
កិច្ចព្រមព្រមព្រៀងទាំង ១៤ ចំណុចដែលអាមេរិក និងអ៊ីរ៉ង់ នឹងចុះហត្ថលេខានាថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ ៖
១. បញ្ចប់សង្គ្រាមទាំងអស់ រួមទាំងការវាយប្រហារលីបង់
២. អាមេរិកប្តេជ្ញាមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់អ៊ីរ៉ង់ ហើយនឹងគោរពអធិបតេយ្យភាពរបស់ប្រទេសឥស្លាមមួយនេះ
៣. ដកការបិទផ្លូវសមុទ្រទាំងស្រុងរយៈពេល ៣០ ថ្ងៃ
៤. អាមេរិកប្តេជ្ញាដកកងកម្លាំងរបស់ខ្លួនចេញពីតំបន់ជុំវិញអ៊ីរ៉ង់
៥. ច្រកសមុទ្រហ័រមូសនឹងត្រូវបើកឡើងវិញក្នុងរយៈពេល ៣០ ថ្ងៃ ក្រោមយន្តការរៀបចំដោយអ៊ីរ៉ង់
៦. ផ្អាកទណ្ឌកម្មលើប្រេង ផលិតផលគីមីឥន្ធនៈ និងទំនិញពាក់ព័ន្ធរបស់អ៊ីរ៉ង់ ។ ក្នុងពេលជាមួយគ្នានេះ អ៊ីរ៉ង់មានសិទ្ធិចូលប្រើប្រាស់ប្រាក់ចំណូលពេញលេញពីផលិតផលទាំងនេះ
៧. អាមេរិក និងសម្ព័ន្ធមិត្តត្រូវតែបង្ហាញផែនការដើម្បីកសាងអ៊ីរ៉ង់ឡើងវិញដែលមានតម្លៃសរុបយ៉ាងតិច ៣០០ ពាន់លានដុល្លារ
៨. ភាគីទាំងពីរនឹងធ្វើការចរចារយៈពេល ៦០ ថ្ងៃ ដើម្បីឈានដល់កិច្ចព្រមព្រៀងចុងក្រោយលើបញ្ហានុយក្លេអ៊ែរ និងធ្វើការឆ្ពោះទៅរកការលុបចោលទាំងស្រុងនូវទណ្ឌកម្មសំខាន់ៗ និងទណ្ឌកម្មបន្ទាប់បន្សំរបស់ អាមេរិក ក៏ដូចជាសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងក្រុមប្រឹក្សាភិបាលនៃទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) ទាក់ទងនឹងអ៊ីរ៉ង់ ។
៩. អ៊ីរ៉ង់ប្តេជ្ញាចិត្តមិនផលិតអាវុធនុយក្លេអ៊ែរក្រោមសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ (NPT)
១០. ក្នុងអំឡុងពេលចរចា អាមេរិកសន្យាថានឹងមិនបង្កើនវត្តមានយោធារបស់ខ្លួននៅក្នុងតំបន់នោះទេ ហើយក៏មិនដាក់ទណ្ឌកម្មថ្មីណាមួយលើអ៊ីរ៉ង់នោះដែរ ។
១១. ក្នុងអំឡុងពេលចរចាចុងក្រោយរយៈពេល ៦០ ថ្ងៃ អ៊ីរ៉ង់នឹងទទួលបានទ្រព្យសម្បត្តិបង្កកចំនួន ២៤ ពាន់លានដុល្លារ ។ ពាក់កណ្តាលនៃប្រាក់ទាំងនេះត្រូវតែផ្ទេរទៅអ៊ីរ៉ង់ មុនពេលការចរចាចាប់ផ្តើម ។
១២. បង្កើតយន្តការមួយដើម្បីតាមដានការអនុវត្តកិច្ចព្រមព្រៀង
១៣. កិច្ចព្រមព្រៀងចុងក្រោយនឹងត្រូវផ្តល់សច្ចាប័នតាមរយៈសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ
១៤. ការចរចានឹងចាប់ផ្តើម លុះត្រាតែអ៊ីរ៉ង់ទទួលបានទ្រព្យសម្បត្តិបង្កកពាក់កណ្តាល ផ្អាកដាក់ទណ្ឌកម្មប្រេង និងដកការបិទផ្លូវសមុទ្រ ។ ការចរចាចុងក្រោយត្រូវកំណត់លើបញ្ហាសម្ភារៈនុយក្លេអ៊ែរដែលចម្រាញ់រួច សកម្មភាពចម្រាញ់អ៊ុយរ៉ាញ៉ូម ការបន្ធូរបន្ថយទណ្ឌកម្ម និងកម្មវិធីកសាងសេដ្ឋកិច្ចឡើងវិញរបស់អ៊ីរ៉ង់ ។


You must be logged in to post a comment.