នគរបាលស្រុកពាមរក៍ ខេត្តព្រៃវែង ជួយសង្គ្រោះស្ត្រីមានផ្ទៃពោះឆ្លងទន្លេតាមផ្លូវ នៅចំណុចគល់ស្ពានអ្នកលឿង
ខេត្តព្រៃវែង នារសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ កម្លាំងអធិការដ្ឋាននគរបាលស្រុកពាមរក៍ ខេត្តព្រៃវែង ដឹកនាំដោយលោកវរសេនីយ៍ឯក សេង ពន្លក អធិការនគរបាលស្រុកពាមរក៍ ព្រមទាំងកងកម្លាំងក្រោមឱវាទបានអន្តរាគមន៍ធ្វើការជួយសង្គ្រោះដល់ស្ត្រីមានផ្ទៃពោះឆ្លងទន្លេកើតតាមផ្លូវបានទារកចំនួន ១ នាក់ ភេទប្រុស នៅវេលាម៉ោង ៤.៤៥ នាទី រសៀល នៅត្រង់ចំណុចគល់ស្ពានអ្នកលឿងត្រើយខាងកើត ក្នុងភូមិសាស្ត្រស្រុកពាមរកខេត្តព្រៃវែង ។ គួរបញ្ជាក់ថា ស្ត្រីដែលមានផ្ទៃពោះឆ្លងទន្លេនៅត្រង់ចំណុចគល់ស្ពានអ្នកលឿងត្រើយខាងកើតនោះមានឈ្មោះថា ឌី ចន្ធូ អាយុ ២៨ ឆ្នាំ មានមុខរបរជាមេផ្ទះ ប្ដីឈ្មោះ…
