Tue. Apr 14th, 2026

ចំនួនទាហានអាមេរិក ដែលរងរបួសក្នុងសង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់ កើនឡើងដល់ប្រហែល ២០០នាក់

យោធាសហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃចន្ទ (១៦ មីនា) ថា ចំនួនទាហានអាមេរិក ដែលបានរងរបួសនៅក្នុង សង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់ បានកើនឡើងដល់ប្រហែល ២០០នាក់ហើយ ខណៈដែលជម្លោះដ៏តានតឹងនេះ បានចូលដល់សប្តាហ៍ទីបីរបស់ខ្លួន។ ទីបញ្ជាការកណ្តាលរបស់យោធាសហរដ្ឋអាមេរិក បាននិយាយថា ភាគច្រើននៃតួលេខទាំងនោះគឺបានរងរបួសស្រាល ហើយទាហានចំនួន ១៨០ នាក់បានវិលត្រឡប់ទៅបំពេញ កាតព្វកិច្ចវិញហើយ ចំណែកមនុស្ស ១០នាក់ គឺរបួសធ្ងន់ធ្ងរ។

You missed

error: Content is protected !!