
ប្រធាននគរបាល៖ អ៊ីរ៉ង់ ចាប់ខ្លួនមនុស្ស ៥០០នាក់ ដែលត្រូវបានចោទប្រកាន់ថាធ្វើចារកម្មឱ្យសត្រូវ
ប្រមុខនគរបាលរបស់ប្រទេសអ៊ីរ៉ង់ បាននិយាយកាលពីថ្ងៃអាទិត្យ (១៥ មីនា) ថា សាធារណរដ្ឋអ៊ិស្លាមមួយនេះ បានចាប់ខ្លួនមនុស្សចំនួន ៥០០ នាក់ ដែលត្រូវបានចោទប្រកាន់ពីបទចែករំលែកព័ត៌មានទៅកាន់សត្រូវរបស់អ៊ីរ៉ង់ ខណៈយន្តហោះចម្បាំងរបស់អ៊ីស្រាអែល និងសហរដ្ឋអាមេរិក នៅតែបន្តវាយប្រហារលើគោលដៅថ្មីៗនៅក្នុងប្រទេសនេះ។
លោក Ahmadreza Radan ប្រធាននគរបាលអ៊ីរ៉ង់ បានលើកឡើងដោយមិនបានបញ្ជាក់លម្អិតអំពីពេលវេលានៃការចាប់ខ្លួននោះថា៖ ក្នុងចំណោមករណីចាប់ខ្លួនទាំងនោះ មានចំនួនពាក់កណ្តាលគឺជាករណីធ្ងន់ធ្ងរ «រួមទាំងបុគ្គលដែលបានផ្តល់ព័ត៌មានសម្រាប់កំណត់គោលដៅវាយប្រហារ និងបុគ្គលដែលបានថតរូបភាពទីតាំងដែលរងការវាយប្រហារ រួចផ្ញើចេញទៅក្រៅ»។


You must be logged in to post a comment.