីរីម្នាក់ ។
សូមបញ្ជាក់ថា បទឈប់បាញ់រវាងអ៊ីស្រាអែល និងលីបង់បានចូលជាធរមានកាលពីខែមេសា ២០២៦ ប៉ុន្តែបើទោះបីជាមានបទឈប់បាញ់ក៏ដោយ អ៊ីស្រាអែលនៅតែបន្តបើកការវាយប្រហារស្ទើរតែរាល់ថ្ងៃនៅក្នុងប្រទេសមួយនេះ ខណៈក្រុមហេសបូឡាបានបើកការវាយប្រហារទៅលើទីតាំងយោធាអ៊ីស្រាអែល ៕

error: Content is protected !!