Mon. Mar 23rd, 2026

អីយាស.!អ៊ីស្រាអែលនិយាយថា អ៊ីរ៉ង់បាញ់មីស៊ីលរយៈចម្ងាយ ៤ពាន់គ.ម ជាលើកដំបូងក្នុងសង្រ្គាម

មេបញ្ជាការកងទ័ពអ៊ីស្រាអែលោក Eyal Zamir និយាយកាលពីថ្ងៃសៅរ៍ថា អ៊ីរ៉ង់បានបាញ់មីស៊ីលអន្តរទ្វីបរយៈចម្ងាយ ៤ពាន់គ.មឆ្ពោះទៅកាន់គោលដៅសហរដ្ឋអាមេរិក ហើយលោកបានព្រមានថា រដ្ឋធានីអឺរ៉ុបស្ថិតក្នុងរយៈចម្ងាយនៃមីស៊ីលរយៈចម្ងាយឆ្ងាយរបស់ទីក្រុងតេអេរ៉ង់ ហើយរាល់ការគំរាមកំហែងណាមួយត្រូវតែទប់ទល់ ។
លោក Zamir និយាយថា រយៈចម្ងាយរបស់ពួកគេ អាចបាញ់ទៅរដ្ឋធានីអឺរ៉ុប ហើយទីក្រុងប៊ែរឡាំង របស់អាល្លឺម៉ង់ និងទីក្រុងរ៉ួម របស់អ៊ីតាលី ស្ថិតក្នុងរយៈចម្ងាយគំរាមកំហែងដោយផ្ទាល់ ។

អ៊ីស្រាអែល និងអ៊ីរ៉ង់ បានវាយប្រហារគ្នាទៅវិញទៅមកកាលពីថ្ងៃសៅរ៍ ស្របពេលដែលសហរដ្ឋអាមេរិកបញ្ជូនកងម៉ារីនរាប់ពាន់នាក់បន្ថែមទៀត ទៅកាន់តំបន់មជ្ឈិមបូព៌ា ហើយប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ចោទប្រកាន់សម្ព័ន្ធមិត្តណាតូថា កំសាកញីចំពោះភាពស្ទាក់ស្ទើរបស់ពួកគេ ក្នុងការជួយបើកច្រកសមុទ្រ Hormuz ។ 
សូមបញ្ជាក់ថា មនុស្សជាង ២ពាន់នាក់ ត្រូវបានសម្លាប់ ចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែលវាយប្រហារអ៊ីរ៉ង់កាលពីថ្ងៃទី ២៨ ខែកុម្ភៈ ខណៈតម្លៃថាលពលសកលហក់ឡើងខ្ពស់ និងក្តីបារម្ភពីជម្លោះពេញបន្ទុកក្នុងតំបន់ កើនឡើង ៕

error: Content is protected !!