Fri. Oct 31st, 2025

Category: ព័ត៍មានអន្តរជាតិ

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី អញ្ជើញចូលរួមព្រះរាជពិធីថ្វាយព្រះភ្លើងព្រះបរមសព សម្ដេច ទេព វង្ស

ភ្នំពេញ៖ នាព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមព្រះរាជពិធីថ្វាយព្រះភ្លើងព្រះបរមសព សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅព្រះមេរុ មុខវត្តបុទុមវតីរាជវរារាម។ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី សូមក្រាបថ្វាយព្រះមហារាជកុសល ថ្វាយដួងព្រះវិញ្ញាណក្ខ័ន្ធសម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត…

ព្រះរាជពិធីដង្ហែព្រះបរមសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា

នៅព្រឹកថ្ងៃចន្ទ ១២ រោច ខែពិសាខ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤ នៅវេលា ៥.០០នាទី ព្រះរាជពិធីបានចាប់ផ្ដើមដោយរំកិលព្រះមញ្ជូសាតម្កល់លើព្រះទីនាំងនាគរាជដើម្បីដង្ហែព្រះបរមសព និងចាប់ផ្ដើមពិធីដង្ហែព្រះបរមសព នៅវេលាម៉ោង៦.០០នាទី ដោយចេញដំណើរពីតិរវិថីព្រះស៊ីសុវត្ថិ មុខវត្តឧណ្ណាលោម រហូតដល់រង្វង់មូលដើមពោធិ៍ទន្លេសាប បត់ឆ្វេងមកវិថីបក្សីចាំ ក្រុង (ផ្លូវលេខ៩៤) រង្វង់មូលវត្តភ្នំ ឆ្ពោះទៅតាមមហាវិថីព្រះនរោត្តម រហូតដល់រង្វង់មូលវិមានឯករាជ្យ បត់ឆ្វេងតាមមហាវិថីព្រះសីហនុ ឆ្ពោះទៅវិថីឧកញ៉ាស៊ួរស្រ៊ុន រហូតដល់ទីតាំងព្រះមេរុ ខាងមុខវត្តបទុមវតី ដែលជាទីតាំប្រារពព្រះរាជពិធី៕

អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា៖ រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិកនឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា នៅដើមខែមិថុនា ខាងមុខនេះ

ឯកឧត្តម ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ថា៖ ឯកឧត្តម Lloyd Austin រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិកនឹងមកបំពេញទស្សនកិច្ចនៅកម្ពុជានៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤។ឯកឧត្តមបន្តថា៖ កម្ពុជាកំពុងសម្របសំរួលរៀបចំអោយមានជំនួបរវាង ឯកឧត្តម រដ្ឋមន្ត្រីការពារជាតិ ជាមួយថ្នាក់ដឹកនាំកម្ពុជា តាមសំណើរបស់ភាគីអាមេរិក។ ទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា-អាមេរិក បាន និងកំពុងត្រូវបានលើកកម្ពស់នៅក្នុងវិស័យនានាជាច្រើន ។ ដំណើរទស្សនកិច្ចរបស់ឯកឧត្តម រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក នឹងជាឱកាសដ៏ល្អមួយទៀតសម្រាប់ប្រទេសទាំងពីរ ក្នុងការជំរុញ បន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ។ ដំណើរទស្សនកិច្ចនេះ នឹងប្រព្រឹត្តទៅខណៈកម្ពុជាកំពុងត្រៀមខ្លួនទទួលតួនាទីជាប្រទេសសម្របសម្រួល សម្រាប់ទំនាក់ទំនងកិច្ចសន្ទនាអាស៊ាន-អាមេរិក…

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា  អញ្ជើញដង្ហែព្រះករុណាព្រះបាទសម្ដេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា យាងទតការតាំងបង្ហាញផលិតផលកសិកម្ម កសិឧហ្សាកម្ម និងសិប្បកម្ម នៅក្នុងការតាំងបង្ហាញក្នុងព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល..

នៅព្រឹក ថ្ងៃអាទិត្យ ៤រោច ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញដង្ហែព្រះករុណាព្រះបាទសម្ដេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា យាងទតការតាំងបង្ហាញផលិតផលកសិកម្ម កសិឧហ្សាកម្ម និងសិប្បកម្ម នៅក្នុងការតាំងបង្ហាញក្នុងព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល ដែលត្រូវបានធ្វើឡើងនៅទីព្រះស្រែ ក្នុងបរិវេណមន្ទីរអប់រំ យុវជន និងកីឡា…

អបអរសាទរ ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល

ព្រះរាជពិធីបុណ្យ «ច្រត់ព្រះនង្គ័ល» ដែលត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំក្នុងខែពិសាខ។ ព្រះរាជពិធីនេះ គឺសំខាន់បំផុត បន្ទាប់ពីព្រះរាជាអភិសេក ដែលជាពិធីមួយស្ថិតក្នុងចំណោមពិធីផ្សេងៗ ជាច្រើនទៀតប្រចាំឆ្នាំ។ ព្រះរាជពិធីច្រត់ព្រះនង្គ័ល គឺត្រូវបានធ្វើឡើងក្នុងគោលបំណងផ្សងមើលប្រផ្នូលរបស់ស្រុកទេស ទៅតាមការបរិភោគរបស់ «គោឧសភរាជ»។ ព្រះរាជពិធីបុណ្យនេះ ក៏ជាការដាស់តឿនក្រើនរម្លឹក ដល់ប្រជាពលរដ្ឋខ្មែរ ដែលពឹងផ្អែកលើការធ្វើកសិកម្មជាចម្បងនោះ ឱ្យបានដឹងថា រដូវធ្វើស្រែចំការបានចូលមកដល់ហើយ។ ជូនពរបងប្អូនប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ជួបតែសេចក្តីសុខ សេចក្តីចម្រើនគ្រប់ៗគ្នា៕

នាយករដ្ឋមន្ត្រីស្លូវ៉ាគីលោក Robert Fico បានរងរបួសយ៉ាងធ្ងន់ធ្ងរនៅថ្ងៃនេះ។

មិនទាន់​មាន​ព័ត៌មាន​ណាមួយ​អំពី​អ្នក​វាយប្រហារ​នោះ​នៅឡើយ​ទេ ក្រៅពី​គាត់​ត្រូវបាន​ឃាត់ខ្លួន​។ ចូរយើងចងចាំថា Fico បានប្រឆាំងម្តងហើយម្តងទៀតក្នុងការផ្តល់ជំនួយយោធាដល់អ៊ុយក្រែន។ លើសពីនេះ នាយករដ្ឋមន្ត្រីស្លូវ៉ាគីបានសង្កត់ធ្ងន់ថា Bratislava ចាប់អារម្មណ៍លើទំនាក់ទំនងល្អជាមួយរុស្ស៊ី។ @ukr_leaks

ខ្លីៗអំពី ព្រែកជីកហ្វូណនតេជោ

អ្វីៗទាំងអស់ដើម្បីជាតិមាតុភូមិនិងប្រជាជនកម្ពុជា #កអក #កម្ពុជាមាតុភូមិខ្ញុំ #សហសម័យកម្ពុជា អ្វីៗទាំងអស់ដើម្បីជាតិមាតុភូមិនិងប្រជាជនកម្ពុជា #កអក #កម្ពុជាមាតុភូមិខ្ញុំ #សហសម័យកម្ពុជា

រដ្ឋមន្ត្រីការពារជាតិថៃ | ក្រសួងការពារជាតិនឹងកាត់បន្ថយទាហានចំនួន ៧០០នាក់ (ចម្លោះឆ្នាំ២០២៥-២០២៧) និងកែសម្រួលរចនាសម្ព័ន្ធការងារឡើងវិញ (ច្របាច់បញ្ចូលគ្នានាយកដ្ឋានមួយចំនួន ដើម្បីកាត់បន្ថយការងារដែលមិនចាំបាច់)។ ការណ៍នេះនឹងអាចជួយសន្សំថវិកាជាតិ បានចំនួន ៣៤លានបាត (ជិត ១លានដុល្លារ)។

រដ្ឋមន្ត្រីការពារជាតិថៃ | ក្រសួងការពារជាតិនឹងកាត់បន្ថយទាហានចំនួន ៧០០នាក់ (ចម្លោះឆ្នាំ២០២៥-២០២៧) និងកែសម្រួលរចនាសម្ព័ន្ធការងារឡើងវិញ (ច្របាច់បញ្ចូលគ្នានាយកដ្ឋានមួយចំនួន ដើម្បីកាត់បន្ថយការងារដែលមិនចាំបាច់)។ ការណ៍នេះនឹងអាចជួយសន្សំថវិកាជាតិ បានចំនួន ៣៤លានបាត (ជិត ១លានដុល្លារ)។ ប្រភព: ឯកសារមន្ត្រីសាធារណៈ

ព្រឹកថ្ងៃនេះសម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធស្ពាន និងសំណេះសំណាលជាមួយកម្មករ និយោជិតជាង១ម៉ឺននាក់ ក្នុងខេត្តកោះកុង

(កោះកុង)៖ នៅព្រឹកថ្ងៃចន្ទ ១២រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤នេះ សម្ដេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញសម្ពោធស្ពានបេតុង និងសំណេះសំណាលជាមួយកម្មករ និយោជិតសរុបជាង១ម៉ឺននាក់ នៅក្នុងខេត្តកោះកុង។ ស្ពានបេតុងដែលសម្ពោធដាក់ឱ្យប្រើប្រាស់នេះ មានឈ្មោះថា «ស្ពានសម្តេចតេជោ ហ៊ុន សែន កោះយ៉»។ ស្ពាននេះជាសមិទ្ធផលថ្មីមួយទៀត សម្រាប់ប្រជាពលរដ្ឋរស់នៅឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ជាអំណោយរបស់សម្តេចតេជោ ហ៊ុន…

 ឯកឧត្តម នេត្រ ភក្រ្តារដ្ឋមន្ត្រីក្រសួងព័ត៌មានបានលើកឡើងថា ខេត្តក្រចេះគឺជាខេត្តទី១ ដែលត្រូវបានរំដោះពីរបបប្រល័យពូជសាសន៍ប៉ុលពត ដឹកនាំដោយសម្ដេចទាំងបី…

(ក្រចេះ) នាងល្ងាចថ្ងៃទី 6 ខែមករាឆ្នាំ 2024 ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានហើយដឹងថា ក្រចេះក្រុង! ខេត្តក្រចេះគឺជាខេត្តទី១ ដែលត្រូវបានរំដោះពីរបបប្រល័យពូជសាសន៍ ប៉ុល ពត នាថ្ងៃទី៣០ ខែធ្នូ ឆ្នាំ១៩៧៨ ពោលគឺ ២៨ ថ្ងៃក្រោយការបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដឹកនាំដោយសម្តេច ហេង សំរិន សម្តេច ជា ស៊ីម និងសម្តេច ហ៊ុន សែន និងកម្លាំងស្នេហាជាតិនាថ្ងៃទី២…

You missed

error: Content is protected !!