ពន្ធនាគារខេត្ដកណ្ដាលស្នើសុំបន្ធូរបន្ថយ និងលើកលែងទោសដល់ទណ្ឌិត ២១នាក់ ក្នុងទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍
ពន្ធនាគារខេត្ដកណ្ដាលស្នើសុំបន្ធូរបន្ថយ និងលើកលែងទោសដល់ទណ្ឌិត ២១នាក់ ក្នុងទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ (ខេត្តកណ្ដាល)៖ ថ្លែងនៅក្នុងកិច្ចប្រជុំពិនិត្យ វាយតម្លៃស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស ដល់ទណ្ឌិត ក្នុងទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ឆ្នាំ២០២៦ នាព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥នេះ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំពិនិត្យ និងវាយតម្លៃកម្រិតកែប្រែរបស់ទណ្ឌិតដែលត្រូវដាក់ស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស ក្នុងឱកាសទិវាជ័យជម្នះលើរបបប្រល័យ ពូជសាសន៍ ឆ្នាំ២០២៦ ដោយមានការចូលរួមពី លោកព្រះរាជអាជ្ញារង លោកឧត្តមសេនីយ៍ស្នងការរង លោក មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ប្រធានពន្ធនាគារ និងមន្ត្រីពាក់ព័ន្ធ។…
